រដ្ឋាភិបាលអាម៉េរិក​ចំណាយថវិកា​ជិត​២សែន​៥ម៉ឺន​ដុល្លារ​លើ​សណ្ឋាគារ​ប្រណីត​ផ្កាយ​៥របស់លោកស្រី Michelle Obama

តាម​​ឯក​សារ​​របស់​​រដ្ឋា​ភិបាល​​អាម៉េរិក​​ដែ​ល​​គេ​​បាន​​ដាក់​​នៅ​​លើ​​វ៉ិប​សាយ​ថ៍​​ របស់​​រដ្ឋា​ភិបាល​​អា​ម៉េរិក​​ Fede​ra​l ​Business​ Oppor​tu​n​​ti​​es​ ​បាន​ឲ្យដឹ​ង​ថា​គ្រាន់​​តែ​​ថ្លៃ​​ចំណា​យ​​ ​ស្នាក់​​នៅ​លើសណ្ខាគា​រ​​ប្រ​ណីត​​ផ្កាយ​​៥ ​សម្រាប់​​លោក​​ស្រី ​Mich​el​le​ O​b​am​a​ ​ភរិយា​​របស់​​ប្រ​ធានា​ធិបតី​​អាម៉េ​រិក ​និង​​មន្រ្ដី​​រួម​​ដំណើរ​​នោះ​ដែលបា​នម​កបំ​ពេញទស្សន​កិច្ច​នៅ​​ខេត្ត​សៀម​រាប​ក្នុង​រយៈ​ពេល​២ថ្ងៃ​ គឺមា​ន​​ទឹក​​ប្រាក់​​ប្រ​មាណ​​២​សែន​​ ៤​ម៉ឺន ​​២​ពាន់​​ ៥​​រយ​​ដុល្លារ​​អា​ម៉េរិ​ក។​

fនេះបើ​យោ​ង​តាម​វេប​សាយ​រប​ស់​វិទ្យុ​អូ​ស្ត្រា​លីអេ​ប៊ី​ស៊ី​ដែលបា​នចុះផ្សាយ​កាល​ពីថ្ងៃ​ទី​៣១ខែ​មីនា​ឆ្នាំ២​០​១៥​កន្លង​ទៅ។

​តាម​ឯក​សារ​ខាង​លើបា​ន​ឲ្យ​ដឹង​ទៀត​ថា ​ដោយ​សារ​តែ​​មូល​​ហេតុ​​ត្រូវ​​កា​រ​​ប្រ​ញាប់,​ កង្វល់​​សុវត្ថិ​ភាព ​និង​​សន្ដិ​សុខ​​របស់​​មន្រ្ដី​ថ្នាក់​​កំពូល​​អាម៉េ​រិក​​ ​ជា​​ហេតុ​​ដែល​​នាំ​​ឲ្យ​​គេ​​ចំណាយ​​ប្រា​ក់​​ច្រើ​ន​​យ៉ាង​​នេះ​​សម្រាប់​​ដំណើរ​​ទស្សន​​ កិច្ច​​របស់​​លោក​​ស្រី​​នៅ​​ក្នុង​​ខេត្ដ​​សៀម​​រាប​​រយៈ​​ពេល​​តែ​​​២​​ថ្ងៃ​​ប៉ុណ្ណោះ។

​លោក​ ​ស្រី​ និង​​ក្រុ​ម​មន្រ្ដី​​អាម៉េរិ​ក​​ដែល​​បាន​​អម​​ដំណើរ​​នោះ​បាន​​ជួល​​ផ្ដាច់​​សណ្ឋាគារ​​ S​o​f​i​t​e​l​ ​A​n​g​ko​​r ​P​h​o​k​e​e​t​h​r​a​ ​ដែល​​ជា​​សណ្ឋា​គារ​​ប្រណីត​​ផ្កាយ​​៥​​សម្រាប់​​រយៈ​​ពេល​​១៤​​ថ្ងៃ​​នៅ​​ក្នុង​​ក្រុង​​ សៀម​​រាប​​ដែល​​រួម​មាន​​បន្ទ​ប់​​ទោល​​ចំនួន​​៨៥​​បន្ទប់,​ ការិ​យាល័យ​៥ ​និង​​បន្ទប់​​សន្និសី​ទ​​១​ផង​ដែរ។​

​ឯក​​សារ​​យល់​​ព្រម​​ផ្ដល់​​កុង​​ត្រា​​ម៉ៅ​​សណ្ឋាគា​រ​​នោះ ​គឺ​​បាន​​ការ​​អនុញ្ញាត​​យល់​​ព្រម​​ជា​​មួយ​​សណ្ឋា​គារ​​នៅ​​ថ្ងៃ​​ទី​​៣​​ ខែ​​មីនា ​ឆ្នាំ​ ២០​១៥​។

​លោក ​​ស្រី ​Michelle​ Obama ​បាន​​អញ្ជើញ​​ទៅ​​ដល់​​កម្ពុជា​​នៅ​​ល្ងាច​​ថ្ងៃ​​សុក្រ​​ទី​​២០​​ ខែ​​មីនា​​ ឆ្នាំ​​២០​១៥ ​ហើយ​​បាន​​ចាក​​ចេញ​​នៅ​ថ្ងៃ​​អាទិត្យ​​ទី​​២២ ដើ​ម្បី​​ចូល​​រួម​​គំនិត​​ផ្ដួច​​ផ្ដើម​​អ​ន្ដរ​​ជាតិ​​មួយ​​លើក​​កម្ពស់​​ការ​​អប់រំ​​ កុមារី​​ឲ្យ​​បា​ន​​ខ្ពស់​​ងាក​​ចាក​​ពី​ភាព​​ក្រីក្រ ​និង​​ជួយ​​អភិ​វឌ្ឍន៍​​ប្រ​ទេស។

​តាម​ព័ត៌​មាន​​របស់​​ទីភ្នាក់​​ងារ​​ជំនួយ​​អាម៉េ​រិក​ US​AI​D ​ឲ្យ​​ដឹង​​ថា ​នៅ​​ទូទាំង​​ពិភព​លោ​ក​​នេះ​​មាន​​កុមារី​​ប្រ​មាណ​​៦២​​លាន​​នាក់​​ដែល​​មិន​​បាន​​ចូល​​រៀន ​​សា​លា។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣១ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative