គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ​ទី​២ ​មេសា ​ស្លាប់​មនុស្ស០៥​នាក់ និង​របួស​ធ្ងន់​ស្រាល១៨​នាក់​

តាមរ​បាយ​ការ​ណ៍ពី​​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នងកា​រដ្ឋា​ន​ន​គរ​​បាល​ជាតិ​ បានឲ្យដឹងថា ​​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស​កាលពី​​ថ្ងៃ​ទី​​២​ ខែ​​មេសា ​ឆ្នាំ​​២០១៥​ មាន​​ចំនួន​​១២​​លើក ​យប់​០៤​​លើក​​, បណ្តាលឱ្យ​មនុស្ស​​ស្លាប់​​ចំនួន​​០៥​​នាក់ (​ស្រី​១​នាក់​)​ របួសធ្ងន់​១៤​នាក់​  (​ស្រី​​៥​នាក់​​),​​និង​របួស​ស្រាល​​៤​នាក់​​(​ស្រី​​១​នា​ក់​)​។​​

គ្រោះថ្នាក់ចរាចរណ៍.......-260x300ក្នុង​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង១២​​លើក​​នេះ បា​ន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​២១គ្រឿង​ ក្នុងនោះ​មាន​ ម៉ូតូ​ចំនួន​​១៥​គ្រឿង​​,​រថយន្ត​ធុន​តូ​ច​ចំ​នួន​​០៣​គ្រឿង​​,​យានយន្ត​ផ្សេងៗ​​៣​​គ្រឿង។​

​មូលហេតុដែ​ល​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​គឺ លើស​ល្បឿន​៦​លើក​, ​ស្រវឹង​​២​លើក​​,​មិន​ប្រកាន់​​ស្តាំ​២​លើក​​,​ប្រជែង​​គ្រោះ​ថ្នាក់​​១​លើក​​ និង​មិន​​គោរព​​សិទ្ធ​​១​លើក​​។ ក្នុង​នោះ​ អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​១៨​នាក់​​(​យប់​​០៧​នាក់​)​។​​

រថយន្ត​​ពិន័យ​​សរុប​​ចំនួន​៥​៩៣​គ្រឿង     ​​(​រថយន្​ត​ធំ​១៦៩​​គ្រឿង​​)​​ស្មើ​នឹង​​៦០៩​ករណី ​,​ករណី​ល្មើស​​ក្រដាស​​ស្នាម​៣​៨៣​​គ្រឿង​ ស្មើនឹង​៣៨៥​​ករណី៖ រួម​​មា​ន​បណ្ណ​​បើកបរ​​ហួស​សុពលភាព​​០៤​ករណី​,​​បណ្ណ​​បើកបរ​​ខុស​ប្រភេទ​​យានយន្ត​២​ករណី​​,​ គ្មាន​​បណ្ណ​អា​ជីវកម្ម​២៤​ករណី​​,​គ្មាន​​ឈៀក​​២២​ករណី​​, ឈៀក​ហួស​​សុពលភាព​​០៥​ករណី​​,​បើកបរ​ហួស​​ល្បឿន​​កំណត់​៧​៩​​ករណី​​, បើកបរ​មិ​ន​​ពាក់​​ខ្សែក្រវ៉ាត់​​២៤៧​​ករណី​​,​បើកបរ​​ស្រវឹង​​១​ករណី​​,​បើកបរ​​មិន​គោរព​​សញ្ញា​​ចរាចរណ៍​​១​ករណី ​,​ចំពោះករណី​​ល្មើស​​បច្ចេកទេស​​មាន​២១០​​គ្រឿង​ ស្មើ​នឹង​២២៤​​ករណី​រួម​ន​មាន៖ ដឹក​​សំពីងសំពោង​​១៥៦​ករណី​​, ដឹក​​លើស​ចំណុះ​​២៤​ករណី​​,​ភ្លើង​​បំភ្លឺ​​មិន​គ្រប់គ្រាន់​​៧​​ករណី​​,​កង់​សឹករេច​រឹល​១៩​ករណី​,​ផ្លាក​​លេខ​​បាក់​ ឬ​ខូច​១​​ករណី​​,​បា​ឡុង​តា​កេរ​​១១​​ករណី​​, ​ខូច​​គន្លឹះ​សុវត្ថិភាព​​២​ករណី​​,​ខូច​ ឬ​​គ្មាន​​របាំងភ​ក់​២​ករណី​, ​គ្មាន​រនាំង​​សុវត្ថិភាព​​២​ករណី​។​​

ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​សរុប​​ចំនួន​​១,៧២៩​គ្រឿង​​ ក្នុងនោះ​ មាន ​ជិះ​ម៉ូ​តូ​​អត់​​ពាក់​មួក​១,០៦៦​​ករណី​​,​ ជិះ​​ម៉ូតូ​អត់​​កញ្ចក់​​៦១៥​ករណី​​, ម៉ូតូ​​បើក​​ភ្លើង​​ពេល​ថ្ងៃ​៣០​ករណី​​,​​ ល្មើស​​សញ្ញា​ចរាចរណ៍​១៥​​ករណី​, ​ជិះ​ម៉ូតូ​​ស្រវឹង​​២​ករណី និង​​ផ្លាក​លេខ​​បាក់​ ឬ​ខូច​​០១​​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative