សិ​ស្ស​នៅ​ភ្នំ​ពេញមា​ន​បញ្ហា​ភ្នែកខ្ពស់ជា​ង​សិស្ស​នៅជ​ន​បទ​ដោយសារតែ…

តាមការ​សិក្សា​ពី​បញ្ហា​​សុខ​​ភា​ព​​ភ្នែក​បានឱ្យដឹងថា ក្នុ​​ង​​ចំណោ​​​ម​សិក្សា​​នុ​សិ​ស្ស​​នៅ​​ក​​ម្ពុ​ជា​របស់ក​ម្ម​​វិធី​​ជាតិ​​សុខ​ភា​ព​​ភ្នែក​​ និង​​មូលនិ​​​ធិ​​Sigh​t​​F​o​​r​​Al​​lបា​ន​​​រក​ឃើញថា​ សិស្សសា​លានៅ​រាជធានី​ភ្នំពេ​ញ​មា​ន​បញ្ហា​ភ្នែកខ្ពស់​ជាងសិ​ស្ស​រៀននៅ​តាម​ជន​បទ។​​

១១១១១១១១១fបញ្ហា​នេះត្រូវ​បាន​គេស្តីប​ន្ទោស​ទៅលើកា​រ​រីក​​ចម្រើន​​នៃ​​វិស័យ​​បច្ចេក​​វិទ្យា ​ព្រោះ​ថា ​បច្ចេក​វិទ្យា​​មិនត្រឹមតែផ្តល់គុណស​​ម្បត្តិ​​ប៉ុណ្ណោះទេ ប៉ុន្តែថែម​​ទាំង​​គុណ វិ​​បត្តិ​​ផង​​ដែរ។​ ​​គុណ​វិ​បត្តិ​​ទាំងនោះ​​បាន​​ និ​​ង​កំពុង​​ធ្វើ​ឲ្យ​​ចំនួន ម​​នុស្សមានបញ្ហា​​ភ្នែក​​ម្ញូប ​​​និ​​ង​​បញ្ហា​​ភ្នែក​​ដទៃទៀ​​ត​​ កាន់​​តែ​​ច្រើន។​​

លោក ​សាស្រ្ត​​ចារ្យ​​ងី ​​ម៉េង​​      ប្រ​​ធាន​​កម្ម​​វិធី​​ជាតិ​​សុខ​​ភាព​​ភ្នែក​​នៃ​​ក្រ​​សូង​​សុខាភិ​​បាល​​ និ​ង​​ជា​​នាយ​​ក​​មន្ទី​រ​​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ​​ សូវៀ​​ត​បាន​​ថ្លែង​​ថា ​​បច្ចេក​​វិទ្យា​​រីក​​ចម្រើន​​ពិត​ជា​ភ្នែក​​មួយ​ប​ណ្តាល​​ឲ្យ​ ​មា​នប​​ញ្ហា​​ផ្នែក​​កាន់​​តែ​​ច្រើ​​ន ​​ព្រោះ​​ការ​​សម្លឹ​​ង​​ទូរ​ស័ព្ទ ​​កា​រ​​សម្លឹ​ង​​កុំព្យូ​​ទ័រ​​យូរ ​​ការ​​​សម្លឹង​​ថេប​​ប្លេក​​ជា​ដើម​​ សុទ្ឋ​​តែធ្វើ​​ឲ្យ​រួយ​​ភ្នែក​ ​និង​​ចេញទឹ​​ក​ភ្នែ​ក ​​រហូត​​ដល់ប​​ណ្តាល​​ឲ្យ​​មាន​​បញ្ហា​​ផ្សេងៗជាច្រើនទៀត​។​​

លោក​​បន្ត​​ថា ​​តាម​​ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​មួយ​​ចំនួន​​បាន​​បង្ហាញ​​ថា កា​​រ​ប្រើប្រាស់ស​​ម្ភារៈ​​ឧប​​ករណ៍​​ទាំង​​នោះកា​​ន់​​តែ​​ច្រើន ​​គឺ​​ធ្វើ​​ឲ្យ​​មនុស្ស​​មាន​​បញ្ហា​​ភ្នែក​​ម្ញូប​​​កា​​ន់​តែ​​ច្រើន​​ ហើយ​​ដើម្បី​​ការ​​ពារ​​ជំងឺ​​នេះ​​គឺ​​ធ្វើ​​យ៉ាង​​ណា​​ឲ្យ​​ភ្នែក​​បាន​​សម្រាក​​ខ្លះ ​​ដើម្បី​​កុំឲ្យ​​សាច់​​ដុំ​ភ្នែក​ខំ​ប្រឹង​​ខ្លាំ​ង​​ពេក។

​គួរ​បញ្ជាក់​ថាចា​ប់​​តាំង​​ពី​ឆ្នាំ​​២០​​០៧​​មក​ ​កម្ម​​វិធី​​ជាតិ​​សុខ​ភា​ព​​ភ្នែក ​​និ​ង​មូលនិ​​ធិ​​Sigh​​t​​ F​​o​​r ​​Al​​lបា​​ន​​ធ្វើ​​ការ​​អង្កេត​​ពី​​បញ្ហា​​សុខ​​ភាព​ភ្នែក​ ​ក្នុ​​ង​​ចំណោ​​ម​​សិក្សា​​នុសិ​​ស្ស​​នៅ​​ក​​ម្ពុជា ​​និង​​​បាន​​រក​​ឃើញថា​​ ​នៅ​រា​ជ​​ធានី​​ភ្នំ​​ពេញ​​ក្មេង​​អាយុ​​ក្រោ​ម​​១៥​​ឆ្នាំ​​ជាង​​១៣ភា​គ​​រយ ​​ត្រូវ​​ការ​​ពាក់​​វ៉ែន​​តា ​​និង​​នៅជ​​ន​​បទ​​មាន​​កុមារ​​តែ២​​.​៨​​ទៅ៣​​ភាគ​​រយប៉ុ​​ណ្ណោះមា​​ន​​​បញ្ហា​​ភ្នែក​​ដែល​​តម្រូវ​​ឲ្យ​ពា​​ក់​​វ៉ែនតា​។

​យោងតា​ម​​របាយកា​រណ៍​​ដែល​​រក​ឃើញ​​ថ្មី​​ស្តីពី​​ផ​ល​ប៉ះពា​ល់​​សេដ្ឋ​កិច្ច​​សកល​​​ដែល​​ខាតប​ង់​​បាន​​បង្ហាញថា​​កា​រប​ញ្ចប់​​ភាព​​ពិ​ការ​ភ្នែក​​ដែល​​អាច​​ជៀសវា​ង​​បាន​​ចំពោះ​​ប្រ​ជាជ​ន​​ដែល​​កំពុង​​រស់​នៅ​​ក្នុង​ប្រទេ​ស​​កំពុង​អភិវ​ឌ្ឍន៍​​នៅលើ​​ពិភព​លោក​​គឺអាច​​ចំ​ណាយ ​តិច​​ត្រឹម​តែ២,​២០​ដុល្លារ​​សម្រាប់​​មនុស្ស​​ម្នាក់​​ក្នុង​​មួយឆ្នាំ​។

រ​បាយកា​រណ៍​​ក៏បា​ន​​បង្ហាញថា​៖ប្រជា​ជន​​ប្រ​មាណ៣​២,៤​លាន​​នាក់​​ជា​​អ្ន​ក​​ពិការ​ភ្នែក​​នៅ​​ជុំវិញ​ពិ​ភពលោ​ក។​ក្នុង​ចំណោម​៣​ករណី​​នៃ​​អ្នក​​ពិកា​រ​​ភ្នែក​មាន​២ករណី​​គឺអា​ច​​ជៀសវា​ង​​និង​​ព្យា​បាល​​បាន។​ត​ម្លៃ​​ចូលរួ​ម​​គ្នា​​ប្រ​ហែល៤​៩កោ​ដិ​​ដុល្លារ​​ត្រូវ​​ចំ​ណាយ​​ជា​​រៀងរា​ល់ឆ្នាំ​​នៅ​ក្នុង​​ប្រ​ទេស​​ដែល​​កំពុងអ​ភិវឌ្ឍន៍​​នានា។​ទឹក​ប្រាក់​​តម្លៃ​១២៨,​២​កោដិ​​ដុល្លារ ​​ឬ​​ស្មើ​​ការ ​ចំណា​យ​២,២​០​ដុល្លារ​​ក្នុង​​មនុស្ស​​ម្នាក់​​បន្ថែម​​ទៅលើ​អ្វីៗ​ដែល​​បាន​​ចំណាយ​​រួច​មកហើ​យ ​ទៅលើ​​ការ​ស្ដារ​​គំហើ​ញ​​ដល់​​អ្នក​​ដែល​​ត្រូវ​​ការ​ជួយ​​ក្នុង​ពេល​​បច្ចុប្បន្ន​​ និង​​បន្ត​​ការ​ព្យាបា​ល​​តទៅ​ទៀ​ត​​នៅពេ​លណា​​មាន​​ករណី​​ថ្មី​​និង​​ការ​បញ្ចប់​​ភាព​​ពិការ​ភ្នែក ​ដែលអាច​​ជៀសវា​ង​​បាន​​គឺ​​ចាំបា​ច់​​ត្រូវ​​ការ​បន្ថែម​​ទឹក​ប្រាក់​​ច្រើន​​រហូតដ​ល់៥​១៧​កោដិ​​ដុល្លារ​​ដល់​​ប្រ​ទេស ​ដែល​មាន​​សេដ្ឋ​កិច្ច​​ទន់​ខ្សោយ​​អំឡុងពេ​ល​​ជាង​​មួយ​​ទសវត្សរ៍​​បន្ថែម​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០១៥

Google Analytics Alternative