​ជំងឺ​ចំបងៗ​ចំនួន​១០​នៅ​តែ​ជា​បញ្ហា​សុខ​ភាព​សាធា​រណៈលើ​កុមា​រ​កម្ពុជា​

ជំងឺ​ចំបងៗ​ចំនួន១​០​បាន​និង​កំពុងក្លា​យ​ជា​បញ្ហា​សុខ​ភាព​សាធា​រណៈ ​និង​ត្រូ​​វ​បាន​រក​ឃើញកា​ល​ពី​ឆ្នាំ​មុន​​ ដែ​លជំ​ងឺ​ទាំង​នោះកើ​ត​លើ​កុមា​រ​អាយុក្រោ​ម​៥ឆ្នាំ​ ដែល​បាន​មក​ពិនិត្យ​សុខ​ភាព​នៅតា​ម​សេវា​សុខ​ភាព​រ​ដ្ឋ ​និង​ឯក​ជន​។​

090dជំងឺ​ទាំង​១០​នោះ​រួម​មាន ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ​ជំងឺ​រាគ​ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ខាង​ក្រោម​ ជំងឹ​ដង្កូ​វ​ព្រូន ​ជំងឺ​ហើម​សួត​ ជំងឺ​រាក​រូស​ខ្សោះ​ជាតិ​ទឹក​ ជំងឺ​ភ្នែក ​ជំងឺ​ស្បែក ​ជំងឺ​កម​រមាស់ ​និង​ជំងឺ​សើរ​ស្បែក​ផ្សេងៗ។​

លោក​វេជ្ជ​បណ្ឌិត​ទ្បូ ​វាស​នាគិ​រី​ប្រ​ធានា​យក​ដ្ឋាន​ផែន​ការ ​និង​ព៌ត​មាន​សុខា​ភិ​បាល ​នៃ​ក្រ​សួង​សុខា​ភិ​បាល​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពីពេល​ថ្មីៗ​នេះថា​ ចំនួន​នៃការ​ ពិ​គ្រោះ​ជំងឺ​ករណី​ថ្មី ​លើកុ​មារ​អាយុ​ក្រោម​៥ឆ្នាំ​ម្នាក់​ក្នុង​ឆ្នាំ​២០១​៤ ​លើស​ពីពីរ​លើ​​ក​ត្រូវ​បាន​កត់​សំគាល់​ឃើញ​នៅ​ខេ​​​ត្តសៀ​ម​រាប ​និង​ខេត្ត​ខ្ពស់​ជា​ង​ចំនួនលើ​ក​នៃកា​រ​ពិគ្រោះ​មធ្យម​នៅ​ទូទាំង​ប្រ​ទេស​គឺ ​ខេត្ត​រតនៈ​គិរី​ មណ្ឌល​គិរី ​ព្រះ​វិហារ​ បន្ទាយ​​មា​ន​ជ័យ​និង​ខេត្ត​តាកែ​វ។​

ផ្ទុយ​មក​វិញចំ​នួន​លើក​នៃកា​រ​ពិគ្រោះ​ជំងឺ​ករណី​ថ្មី លើ​កុ​មា​រ​អាយ​ក្រោម​៥ឆ្នាំ​ម្នាក់​ទាប​ជាង​១លើ​ក​មាន​នៅ​ខេត្ត ​ស្ទឹង​ត្រែង​ ស្វាយ​រៀង ឧ​ត្ត​រ​មាន​ជ័យ ​កែប​ កំពត​ ក្រចេះ ​កំព​ង់​ស្ពឺ ​ខេត្ត​ព្រះ​សីហនុ ​និង​រាជធានី​ភ្នំពេញ។

07dលោកទ្បូ​ វាស​នា​គិរី​បាន​បន្ត​ថា ​កាល​ពីឆ្នាំ​មុន ​កុមារ​អាយុក្រោ​ម​៥ឆ្នាំ​ចំនួន​ ៦៦៣ ​៩២​០​នាក់​ឬស្មើ​នឹង​៤១.​៧​ភាគ​រយ ​នៃ​កុមារ​អាយុ​ក្រោម​៥ឆ្នាំ​សរុប​បាន​ទទួល​បាន​ការ​ពិនិត្យ​ជំងឺ​ករណី​ថ្មី ​តាម​យុទ្ឋ​សាស្រ្ត​សមា​ហរណ​កម្ម​នៃកា​រ​គ្រប់​គ្រ​​ង​ជំងឺ​កុ​មារ​ ដោយ​បុគ្គ​លិក​សុខា​ភិបា​ល​សាធា​រណៈ​ទូ​ទាំង​ប្រ​ទេស។​ការ​ពិនិត្យ​ជំងឺ​កុមារ​តាម​រយៈ​យុទ្ឋ​សាស្រ្ត ​សមា​ហរណ​កម្ម​នៃកា​រ​គ្រប់​គ្រង​ជំងឺកុមារ​ត្រូវ​បាន​ចាត់​ទុក​ថាជា ​បែប​បទ​គ្លីនិក​មួយ​នៃការ​លើក​កំពស់​គុណភា​ព ​នៃ​សេវា​ពិគ្រោះ​និង​ពិនិត្យ​ជំងឺ​កុមា​រ​អាយុ​ក្រោម​៥ឆ្នាំ ​ដោយ​ហេតុ​ថាយុទ្ឋ​សាស្រ្ត​នេះ ​តម្រូវ​ឲ្យ​បុគ្គ​លិ​​កសុ​ខាភិ​បា​ល​បាន​ពិនិត្យ​កុមារ​ដោយ​ហ្មត់​ចត់​ និង​គ្រប់​ជ្រុង​ជ្រោយ​ទៅតា​ម​ពិធី​សារ​ដែល​បាន​កំណត់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ៣១ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative