គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃ​ទី​៣ ​មេសា ស្លាប់​មនុស្ស​ ០៣​នាក់​ និង​របួស​​ធ្ងន់​ស្រាល​ ១០​នាក់​

តាមរ​​បាយ​ការណ៍​​ពី​នាយក​ដ្ឋាន​​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​​បាល​ជាតិ​ បានឲ្យដឹងថា គ្រោះថ្នាក់​​ចរាចរណ៍នៅ​ទូទាំង​​ប្រទេស​កាលពី​​ថ្ងៃ​ទី​៣​ ខែ​មេសា ឆ្នាំ​​២០១៥​នេះ បានកើតឡើង​ចំនួន​​០៦​លើក ​យប់​០២​​លើក​, បណ្តាលឱ្យ​មនុស្ស​ស្លាប់​​ចំនួន​០៣​នាក់​ (​ស្រី​១​នាក់​)​ របួសធ្ងន់​ ៦​នាក់​​(​ស្រី​៣​នាក់​), ​និង​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់។

New Picture (3)ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង៦​​លើក​នេះ​ បាន​​បង្ក​​ឲ្យ​​ខូចខាត​​យានយន្ត​សរុប​០៧គ្រឿង ក្នុងនោះ ​មាន​​ម៉ូតូ​​ចំនួន​​០៥​​គ្រឿង​​, ​រថយន្ត​​ធុន​​ធំ​ចំ​នួន​​២​គ្រឿង​​,​ ថ្មើរ​ជើង​១​នាក់។​ ​​​មូលហេតុដែ​ល​បណ្តាលឲ្យ​​មាន​​គ្រោះ​​ថ្នាក់​​គឺ ហួសល្បឿន​២​លើក​​ ប្រជែង​គ្រោះថ្នាក់​១​លើ​ក បត់​គ្រោះថ្នាក់​១​លើក​,​ មនុស្ស​ដើរ​​ឆ្លង​ផ្លូវ​១​លើក​ ​និងមិន​គោរព​សិទ្ធ​១​លើក​។

ក្នុង​នោះ​​ អ្នកជិះ​ម៉ូ​តូ​​គ្រោះថ្នាក់​​ដោយ​​មិន​​    បា​ន​ពាក់​​មួក​​សុវត្ថិភាព​​ចំនួន​ ៦​នាក់​(​​យប់​​១​នាក់​) ។ ​រថយន្ត​ពិន័យ​សរុប​ចំនួន​​៧៣៨​​គ្រឿង​​(​រថយន្ត​ធំ​​២១៧​​គ្រឿង​) ​ស្មើ​នឹង​៧៣៨​ករណី, ​ករណី​ល្មើស​​ក្រដាស​​ស្នាម​​៣៩៧​គ្រឿងស្មើនឹង​៣៩៧​ករណីៈ​ រួម​មាន​​បណ្ណ​បើក​បរ​​ហួស​​សុពល​ភាព​​០៥ករណី​, បណ្ណ​​បើក​​បរ​​​ខុស​​​ប្រភេទ​​​យាន​យន្ត​​៣ករណី​, ​គ្មាន​​បណ្ណ​​អាជីវកម្ម​០៨​ករណី​, ​គ្មាន​ឈៀ​ក​​២៨​ករណី​​,​ បើកបរ​ហួស​ល្បឿន​កំណត់​១០៩​ករណី​, បើក​បរ​​មិន​​ពាក់​​ខ្សែក្រវ៉ាត់​២៤២​ករណី​,​គោរព​សញ្ញា​ចរាចរណ៍​២​ករណី ,​ ចំពោះករណី​ល្មើស​បច្ចេកទេស​មាន​៣៤១​គ្រឿង ស្មើ​នឹង​៣៤១​ករណី​រួម​ន​មានៈ ដឹក​សំពីងសំពោង​២៩៤​ករណី​, ដឹក​លើស​ចំណុះ​៤៦​ករណី​,​ កង់​សឹករេចរឹល​១​ករណី​

ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១,១៧៤​គ្រឿង​ ក្នុងនោះ​ មាន​ជិះ​ម៉ូតូ​អត់​ពាក់មួក​៧១៩​ករណី​,​ ជិះ​ម៉ូតូ​អត់​កញ្ចក់​៣៨៤​ករណី​, ម៉ូតូ​អត់​មួក​ និង​កញ្ចក់​៥​ករណី​, ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ងៃ​៣៦​ករណី​,​ ល្មើស​សញ្ញា​ចរាចរណ៍​២១​ករណី​, និង​ផ្លាកលេខ​បាក់​ឬ​ខូច​០៧​ករណី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative