​​ក្រុមស្ម័គ្រ​ចិត្ត​បេះដូង​សប្បុ​រសណា​ហ្គាវើល​ជួយ​សំអាត​បរិស្ថាន​នៅ​តាម​សាលា​រៀន​

ក្រុម​ស្ម័គ្រ​ចិត្ត​បេះដូងស​ប្បុរ​សណា​ហ្គាវើ​ល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចុះ​ទៅសំអាត​បរិស្ថា​ន​ដល់​សាលារៀន​មួយ​ចំនួន​នៅ​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ ​ស្រុក​ពារាំង​ និង​ស្រុក​ពោធិ៍​រៀង​ក្នុង​ខេត្ត​ព្រៃ​វែង​ដើម្បី​បង្កើ​ន​ការ​យល់​ដឹង​ក្នុង​ចំ​ណោម​សិស្សា​នុ​សិស្ស​ស្តី​ពី​សារៈ​សំខាន់​នៃ​ការ​ថែ​រក្សា​បរិស្ថាន​ដែល​ពួក​គេ​កំពុង​សិក្សា​​និ​ង​រស់​នៅ​ជា​មួយ។​

P1dលោក​James​ Ma​ នា​យក​ផ្នែក​ទំនាក់​ទំនង​បុគ្គ​លិក​និង​ការ​ងារ​សង្គម​ណា​ហ្គា​វើល ​មាន​ប្រ​សាស​ន៍​ថា ​“​​ទោះ​បី​ជាក​ម្ម​វិធី​នេះ​ផ្ដល់​តែ​ជំនួយ​ក្នុង​ការ​សម្អាត​បរិ​វេណ​សាលា​រៀនក៏​ដោយ​ ក៏​ប៉ុន្តែ​វា​បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់ដោ​យ​ជោគ​ជ័យ​ទៅ​ដល់​សិស្សា​នុសិ​ស្សា​ដើម្បី​យល់ដឹ​ង​អំពី​បរិស្ថា​ន​ជុំវិញ​ខ្លួ​ន​ដែល​ពួក​គេ​កំពុងតែ​សិក្សា​និង​រស់​ជាមួ​យ​សម្រាប់​សេច​ក្តី​របស់​​ពួ​ក​គេ​ផ្ទាល់​។​

ការ​ចោល​សំរាម​ចូល​ទៅ​ក្នុ​ង​ធុងសំ​រាម​ឬ​ក​ន្លែង​បាន​ត្រឹ​មត្រូវ​ វា​ជួយប​ង្កើ​ត​ទំលាប់​ល្អ​មួយ​ក្នុង​ចំណោម​សិស្សា​នុ​សិ​ស្ស​ដែល​ធ្វើ​ជា​គំរូ​ល្អ​សម្រា​ប់​សហ​គមន៍​ទាំង​មូល។ពិ​ភព​លោក​ចាប់​ផ្តើម​ផ្លាស់​ប្តូ​រដោយ​ការ​អប់​រំ​កុមារ។​កុមារ​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ​និង​អប់​រំ​ល្អ​ដើម្បី​ឱ្យ​យល់​ដឹ​ង​អំពី​បរិស្ថាន​រប​ស់​ពួក​គេ។​

លោក​បាន​បន្ថែ​ម​ថា“​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សា​វរីយ៍​លើក​ទី២​០​របស់​ក្រុម​ហ៊ុនណា​ហ្គា​វើល​នៅឆ្នាំនេះ​​យើង​បាន​រៀប​ចំ​កម្ម​វិធី​ដាំ​កូន​ឈើ​ចំនួន ២​,​០​២០​ដើម ​នៅ​ក្នុ​ង​សាលា​រៀន​មួយ​ចំនួន។​ មក​ដល់​ថ្ងៃ​នេះ ​កម្ម​វិធី​ការ​ងារ​សង្គ​ម​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ដាំ​កូន​ឈើ​ចំនួន ​៤៦៨​ដើម​នៅ​តាម​សាលា​ចំ​នួន​ប្រាំ​នៅ​តាម​បណ្តា​ខេត្ត។​​

P2dលោក​ប៉ាវ ​សាវ៉ាត​ នា​យក​សាលា​អនុ​វិទ្យា​ល័យ​ត្រ​ពាំង​សាលា​មានប្រ​សាសន៍​ថា ​“​​វាមិ​ន​គួរ​ឱ្យ​ជឿនូ​វ​អ្វី​ដែល​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ធ្វើ​សម្រា​ប់​សង្គម​របស់​យើង។​ គ្មាន​ក្រុម​ហ៊ុន ​ឬ​អ​​ង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ណាម​ក​អប់​សិស្សា​នុ​សិស្ស​រប​ស់​យើង​ស្តី​ពី​ការ​ថែ​ទាំប​រិស្ថាន​ដែ​ល​ពួកគេ​កំពុង​តែ​រស់​ជា​មួយ​នោះទេ​។ ​ខ្ញុំ​ជឿថា​ សិស្សា​នុ​សិស្ស​នឹង​ក្លា​យ​ជា​សិស្ស​គំរូ​ក្នុង​ការ​ចោល​សំរាម​របស់​ពួក​គេនៅ​ថ្ងៃ​អនា​គត”​។

​ គាត់​បាន​បន្ថែម​ទៀត​ថា ​“​ក្រុម​ហ៊ុន​ណាហ្គាវើល​គឺ​ជា​ក្រុម​ហ៊ុន​នាំមុខ​គេ​ក្នុង​ការ​កែល​ម្អបរិស្ថាន​របស់​យើង។​ យើង​សូម​អរគុណ​ដល់​ក្រុម​ហ៊ុនណា​ហ្គាវើល ​និង​បុគ្គលិក​ទាំង​អស់ទ​ទួលបា​នជោ​គ​ជ័យ​ក្នុង​អាជី​វកម្ម​របស់​ខ្លួន”​។​លោក​ ចាន់ ​សារ៉ាវុធ ​នាយ​ក​សាលា​ប​ឋម​សិក្សា​ព្រៃ​ស្រឡិត ​មាន​ប្រ​សាស​ន៍​ថា ​“វា​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ដែល​ក្រុម​ហ៊ុន​ណាហ្គា​វើល​មក​ជួយ​សំអាត​បរិ​វេណសា​លា​រៀនរ​បស់​យើង​ជា​មួយ​សិស្សា​នុ​សិស្ស​។ ​យើង​មិន​ដែល​បាន​ឃើញ​ក្រុម​ហ៊ុន​ ឬអ​ង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ណាបា​ន​ធ្វើ​ពី​មុន​នោះទេ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៥

Google Analytics Alternative