មន្ត្រីជំនាញ​បង្រ្កាប​ជីក្លែង​ក្លាយដែ​លឈ្មួញ​នាំចូល​ពីប្រទេ​ស​ថៃ​ខុស​ច្បាប់​

ជីក​សិកម្ម​សញ្ញា​ក្បាល​គោ ​ចំនួន​ជាង ​១តោន​ ដឹក​តាម​រថយន្តកា​មរី​ ១គ្រឿង ​ដែល​ឈ្មួញ​នាំចេញ ​ពី​ប្រទេស​ថៃ ​ចូល​ប្រទេស​កម្ពុជា ​ខុសច្បាប់​ ត្រូវ​បាន​មន្រ្តី​ជំនាញ ​នៃមន្ទី​រ​កសិកម្ម​ ខេត្ត​បន្ទាយ​មានជ័យ​ បន្ត​ចេញប​ង្រ្កាប​ ចាប់​ឃាត់កា​ល​ពី​រសៀល ​ថ្ងៃទី​៣០ ​ខែមី​នា ​ឆ្នាំ​២០​១៥​ នៅលើ​ ផ្លូវ​លំ​មួយ​កន្លែង ​ស្ថិត​នៅ​ក្បែរ ​វត្ត​ថ្ម​ពួក​ក្នុង​ ភូមិ​ថ្មពួក​ ឃុំថ្ម​ពួក ​ស្រុក​ថ្មពួក ​ខេត្ត​បន្ទាយ​មាន​ជ័យ។​

65441dជីនិង​រថយន្ត​កាមរី ​រួម​និង​អ្នក​បើបរ​ម្នាក់ ​បន្ទាប់​មក​ ត្រូវ​បាន ​គេចា​ប់​បញ្ជូន​ មក​កាន់​មន្ទីរ​កសិក​ម្ម​ខេត្ត ​ដើម្បី​យក​មក​ចាត់​ការ​ តាម​ច្បាប់ ​គ្រប់​គ្រង​ជីកសិកម្ម​ និងថ្នាំ ​កសិកម្ម។ ​មន្រ្តី​ជំនាញក​សិកម្ម​ចាប់​ផ្តើម ​មាន​វិធាន​ការ​រិត​បណ្តឹង ​បង្រ្កាប​ជីនាំ ​ចូល​ខុស​ច្បាប់​បែប​នេះ ​ត្រូវ​គេ​មើល ​ឃើញថា​ ក្រោយ​ពី​មាន​ហេតុកា​រណ៍ ​ឈ្មួញ​បានបន្លំ​ នាំចូ​លជី​ ក្លែង​ក្លាយ​កន្ទុយ​បារី ​ចំនួន​ ៥០​តោន ​ពី ​ប្រទេសវៀ​ត ​ណាម​ចូល ​មក​ប្រទេស​កម្ពុជា ​តាម​ច្រក​ព្រំ​ដែន​ កម្ពុជា ​វៀតណាម ​នៅ ​ខេត្ត​ត្បូ​ង​ឃ្មុំ។

​លោក ​សេង ​ម៉េង ​ប្រធាន​ការិ​យាល័​យ ​នីតិ​កម្មក​សិកម្ម ​នៃម​ន្ទី​រ​កសិ​កម្ម​ខេត្ត ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ជីកសិ​កម្ម​ខាង​លើ ត្រូ​វ​បាន​ឈ្មួញ​នាំចូល​តាម ​ច្រក​បឹង​ត្រកួន​បម្រុង​យក​ មក​លក់​ចែក​ចាយ ​នៅ​ស្រុក​ថ្មពួក។​ ​ការ​នាំ​ចូល​ជី ​កសិកម្ម ​គ្មា​ន​លិខិត​អ​នុ​ញាត្ត​ និង​ជីគ្មា​ន​ការ ​បក​ប្រែ​ជា​ភា​សារ​ខ្មែរ ​ជាអំ​ពើ​ប្រព្រឹត្ត​បទ​ល្មើស​ខុស​ច្បាប់ ​អនុវ​ត្ត​ផ្ទុយ ​និង​ច្បាប់ ​គ្រ​ប់​គ្រង​ ស្តីពី ​ថ្នាំ​កសិ​កម្ម ​និង​ជី​កសិ​កម្ម ​របស់​ក្រ​សួង​រុក្ខា​ប្រ​ម៉ាញ់ ​និង​នេសាទ។​ ជី​ទាំង​នោះ ​គ្មាន​ប្រភព ​ច្បាស់​លាស់ ​និង ​គ្មាន​ការ​ទទួល​ខុសត្រូវ​ ប្រ​សិនប្​រជា​​ពលរដ្ឋ ​ទិញយ​ក​ទៅ​ប្រើ​ប្រាស់​ អាច​មាន​ផល​ប៉ះពាល់ ​និង​ ជីក្លែង ​ក្លាយ​នោះ។​

លោក​ប្រធាន​រិយា​ល័​យ ​នីតិ​កម្មក​សិកម្ម​ នៃម​ន្ទីរ​កសិ​កម្ម​ខេត្ត​ បាន​បន្ត​ឱ្យដឹង​ទៀត​ថា ​ការ​នាំចូ​ល​ជី ​កសិកម្ម​សញ្ញា ​ក្បា​ល​គោ​នោះដែ​រ ​ឈ្មួញបា​ន​រំលោភ​កម្ម​សិទ្ធិ​បញ្ញា ​ទៅលើ​សិទ្ធិ​ ផ្តា​ច់​មុខ ​នាំ​ចូល​ស្រប​ច្បាប់​របស់​ក្រុ​ម​ហ៊ុន លឹម ​ប៊ុន​ហេង​ ត្រេ​ឌីង​ ដែល​រក​ស៊ីបង់​ពន្ធ​ ចូល​រដ្ឋ​ត្រឹម​ត្រូវ។​ ​ប្រសិន​មាន​ការ​លួចលា​ក់ ​នាំ​ចូល​ជី​ខុស​ច្បាប់​បែប​នេះ ​ក្រុម​ហ៊ុន​ប្រ​ឈម ​និង​ ការ​ខាត​បង់​មិន​តែ​ប៉ុណ្ណោះ ​រដ្ឋ​ក៏​ត្រូវ​បាត់ប​ង់ចំ​ណូល ​ផង​នោះ​ដែរ ​។ ​លោក​ក៏​សូមអំ​ពាវ​នាវ ​ឱ្យសមត្ថ​កិច្ច​តាម​ព្រំ​ដែន​ ជួយ​ទប់​ស្កាត់​ការ​នាំ ជីក​សិកម្ម​ខុស​ច្បាប់​ ហើយ​សូមកុំ​ចូលរួ​ម ​ឃុប​ឃិត​ ជាមួយ​ឈ្មួញ ខិ​លខូច​ដែល​បាន​ បើក​ដៃ​ឱ្យ​ឈ្មួញ ​នាំចូ​ល​ខុស​ច្បា​ប់​នោះ៕ ​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៥

Google Analytics Alternative