ភ្លៀង​​កក់ខែ​​លាយឡំ​​ខ្យល់​​កន្ត្រាក់​បាន​បំផ្លាញ​​ផ្ទះ​​ប្រជាពលរដ្ឋ​អស់​​១៨​ខ្នង​នៅខេត្តកណ្តាល​

ខ្យល់​​កន្ត្រាក់​លាយ​​ឡំភ្លៀង​មួយមេ​ធំបានប​ណ្តាលឲ្យរបើកដំបូល​ផ្ទះ​ ប្រជាពលរដ្ឋចំនួន​ ១៨ខ្នង​ ប៉ុន្តែ​មិនបណ្តាល​ឲ្យរងគ្រោះថ្នាក់​ដល់ជី​វិត​មនុស្សទេ។ ហេតុការណ៍នេះ​បាន​កើតឡើ​ងកាល​ពីល្លាចថ្ងៃទី០៣​ ខែមេសា ​ឆ្នាំ២០១៥​ នៅវេលាម៉ោង​ ១៧ៈ០០នាទី នៅចំណុចកើត​ស្ថិត​នៅ ឃុំ​ផ្សារ​ដែក ​និងឃុំកំពង់លួង​ ខេត្តក​ណ្តាល។​

New Picture (2)គួរ​កត់​សម្គាល់ថា នៅដើ​មខែ​មេសានេះ​ មាន​ករណីខ្យល់​កន្ត្រាក់ និង​ភ្លៀង​កក់ខែ​បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ត្រូវបាន​បំផ្លាញ​។ ក្រៅពីនេះ ផល​ដំណាំ​របស់បងប្អូន​ប្រជាកសិករ​យើងមួយចំនួន​ក៏ទទួល​រងគ្រោះដោយ​សារបញ្ហា​នេះដែរ។​

ជាក់ស្តែ​ង​ កាលពី​​វេលា​​ម៉ោង​៣​​និង​៣០​នាទី​​រសៀល ​ថ្ងៃទី​៣១ ​ខែមីនា ​ឆ្នាំ​២០១៥​ ស្ថិត​​ក្នុង​​ភូមិ​​អូរ​​ទឹក​ភ្លាវ​ និង​ភូមិ​​អូរ​ចិត្ត​ប្រាំ​ ឃុំ​អូរ​អណ្តូង​ ស្រុក​​សាលា​ក្រៅ​ ខេត្ត​​ប៉ៃលិនយ៉ា​ងហោចណាស់​មានលំនៅ​​ដ្ឋាន​​របស់​​ប្រជាពលរដ្ឋ​ ​ចំនួន​១៦​​ខ្នង​ ត្រូវ​បាន​​ដួល​រំលំ​ និង​ប៉ើង​​ដំបូល ​ខូចខាត​​សម្ភារៈ​​ ព្រមទាំង​​ផលដំណាំ​មួយចំនួន​ ខណៈ​​មាន​ភ្លៀង​ធ្លាក់​​មួយ​មេ​​ធំ​លាយឡំ​​នឹង​ខ្យល់​​បក់បោក​យ៉ាង​​ខ្លាំង។ ក្នុងនោះ​ ​ភូមិ​អូរ​ទឹក​ភ្លាវ​ ចំនួន​១១​​ខ្នង​ ត្រួវបាន​​ដួលរលំ​​ធ្ងន់ធ្ង​រ និង​ភូមិ​​អូរ​ចិត្ត​ប្រាំ ​មាន​ចំនួន​​៥​ខ្នង​ ខួច​ខាត​​មិន​ធ្ងន់ធ្ង​រ​ទេ ​ដោយ​គ្រាន់​តែ​ប៉ើង​​ដំបូល​បន្តិច​​ប៉ុណ្ណោះ។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative