ពលករ​កម្ពុជា​ធ្វើ​ការ​នៅថៃ​ប្រមា​ណ​១៥​ម៉ឺននា​ក់​ហើយ​ទទួល​បានប៉ា​ស្ព័រ​ធ្វើកា​រ​ដោយ​ស្រប​ច្បាប់​

រដ្ឋមន្ត្រី​ក្រ​សួងកា​រងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​មា​ន​ប្រ​សាសន៍​កា​ល​ពីល្លាច​ថ្ងៃទី​៣១​មីនា​ថារ​ហូត​ម​ក​ដល់បច្ចុ​ប្បន្ន​នេះ​មាន​ពល​ករ​កម្ពុជា​នៅ​ប្រ​ទេស​ថៃ​ប្រ​មាណ១​៥​ម៉ឺននា​ក់​ហើយ​ទទួល​បាន​ប៉ាស្ព័រ​ធ្វើ​ការ​ស្រប​ច្បាប់​ក្នុងចំ​ណោម​ពល​ករ​សរុប​ប្រ​មាណ​ជា​៦៤​ម៉ឺននា​ក់។​

IMG-20141031-WA0025dលោក​អ៊ិតសំ​ហេង​បាន​មាន​ប្រ​សាស​ន៍​​ថា​នៅ​ថ្ងៃទី​០១​ខែ​មេ​សាឆ្នាំ​២០​១៥​លោក​ធ្វើ​ដំណើ​រ​ទៅកា​ន់​ប្រទេ​ស​ថៃ​ដើម្បី​ចែក​ប៉ា​ស្ព័រ​ដល់​ពលករ​ធ្វើ​ការ​នោះទី​នោះដែ​ល​សព្វ​ថ្ងៃ​នេះមា​ន​រហូត​ដល់​ទៅ​ប្រ​មាណ​៦៤​ម៉ឺន​នាក់​ហើយ​នជ​គឺជាលើ​ក​ដំបូង​ហើយ​ដែល​មាន​ការ​រៀប​ចំចែក​ប៉ា​ស្ព័រ​ដល់​ពល​ករ​កម្ពុជា។​លោក​បាន​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​គិត​ត្រឹ​ម​ខែ​តុលា​ឆ្នាំ​២០​១៤​មក​ដល់​ពេល​នេះ​មាន​ពល​ករ​ប្រ​មាណ​តែ​១​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​ទទួ​ល​បា​ន​ប៉ាស្ព័រ​ធ្វើ​ការ​ស្រ​ប​ច្បាប់​នៅ​ប្រ​ទេស​ថៃ។​ការ​ផ្តល់​ប៉ាស្ព័រ​ នេះ​ភាគី​ថៃ​ក៏​បាន​ផ្ត​ល់​ ទិដ្ឋា​កា​ស្នាក់ ​នៅនិ​ង​ទិដ្ឋាកា​កា​រងា​រ​ដល់​ពល​ករ​កម្ពុជា​ផង​ដែរ។​

តែយ៉ាង​ណាក៏​ដោយ​ក៏​លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​អះអាង​ថាយើ​ង​នឹង​ខិត​ខំប្រឹង​ប្រែង​ធ្វើ​ប៉ាស្ព័រ​ដល់​ពលក​រ​នៅ​ប្រ​ទេសថៃ​ឲ្យ​រួច​រាល់​នៅចុង​ឆ្នាំ​នេះឬ​នៅដើ​ម​ឆ្នាំ​ក្រោ​យ​ដោយ​សារ​តែភា​គី​ប្រ​ទេស​ថៃបា​ន​ពន្យាក្នុង​ការ​ធ្វើ​ប៉ាស្ព័រ​ដល់​ពលក​រ​យើង​ផង​ដែរ។​ព្រោះ​ថា​ក្នុ​ង​១ថ្ងៃ​ក្រុម​ការ​ងារ​ធ្វើ​ប៉ាស្ព័រ​ដែល​ទៅ​ពី​កម្ពុជា​បាន​ធ្វើ​ប៉ា​ស្ព័រ​ដល់​ពល​ករ​កម្ពុជាយើ​ង​បាន​ប្រ​មាណ​ពី១​៥០​០នា​ក់ទៅ​២០​០០​នាក់។​ដូច្នេះក្នុង​១ខែ​អាច​ធ្វើ​បាន​ជាង​៥​ម៉ឺន​នាក់។

ប្រទេស​​កម្ពុជា​​និ​ង​​ថៃ​​បាន​​សន្យា​​រួម​គ្នា​​ថា​​នឹង​​បន្ត​​ពង្រឹ​ង​​កិច្ច​សហ​ប្រតិប​ត្តិ​ការ​​ជា​មួយ​គ្នា​​និង​​ជម្រុញ​​ការ​ដោះ​ស្រាយ​​បញ្ហា​​ពលក​រ​​ឆ្ល​ង​ដែន​​ដោយ​​ការ​យោគយ​ល់​​ខ្ពស់​​តាម​របៀប​​អ្ន​ក​ជិត​ខាង​​គ្នា​​បន្ថែម​​ទៅ​លើ​អ​នុស្សា​រណៈ​​ដែល​​បាន​​ចុះ​​រួម​គ្នា​​កន្ល​ង​មក​​ជៀស​វាង​​ការ​ប្រើ​​វិ​ធី​សាស្ត្រ​​ដែល​​ប៉ះ​ពាល់​​ដល់​​សុវត្ថិ​ភាព ​និង​​អាយុជី​វិត​​ពល​ករ។

​ការស​ន្យា​​រួម​គ្នា​​នេះ​​បាន​​ធ្វើ​ឡើង​​នៅក្នុង​​ជំនួប​​ពិភាក្សាគ្នា​​មួយ​​រវា​ង​​លោក​​បណ្ឌិត ​អ៊ិត ​សំហេ​ង ​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​ងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​ជាមួ​យ​​លោក ​ប្រា​​វីដ​ ឃៀង​​ប៉ុល​​អគ្គ​នាយ​ក​​កា​រ​ងារ ​នៃ​​ក្រ​សួង​​ការ​ងារ​​នៃ​​ព្រះ​រាជា​ណាចក្រ​​ថៃ​ឡង់ ​និង​គណៈ​ប្រតិ​ភូ​កាល​ពី​ពេ​ល​ថ្មីៗ​នេះ​នៅ ​ទីស្តី​ការ ​ក្រ​សួង ។​

លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សាសន៍​ថាទោះ​ជា​​ពល​ករ​​មួយចំ​នួន​​បា​ន​​ឆ្លង​​ដែន​​ទៅ​ធ្វើ​​កា​រ​ខុសច្បាប់​ ដោយ​​មិ​ន​មាន​​ឯ​ក​សារ​​គ្រប់​គ្រាន់​ ប៉ុន្តែ​​រាជ​រដ្ឋា​ភិបា​ល​​កម្ពុជា ​បាន​​ជម្រុញឱ្យ​មាន​​កា​រ​ធ្វើ​​លិខិត​​បញ្ជាក់​​អត្ត​សញ្ញាណ ​(CI​)​ជូន​​ពល​ករ​​កម្ពុជា​​ទាំង​នោះ។​

លោក​​រដ្ឋ​​មន្ត្រី​​បាន​​បន្ត​ថា«​ វា​​ជា​​រឿង​​ដែល​​ជៀស​​មិន​​ផុត​ សម្រាប់​​កម្ពុជា​-ថៃ​ ដែ​ល​មាន​​ប្រ​ទល់​​ជាប់​​គ្នា ​ហើយ​​ប្រ​ជាព​លរដ្ឋ​​ឆ្លង​ដែន​​ខុស​ច្បា​ប់​ទៅ​មក​​ដើម្បី​​ការ​ងារ​​នៅ​តាម​​ព្រំ​ដែន»​។លោ​«ក​បាន​ស្នើ​​សូម​ឱ្យ​ភាគី​​ទាំង​​កម្ពុជា​-ថៃ​​​មាន​ការ​​យោគ​យល់​​ដល់​​ព​លករ​​ទាំង​នោះ​​រួម​គ្នា​​ដោះ​ស្រា​យ​​បញ្ហា​​ឱ្យ​បាន​​ល្អ​ប្រ​សើរ ​ជៀសវា​ង​​ការ​ប្រើ​​វិធី​សាស្ត្រ​​ដែល​​ប៉ះ​ពាល់​​ដល់​​សុវត្ថិ​ភាព ​និង​​អាយុ​ជីវិត​។​

លោក ​ប្រា​​វីដ ​ឃៀង​​ប៉ុល​​បាន​​ស្វា​គមន៍ កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​រ​ប​ស់​​ក្រ​សួង​​ការ​ងារ​​កម្ពុជា ​នាពេ​ល​​កន្លង​មក ​ហើយ​​លោក​​បាន​​ស្នើឱ្យ​​ភា​គី​​ទាំ​ង​ពីរ ​ កម្ពុជា​-ថៃ​​ខិត​ខំ​​ធ្វើ​​ការ​ងារ​​ជាមួ​យគ្នា​​បន្ត​ទៅទៀ​ត ​។ ​លោក ​បាន​​បន្តថា ​ប្រទេស​​ថៃ​​មាន​ការ​​ខ្វះ​ខាត​​កំ​លាំង​​ពល​កម្ម​​ច្រើ​ន​​នា​ពេល​​បច្ចុ​ប្បន្ន ​ហើយ​​ព្រះ​រាជាណា​ចក្រ​​ថៃ​​មា​នកា​រ​​ពេញចិ​ត្ត ​និង​​សូម​​អរគុណ​​ប្រទេ​ស​​កម្ពុជា ​ដែល​​បាន​​បញ្ជូន​​ពលករ​​កម្ពុ​​ជា​​ទៅ​ធ្វើ​​ការ​ងារ​​នៅ​​ប្រទេស​​ថៃ។

លោក​​អគ្គ​នាយ​ក​​រូប​នោះ​​បាន​​ឲ្យ​​ដឹ​ង​​ទៀតថា​ ព​លក​រ​​កម្ពុជា​​នៅ​​ប្រ​ទេស​​ថៃ​​មាន​២ប្រភេ​ទ ​ទី១​ពលក​រ​​ដែ​ល​​ចូល​ទៅ​​ធ្វើ​ការ​​នៅ​ក្នុ​ង​​ប្រ​ទេស​​ថៃ ​និង​២ធ្វើ​ការ​​នៅ​តាម​​ព្រំ​ដែន ហើ​យ​​រាជ​រដ្ឋាភិ​បាល​​ថៃ​​មា​ន​​គោល​បំណង​​ចង់​ឱ្យ​​ពល​ករ​​កម្ពុជា​​អាច​​ទទួលបា​ន​​សិទ្ធិ​​និង​​អត្ថ​ប្រ​យោជ​ន៍​​កា​រ​ងារ​​ដូច​ជា​​​ប្រ​ជាព​លរ​ដ្ឋ​​ថៃ​​ទូទៅ​​ដែរ។

​ក្នុង​ការ​សំរួល​ដល់​ពល​ករ​កម្ពុជា​ក៏ដូ​ច​ជាធ្វើ​ពាណិជ្ជ​កម្មប្រ​ទេសទាំ​ង​ពីរ​កម្ពុជា​និង​ថៃ​បា​ន​ចុះ​​កិច្ច​ព្រម​ព្រៀង​​ក្នុង​ការ​បើក​​ច្រក​ចេញ​ចូល​​តែ​មួយ​​រវាង​​ខេត្ត​​បី​​របស់​​កម្ពុជា ​និង​​ខេត្ត​​បី​​របស់​​ថៃ ​គឺ​​ខេត្ត​កោះកុង ​ប៉ៃលិន ​និង​​បន្ទាយ​មាន​ជ័យ ​និង​​ខេត្ត​​ត្រាត​ ស្រះ​កែវ​ និង​​ច័ន្ទ​បូរី ​របស់​​ថៃ។

​ក្រុម​ការ​ងារ​​បច្ចេកទេ​ស​​ភាគី ​កម្ពុជា ​និង​​ថៃ ​បានផ្ដើម​​ពិភា​ក្សា​​ទៅ​លើ​​របៀប​វារៈ​​ចំនួន​​៤ ​ពាក់​ព័ន្ធ ​នឹង​​ផល​ប្រ​យោជន៍​​ពល​ករ​​កម្ពុជា​​ទៅ​​ធ្វើ​ការ​​នៅ​​ប្រ​ទេស​​ថៃ​ក្នុង​នោះ​បា​ន​ដែល​របៀប​វា​ទាំង​នោះ​រួម​មាន ​ទី​​១​ ច្រក​​ចេញចូ​ល​​តែ​មួយ​​តាម​​ព្រំ​ដែន​​អន្តរ​ជាតិ​​កម្ពុជា ​ថៃ ។​ ទី​២​ ការ​​ចេញ​​ប័ណ្ណ​​ធ្វើ​​ការ​ងារ ​នៅ​​បរ​ទេស ​សម្រាប់​​ពល​ករ​​កម្ពុជា​​ទាំង​អស់​​ដែល​​ចេញទៅ​ និង​​កំពុង​​ធ្វើ​​កា​រ​​នៅ​​បរទេស ​ដើម្បី​​ឲ្យ​​ភាគី​​នៃ​​ប្រ​ទេស​​ទទួល ​ងាយ​ស្រួល​​ផ្ដល់​​ប័ណ្ណ​​អនុញ្ញា​ត​​ការ​ងារ ​និង​​ប័ណ្ណ​​អនុញ្ញាត​​ស្នាក់​នៅ​​ជូន​​ពល​ករ​​កម្ពុជា​​បាន​​ឆាប់​​។ ​ ទី​៣​ នីតិវិ​ធី​​សម្រាប់​​គ្រប់​គ្រង​​ពល​ករ​​កម្ពុជា ​ដែល​​ទៅ​​ធ្វើ​កា​រ​​នៅ​​ប្រ​ទេស​​ថៃ ​និង​​ការ​​ផ្ដល់​​ភាព​​ស្រប​​ច្បាប់​ ជូន​​ពល​ករ​​កម្ពុជា​​ដែល​​កំពុង​​ធ្វើ​​ការ​​ខុសច្បាប់​​នៅ​​ក្នុង​​ប្រ​ទេស​​ថៃ  ​ដោយ​​រៀបចំ​​ឲ្យ​​មា​ន​​ប្រ​ព័ន្ធ​​គ្រ​ប់​គ្រង​​ទិន្ន​ន័យ ​និង​​ការ​​ចេញ​​ប័ណ្ណ​​ធ្វើ​ការ​​នៅ​​បរ​ទេស​​សម្រាប់​​ពល​ករ​​កម្ពុជា​​។ ​និង​​ទី​៤​ នីតិវិ​ធី​​ក្នុង​​ការ​​បញ្ជូន​ និង​​គ្រ​ប់​គ្រង​​ពល​ករ​​កម្ពុជា​​ទៅ​​ធ្វើ​​ការ​​ព្រឹក​ វិល​​ល្ងាច ​និង​​តាម​​រដូវ​​នៅ​​តាម​​ច្រ​ក​​ព្រំ​ដែន​​កម្ពុជា​​-​ថៃ និ​ង​​បញ្ហា​​ផ្សេងៗ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៥

Google Analytics Alternative