គ្រោះថ្នាក់​​ចរា​ចរ​ថ្ងៃ​​០១​​មេ​សា ​សំលាប់​​មនុស្ស ​៣ ​នាក់​ របួស ១​២ ​នាក់​​

របាយ​ការណ៍​​​ពី​​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​បង្ហាញថា​ នៅ​​ថ្ងៃទី​​១​​ខែ​មេសា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​ប្រ​ទេស ​ចំនួន ​៧​លើក​ យប់ ​៤​​លើក​​, ​បណ្តា​ល​អោយ​​មនុស្ស​​ស្លាប់ ​ចំនួន ​៣​​នាក់ ​( ​ស្រី ​១ ​នាក់​ )​ របួស​ធ្ងន់ ​១០​ នាក់​ ( ​ស្រី ​៣ ​នាក់ ​) ​និង​​របួស​ស្រាល​​២​​នាក់​ (​ ប្រុស ​)​។​​

2sក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​៧​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូចខា​ត​​យាន​យន្ត​​សរុប​​១៨ ​គ្រឿង​​ក្នុង​​នោះ​​មា​ន​​ម៉ូតូ​​ចំនួ​ន​​១០​​គ្រឿង​​,​​រថយន្ត​​ធុន​​តូច​​ចំនួន​​៥​​គ្រឿង​​,​​រ​ថ​យន្ត​​ធុន​​ធំ​​២​​គ្រឿង​​,​​យាន​​ផ្សេងៗ​​១​​គ្រឿង​​និង​​ថ្មើរ​ជើង​​២​​នាក់​​។​​មូល​ហេតុ ​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ ​ល្បើ​​ន​​៣​​លើក​​, ​ស្រវឹ​ង​​២​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​១​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​១​​លើក​​។​​ ក្នុង​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភា​ព​​ចំនួន​​៩​​នា​ក់​​(​​យប់​​៥​​នាក់​​) ។​​

រថ​យន្ត​​ពិន័យ​​សរុប​​ចំនួន​​៦៦​៧​​គ្រឿង​​(​​រថ​យន្ត​​ធំ​​១៩៦​​គ្រឿង​​)​​ស្មើ​​និង​​៦៦៧​​ ករណី ​,​​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​៤០​៩​​គ្រឿង​ ស្មើ​នឹង​​៤០៩​​ករណីៈ​​រួម​​​មាន​​បណ្ណ​​បើកប​រ​​ហួស​​សុពល​ភាព​​៦​​ករណី​​,​គ្មាន​​បណ្ណ​​អាជីវ​កម្ម​​១៥​​ករណី​,​​គ្មាន​​ឈៀក​​១៩​​ករណី​​,​​ឈៀក​​ហួស​​សុពលភា​ព​​០​៣​​ករណី​​,​​បើក​បរ​​ហួស​​ល្បឿន​​កំណត់​​១៥១​​ករណី​​, ​បើក​បរ​​មិ​ន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​​២១៥​​ករណី ​,​​ចំពោះ ​ករណី​​ល្មើស​​បច្ចេក​ទេស​​មា​ន​​២៥៨​​គ្រឿង​ ស្មើ​​និង​​២៥៨​​ករណី​​រួម​​ន​​មានៈ ​ដឹក​​សំពី​ង​សំពោ​ង​​២៣២​​ករណី​​, ​ដឹក​​លើស​​ចំណុះ​​២៥​​ករណី​​,​ភ្លើ​ង​​បំភ្លឺ​​មិ​ន​​គ្រ​ប់​គ្រាន់​​១​​ករណី​​។

​ដោយឡែ​ក ​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ​១.២​៦៤ ​គ្រឿង​ ក្នុង​នោះ មា​ន​​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៧៧០​ ករណី ​ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់​ ៤២៤​ ករណី ​អត់​​មួក​ និង​​កញ្ចក់​ ៦​ ករណី ​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ ​៤៦​ ករណី ​ល្មើស​​សញ្ញា​​ចរា​ចរណ៍ ​១៥​ ករណី ​និង​​ស្លាក​​លេខ​​បាក់​ ឬ​ខូច​ ៣ ​ករណី​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៥

Google Analytics Alternative