លោក នេត ​សាវឿនជ​ម្រុញដ​ល់ស្នង​ការ ​រាជ​ធានី​-​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​ពារ​សន្តិ​សុខ ​សុវត្ថិ​ភាព ​ជូន​ប្រ​ជា​ពលរដ្ឋ​ក្នុង​ឪកាស​បុណ្យ​ចូលឆ្មាំ​ថ្មី​ខាង​មុខ​

នាយ​ឧត្ត​ម​សេនី​យ៍ ​នេត​ សាវឿ​ន​ អគ្គ​ស្នង​ការ ​នគរ​បាល​ជាតិ​បាន​ជំរុញទៅ​ស្នង​ការ​រាជ​ធានី​ខេត្ត​ ទាំង​អស់ ​ត្រូវ​យក​ចិត្ត​ដាក់ ​កាន់​តែ​ខ្លំាង​លើកា​រ​ការ​ពារ​សន្តិ​សុខ ​នាឪកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ ​ដែល​ត្រូវបា្រ​រព្ធធ្វើ​ឡើងនៅ​ថ្ងៃ​ទី ​១៤​-​១៥​ -​១៦​ ខែ​មេ​សា​ឆ្នាំ​២០​១៥​ ខាង​មុខ​នេះ។

00015dការ​ជំរុញរ​បស់​លោក​អគ្គ​ស្ន​ង​ការ​នគរ​បាលជា​តិនេះ​បាន​ធ្វើ​ឡើងកា​ល​ពីព្រឹ​ក​ថ្ងៃ​ទី២​ ខែ​មេសា​ន​នៅ​ក្នុង​កិច្ច​ ប្រ​ជុំ​មួយ​ជា​មួយ​ស្នង​ការ​រាជ​ធានី​ខេត្ត​ដើម្បី​ពង្រឹង​សន្តិ​សុខ ​បន្ថែម​ទៀត ​ក្រោយ​មាន​ករណីប​ទ​ល្មើស​បាន​ កើត​ឡើង ​ជាល​ក្ខណៈ​ទ្រង់​ទ្រាយ​ធំ ​ក្នុ​ង​ខែ​មីនា ​ឆ្នាំ​២០​១៥​កន្លង​ទៅ ​។​

បើតា​ម​ការឲ្យ ​ដឹង​ពីលោ​ក ​គៀត ​ច័ន្ធ​ថារិទ្ធ ​អ្ន​ក​នាំពា​ក្យនៃ​ ​អគ្គ​ស្នង​ការ​ នគរ​បាលជា​តិ ​ថ្លែង​ប្រាប់ ​អ្នក​សារ​ ព័ត៌​មាន ​ក្រោយ​ប្រ​ជុំ​ឲ្យ​ដឹង​ថា​បទ​ល្មើស ​ក្នុង​ខែមី​នា​ជារួម ​មាន​ការ​ថយ​ចុះ ប៉ុ​ន្តែ​ទំហំ​នៃ​រឿង ​មាន​ សភាព​ធំ ​ដូច​ជា ​ការ​ប្លន់​មា​ន​ ទ្រ​ង់​ទ្រា​យ​ធំ ​និង​ប្រដា​ប​ដោយ ​អាវុធ​វែងខ្លី​ និង​ជាល​ក្ខណៈ ​ក្រុ​ម​ ដែល​ធ្វើ​ឲ្យ​ប៉ះពា​ល់ ​ដល់​កេរ្តិ៍​ឈ្មោះ ​កង​កម្លាំ​ង​សមត្ថ​កិច្ច។​

លោក​បាន​បន្ត​ថា ​រឿង ​ដែល​កើត​ឡើងក​ន្ល​ង​មក​ កង​កម្លាំង​សមត្ថកិ​ច្ច​ បាន​បង្រ្កា​បបា​ន ​ស្ទើរ​តែ ​ទាំង​អស់ ​ដូច​ជា ​ករណី​ប្លន់​នៅ ​ស្រុក​ស្ទោង ​ខេត្ត​កំពុង​ធំ ​ករណី​ប្លន់​ នៅ​ខេត្ត​ពោធិ៍សា​ត់ ​ករណី​ប្លន់​ នៅ​កោះរុង​ និង​ខេត្ត​ព្រៃ​វែង​ ជា​ដើម ​ប៉ុន្តែ​អគ្គស្នង​ការ​ នគរ​បាល​ជាតិ ​មិន​ទុក​ឲ្យ​មាន​រឿង​នេះកើ​ត​ឡើងប​ន្ត​ទៀតនោះ​ទេ​ ។​អគ្គ​ស្នង​ការ​នគ​រ​បាល​ជាតិ ​បាន​បញ្ជា​ដាច់​ ខាត​ចំពោះ ​ស្នង​ការ​តាម​បណ្តា​ រាជ​ធានី​ខេត្ត​ ត្រូវ​រក​ឲ្យ​ឃើញ​អ្ន​ក​បង្កហេតុ​។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំនោះ​ដែ​រ​ អគ្គ​ស្នង​ការ ​នគរ​បាល​ជាតិ ​បា​​ន​ព្រ​មាន​ចំពោះ​ស្នង​ការ ​នគរ​បាល​ខេត្ត ​ណាដែ​ល​ធ្វើ​ប្រ​ហែស​និង​បណ្តែត​បណ្តោយ​ឲ្យ​មាន​រឿង​ហេតុ​ណា​មួ​យ​កើត​ឡើង​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៥

Google Analytics Alternative