កងដាក់​​​ក្នុងស្បូន និង​​​ផលប៉ះពាល់

នាងខ្ញុំ​មាន​អាយុ៤០ឆ្នាំ។ រយៈពេល២​ឆ្នាំមកហើយ ដែលនាង​ខ្ញុំបាន​ពាក់កង​ដាក់ក្នុង​ស្បូន ដើម្បីពន្យារ​កំណើត​(ការពារកុំឱ្យមានកូន)។ នេះជាវិធី​ពន្យារកំណើត​ល្អប្រសើរ​ណាស់ សម្រាប់នាងខ្ញុំ។ តើនាងខ្ញុំ​ឡើងទម្ងន់៥គីឡូក្រាម ដោយសារ​កងស្បូន​នេះ ឬទេ។​​ អ្នកស្រី ហ.ច.ន អាយុ៤០ឆ្នាំ ខេត្ដកណ្ដាល

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាទូទៅ កងដាក់​ក្នុងស្បូន​ភាគច្រើន ផ្សំពី​សារធាតុ​លោហៈ​ស្ពាន់ ហើយគ្មាន​ជាតិអ័រម៉ូន​ឡើយ។ ប៉ុន្ដែ កងដាក់​ស្បូនខ្លះ​អាច បន្ថែមជាតិ​អ័រម៉ូន​ប្រូស្សេស្ដេរ៉ូន ដែលមាន​សកម្មភាព​ប្រឆាំងនឹង​ការតាំង​គភ៌ ដូចជា​មានជាតិ​ឡឺវ៉ូន័រស្សេស្ដ្រែល។ ជាតិឡឺវ៉ូន័រឡេស្ដ្រែល គឺជា អ័រម៉ូន​ប្រូស្សេស្ដេរ៉ូន​មួយប្រភេទ​ផ្សេងទៀត​តែប៉ុណ្ណោះ ដែលជា​អ័រម៉ូន​មានឥទ្ធិពល​បង្ខាំងខ្ទប់​សារធាតុ​មេតាប៉ូលីស​ចំណីអាហារ​ជា​យថាហេតុ ជាពិសេស​សារធាតុ​ខ្លាញ់ និងសារ​ធាតុស្ករ។ បែបនេះ​ពិតជា​អាចបង្ក​ការឡើង​ទម្ងន់មែន។ ដូច្នេះកង​ដាក់ស្បូន ដែលមាន​លាយជាតិ អ័រម៉ូន ភាគច្រើន​អាចបង្ក​ការឡើង​ទម្ងន់របស់​លោកស្រី។ ទម្ងន់៥គីឡូ​របស់​លោកស្រី អាចបណ្ដាល​មកពីកង​ដាក់ស្បូន​នេះ។ ប៉ុន្ដែ​ប្រការល្អ លោកស្រី​គួរតែ​ទៅជួប​ជាមួយ​អ្នកជំនាញ​ខាងពន្យារ​កំណើត ប្រយោជន៍​សាកសួរ​អំពីផល​ប៉ះពាល់​បែបនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative