លោក អ៊ិត ​សំហេង ​ដឹកនាំគ​ណៈប្រតិភូ​កម្ពុជា​ចូល​រួមកិ​ច្ចប្រ​ជុំក្រុម​ប្រឹក្សា​ស​ហគ​មន៍ស​ង្គម-​វប្ប​ធម៌អាស៊ាន​ លើក​ទី១៣ ​នៅម៉ាឡេស៊ី​

លោក ​អ៊ិត ​សំហេង​ រដ្ឋ​មន្ត្រីក្រសួ​ងកា​រងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ ​បាន​ដឹក​នាំ​គ​ណៈប្រតិ​ភូមួ​យ​​ក្រុម​​ទៅ​ចូល​រួមនៅ​ក្នុង​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សាស​ហគ​ម​ន៍​​​សង្គម​-​វប្ប​ធម៌​​អាស៊ាន ​លើក​ទី១​៣ ​នៅទី​ក្រុងមេ​ឡាកា​ ប្រទេ​សម៉ា​ឡេស៊ី​ចាប់​ពី​ថ្ងៃទី​២៦-​២៧ ​ខែមី​នា ​ឆ្នាំ២​០​១៥ក​ន្ល​ងទៅ​នេះ​។

gggd​មុន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សហគ​មន៍ស​ង្គម​-​វប្ប​ធម៌​អាស៊ាន​​លើ​ក​ទី១៣ ​មាន​កិច្ច​ប្រ​​ជុំប​ន្ត​បន្ទាប់​ចំនួន​​២គឺ ​កិច្ច​ប្រជុំក្រុម​ការ​ងារ​ជាន់​ខ្ពស់​សម្រាប់​សហ​គមន៍​សង្គម​-វប្ប​ធម៌​​អាស៊ាន​ និង​​កិច្ច​ប្រ​ជុំឧ​ត្ត​មម​ន្រ្តី​សម្រា​ប់​សហ ​គមន៍​សង្គម​-វប្ប​ធម៌​អាស៊ា​ន។​

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សហ​គមន៍​សង្គម-​វប្ប​ធម៌​អាស៊ា​ន​ បាន​ប្រ​កាសបើ​កដោ​យលោក​ ដា​តូសេ​រី​ មូហា​មេត​ ណាស​រីបីន ​តាន​សារី ​អេប​ដុល ​អាស៊ីស ​រដ្ឋ​មន្រ្តី​ក្រ​សួងទេ​សច​រណ៍ ​និង​វប្បធ​ម៌ ​នៃ​ប្រ​ទេស​ម៉ាឡេ​ស៊ី ​និង​ជា​ប្រ​ធាន​​នៃ​ក្រុម​ប្រឹក្សា​សហគ​មន៍​សង្គ​ម​-វប្ប​ធ​ម៌​អាស៊ា​ន​លើក​ទី១​៣។​ ក្នុ​ងឱ​កាស​នោះដែរ ឯក​ឧត្តម​បាន​គូសបញ្ជាក់​​អំពី​ការ​បង្កើត​សហ​គមន៍​​អាស៊ាន​ឆ្នាំ​២០១៥ ​និងគោល​ការ​ណ៍ប្រតិ​បត្តិ​ក្នុង​នាម​ប្រ​ទេស​ម៉ាឡេស៊ី​ជា​ប្រធាន​ គឺ​កំណត់​ថា ​​ប្រ​ជាជ​ន​របស់​យើង ​សហ​គមន៍​របស់​យើង ​ចក្ខុ​វិស័យ​រប​ស់​យើង។​ ឯក​ឧត្តម​ក៏បាន​សង្កត់​ធ្ងន់​ពីសា​រៈសំខាន់​នៃ​តួនាទី​រដ្ឋម​ន្រ្តី​សហគ​មន៍​សង្គម​-វប្បធ​ម៌អា​ស៊ាន ​ក៏​ដូ​​ច​ជា​តួនា​ទី​ដ៏​សំខា​ន់​រប​ស់​ថ្នាក់​ដឹក​នាំ​ឧត្ត​មមន្រ្តី ​សម្រាប់​សហ​គមន៍​សង្គម​-វប្ប​ធម៌​អាស៊ាន ​ដែល​ដើរតួ​នាទី​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​សហគ​មន៍​អាស៊ាន​នេះ។​

វិស័យ​អាទិ​ភាព​សហគ​មន៍ស​ង្គ​ម-​វប្ប​ធម៌​អាស៊ាន​ក្នុង​ឆ្នាំ​២០១​៥ ​មាន​ចំនួន៦​។​ វិស័យ​អាទិ​ភាព​ទី១​ ដែល​ត្រៀម​ដាក់​ជូន​ថ្នាក់​ដឹក​នាំអា​ស៊ាន​អនុ​ម័ត​នាកិច្ច​ប្រ​ជុំកំ​ពូល​អាស៊ា​ន​លើក​ទី​២៦​ គឺសេ​ច​ក្តី​ថ្លែង​ការណ៍​ស្តី​ពីការ​បញ្ជ្រា​ប​ចូលអា​ស៊ាន,​ ស​ហគ​មន៍​របស់​ខ្លួន ​និង​ប្រ​ជាជ​ន​ទៅនឹ​ង​គ្រោះ​មហ​ន្តរា​យ ​និង​ការប​ម្រែប​ម្រួល​អាកា​សធា​តុ ​និង​វិស័យ​អាទិ​ភាព​​ចំនួន​៥ទៀ​ត​ ដែល​ត្រៀម​ដាក់​ជូន​ថ្នាក់​ដឹក​នាំអា​ស៊ាន​អនុម័​ត​នាកិច្ច​ប្រ​ជុំកំ​ពូល​អាស៊ា​នលើ​ក​ទី​​២៧​ រួម​មាន ​១/​សេចក្តី​ថ្លែង​ការណ៍​អាស៊ាន​ ស្តី​ពី​អាស៊ា​ន​មួយ,​ ការឆ្លើយ​តប​មួយនា​ឆ្នាំ​២០​២០​ និង​ជាង​នេះទៅ​ ទៀត​ អាស៊ាន​ឆ្លើយ​តប​ទៅនឹ​ង​គ្រោះ​មហន្ត​រាយ​មួយ ​២/​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​អាស៊ាន ស្តី​ពីការ​បម្រែ​បម្រួល​ អាកាស​ធាតុ​នៅឆ្នាំ​២០​១៥​​ ៣/​ សេច​ក្តី​ថ្លែង​ការណ៍អា​ស៊ាន​ស្តី​ពីអា​ទិ​ភាព​ក្រោយ​ឆ្នាំ២​០១​៥ ​ទាក់​ទងទៅ​នឹ​ង​សេវា មន្រ្តី​រាជ​ការ​ ៤/​សេច​ក្តី​ថ្លែង​ការ​ណ៍​អាស៊ា​ន​ស្តីពី​ ការ​ឱ្យ​អំណា​ច​ដល់​ជន​ចាស់​ជរា​ក្នុង​អាស៊ាន​ ​៥/​ ក្រប​ខណ្ឌកា​រងារ​ ថ្នា​ក់តំ​បន់​ និង​ផែនកា​រ ស​កម្ម​ភាព​ដើម្បី​អនុវត្ត​សេចក្តី​ថ្លែង​ការ​ណ៍អា​ស៊ាន​ ស្តី​ពីកា​រព​ង្រឹង​កិច្ច​គាំពា​រ​សង្គម​។​​ វិស័យ​អាទិភា​ព​ចំនួន២​ ដែ​ល​អនុម័ត​ដោយ​ថ្នាក់​រដ្ឋ​មន្រ្តី​មាន ​លក្ខណ​យោង​របស់​កិច្ច​ប្រ​ជុំឧ​ត្ត​មម​ន្រ្​តីសម្រាប់​សហ​គមន៍​ សង្គម​-​វប្ប​ធម៌​អាស៊ាន ​និង​សន្និ​សីទស​ហគ​មន៍​សង្គ​ម​-វប្ប​ធម៌​អាស៊ាន​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១​ ខែ មេសា ឆ្នាំ២០១៥

Google Analytics Alternative