បច្ចេកវិទ្យា​រីកចំ​រើន​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ភ្នែក​កាន់តែ​ច្រើន​

ការរីក​ចំរើន​នៃ​វិស័យ​បច្ចេក​វិទ្យា ​ក៏​មាន​គុណស​ម្បត្តិ​ផង​និង​មាន​គុណវិ​បត្តិ​ផង​ដែរ ​ហើយ​គុណវិ​បត្តិ​របស់​វា​បាន​ និ​ង​កំពុង​ធ្វើឲ្យ​ចំនួនម​នុស្ស​ភ្នែក​ម្ញូប​​និ​ង​បញ្ហា​ភ្នែក​ដទៃទៀ​ត​កាន់​តែ​ច្រើន។​

0d1sលោក​សាស្រ្ត​ចារ្យ​ងី ​ម៉េង​ប្រ​ធាន​កម្ម​វិធី​ជាតិ​សុខ​ភាព​ភ្នែក​នៃ​ក្រ​សូង​សុខាភិ​បាល​ និ​ង​ជា​នាយ​ក​មន្ទី​រ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​ សូវៀ​ត​បាន​ថ្លែង​ឲ្យ​គេហ​ទំព័​រ​សុខភា​ព​កម្ពុជា​ដឹង​កាល​ពីព្រឹ​ក​ថ្ងៃ​ទី៣​១ ​មិនា​កន្លង​មក​ថា ​បច្ចេក​វិទ្យា​រីក​ចំរើ​ន​ពិតជា​ភ្នែក​មួយប​ណ្តាល​ឲ្យ ​មានប​ញ្ហា​ផ្នែក​កាន់​តែ​ច្រើ​ន ​ព្រោះ​ការ​សម្លឹ​ង​ទូរ​ស័ព្ទ ​ការ​សម្លឹ​ង​កុំព្យូ​ទ័រ​យូរ ​ការ​​សម្លឹង​ថេប​ប្លេក​ជាដើម​ សុទ្ឋ​តែធ្វើ​ឲ្យ​រួយ​ភ្នែក​ និង​ចេញទឹ​កភ្នែ​ក ​រហូត​ដល់ប​ណ្តាល​ឲ្យ​មាន​បញ្ហា​ម្ញូប​ភ្នែក​កាន់​តែ​ច្រើន​ផង​ដែរ​។​

លោក​បន្ត​ថា ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា កា​រប្រើប្រាស់ស​ម្ភារៈ​ឧប​ករណ៍​ទាំង​នោះកា​ន់​តែ​ច្រើន ​គឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​បញ្ហា​ភ្នែក​ម្ញូប​​កា​ន់​តែ​ច្រើន​ ហើយ​ដើម្បី​ការ​ពារ​ជំងឺ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ភ្នែក​បាន​សម្រាក​ខ្លះ ​ដើម្បី​កុំឲ្យ​សាច់​ដុំ​ភ្នែកខំ​ប្រឹង​ខ្លាំង​ពេក។

ddយោងតា​មកា​រ​សិក្សា​ស្រា​វ​ជ្រាវ​ លើ​សិស្សា​នុ​សិស្ស​អាយុ​ត្រឹម​១៥​ឆ្នាំ​ចុះកា​ល​ពីឆ្នាំ​២០០​៧​បាន​​បង្ហាញ​ថា ​សិក្សា​នុសិ​ស្ស​នៅ​រាជ​ធានី​ភ្នំពេញជា​ង​១២​ភាគ​រយ ​មាន​បញ្ហា​ភ្នែក ​ដែល​​ទា​ម​ទារ​ឲ្យ​ប្រើ​វែនតា​ និង​កុមារ​នៅទី​ជន​បទ​ជា​ង​២.៨​ភាគ​រយ​ទៅ​បី​ភា​គេរ​យ​មាន​បញ្ហា​ភ្នែក ​ដែល​ជំងឺ​ទាំង​នោះមា​ន​ដូច​ជា​ជំងឺ​កំហុស​កំណុំ ​ជំងឺ​ភ្នែក​ទ្បើង​​បា​យ​ពី​កំណើត​ ជំ​ងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ ជំងឺ​ភ្នែក​ម្ញូប​ជាដើ​ម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ៣១ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative