អង្គការ​​PSE ​រៀបចំ​ពិធី​​បង្ហាញ​​ម្ហូប​អាហារ​​ខ្មែរ​ស្វែង​រកថ​វិកាសម្រាប់ផ្តល់អាហារ​ដល់កុមារ​ក្រីក្រ​

ដោយ​​មានកា​រ​ជួយគាំ​ទ្រពីក្រសួង​ទេសចរណ៍ ​ក្រសួង​​អប់រំ​ យុវជននិង​កីឡា និង​​ក្រុមហ៊ុន​​នានា​ នោះអង្គការ​​ស្នាម​ញញឹម​​នៃ​កុមារ​( PSE)​ បានរៀបចំ​​ពិធី​​បង្ហាញ​​ម្ហូប​អាហារ​ខ្មែ​រ ដែលជា​​កម្មវិធី​​រាត្រី​​សម្បុ​រសធម៌​​លើក​​ទី៩នេះឡើង ក្នុង​​គោលបំណង​​បង្កើត​​ចំណង​​សាមគ្គីភាព​​រវាង​​ប្រជា​ជន​កម្ពុជា ​ក្នុងការ​ស្វែង​រក​ថវិកា​​ដើម្បី​ផ្តល់​​អាហារ​​ដល់​កុមារ​​ក្រីក្រចំនួន១០ម៉ឺន​​នាក់។
Untitledកម្មវិធីនេះមានរយៈពេល២ថ្ងៃគឺចាប់ពី​រាត្រី​ថ្ងៃទី៣មេសា នេះតទៅ នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិកដោយមានម្ហូបអាហារ​បែប​ប្រពៃណី​ខ្មែរ​ចំនួន៧០មុខ ដែលជា​ម្ហូប​ប្រចាំ​តំបន់​មកពី​ខេត្ត​ក្រុង​នានា​ចំនួន១៩នៅ​កម្ពុជា នឹងត្រូវ​ដាក់​បង្ហាញ​ដល់​សាធារណជនបានស្គាល់និងភ្លក្ស។

ម្ហូបអាហារ​ទាំងនោះ មានដូចជា នំ​បញ្ចុក​ពិសេស​មកពី​​ខេត្ត​កំពត ​អា​ម៉ុក​ និង​​សង្វាក់​​មកពី​​ខេត្តបាត់ដំបង ​ មី​កូ​​ឡា​មក​ពី​ខេត្ត​ប៉ៃ​លិន ​ កង្កែបបោក​​មកពី​ខេត្តតាកែវ ជាដើម។ ​អាហារ​​ប្រចាំថ្ងៃ និង​អាហារ​​បែប​បរ​ទេស ក៏ត្រូវ​ដាក់​បង្ហាញ និង​ភ្លក្ស​ផងដែរ។

​ក្រៅតែពី​កា​រដាក់​​បង្ហាញ​​ម្ហូបអាហារ​ខ្មែរ​ ក៏មាន​​ការសម្តែង​​សិល្បៈ ​ការប្រគុំ​តន្ត្​រី ចម្រៀង​ របាំ​បុរាណ ​និង​មានកា​រ​សម្តែង​​ជាច្រើន​ទៀត ​ដែល​សម្តែង​​ដោយ ​សិល្បករ​ និង​សិ​ល្បការ​នី​ខ្មែរ​ និង​សិ​ស្សានុសិស្ស​របស់​​អង្គការ​PSE​ ព្រម​ទាំង​មា​ន​កន្លែ​ង​កម្សាន្ត​សម្រាប់​​កុមារ​ ការលក់​ផលិតផ​ល​រប​ស់​បណ្តា​​ក្រុមហ៊ុ​ន​នានា ​និង​ការ​រាំ​លេង​កម្សាន្ត​ដើម្បី​​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ផងដែរ។អំសុភា

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative