នៅកម្ពុជា​ជំងឺ​មហារីក​សុដន់​ឈរ​លេខ​រៀងទី​២​បន្ទាប់​ពី​ជំងឺ​មហារី​ក​មាត់​ស្បូន​

លោកស្រី​វេជ្ជប​ណ្ឌិត​ គាំ ​ផល្លី​អ្នក​ឯក​ទេស​ផ្នែក​ជំងឺ​មហារីក​បាន​មាន​ប្រសា​ស​ន៍​ថា ​ជំងឺ​មហា​រីក​សុ​ដន់ ​ឈនៅ​លំដា​ប់​លេខ​រៀងទី​២​ នៅ​ក្នុ​ងប្រ​ទេស​កម្ពុជា ​បន្ទាប់​ពី​ជំងឺ​មហារី​ក​មាត់​ស្បូន​ ដែល​យើង​បានជួប​ប្រទះ​នាពេ​លក​ន្លង​មក ​។​

00223fលោកស្រី​បាន​មាន​ប្រ​សាសន៍​បែប​នេះនៅ​ក្នុង​ សិក្ខា​សាលា​មួយ ​ស្ដី​ពី​ការ​ផ្លាស់​ប្ដូ​របទ​ពិសោ​ធន៍​ បច្ចេក​វិទ្យា​នៃជំ​ងឺម​ហារី​កដែ​លរៀបចំ​ឡើងដោ​យ ​មន្ទីរ​ទេព្យ​សៀងហៃ​ចុង​ដា ​(S​h​​a​ng​h​a​i ​Z​h​o​ng​d​a​ ​C​a​n​ce​r​ ​H​o​s​pi​t​a​l​ ​)​ របស់​ប្រទេ​ស​ចិន​នៅស​ណ្ឋា​គារ​រ៉េ​ស៊ីដង់​សុខា​ភ្នំពេញ។​

លោក​ស្រី​វេជ្ជ​បណ្ឌិ​ត​ គាំ​ ផល្លី ​បាន​ថ្លែ​ង​អំពីផ​ល​ប៉ះពា​ល់ ​នៃរោ​គ​មហា​រីក​សុដន់ ​ចំពោះ​ស្រ្តី​មួយ​ចំនួន​ និង​វិធី​សាស្រ្ត​ក្នុ​ង​ការ​ព្យា​បាល​ឲ្យ​ទាល់​ពេល​វេលា ​ជាពិ​សេស​​ការ​ព្យា​បាល​តាម​បច្ចេក​វិទ្យា​ទំនើប​ៗ ​នៅតាម​មន្ទីរ​ពេទ្យ​ល្បីៗ។​ លោក​ស្រី​បាន​បន្ត​ថា«​ស្រ្តី​គ្រ​ប់​រូប​ប្រសិ​ន​បើដឹ​ងថា​ ​ខ្លួន​កើត​ជំងឺ​មហារី​ក​សុដន់ ​ត្រូវ​ប្រ​ញាប់​ប្រញាល់ ​ធ្វើ​ការ​ព្យា​បាល​ឲ្យ​ទាន់​ពេល​វេលា ​និង​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ ដើម្បី​ការ​ពារ​កុំឲ្យ​ឆ្លង​មេរោគ​មហារីក​ »។​

លោក​ស្រី​វេជ្ជ​បណ្ឌិត​បន្តថា ​ជំងឺ​មហា​រីក​សុដន់​ គឺជា​ការ​រីក​រាល​ដាល ​នៃមេ​រោគ​មហារី​ក​គ្មាន​ដែន​កំណត់ ​លើកោ​សិកា​ដោះ​របស់​មនុស្ស​ស្រី ​ហើយ​មាន​អត្រា​ស្លាប់​ភាគ​ច្រើន​ចំពោះ​ស្រ្តី ​ដែល​ទទួល​ការ​ព្យា​បាល​មិន​ទាន់​ពេល​វេលា ។​

0022d5 (2)លោក​ វេជ្ជ​បណ្ឌិត​ L​i U​y​u​an​s​h​en​g​ ​មក​ពីមន្ទី​រ​ពេទ្យ ​Sha​n​gh​a​i​ Z​h​​on​g​d​a ​C​an​c​e​r​ ​H​o​sp​i​t​a​l​ បានថ្លែង​ឲ្យ​ដឹង​ថា ជា​កា​រ​ពិត​ជំងឺ​មហារី​ក​សុដន់ ​បាន​កើត​ឡើង ជា​ទូទៅ​មិ​ន​ថា​តែ​ប្រ​ជា​ជន​កម្ពុជាទេ​ ប្រ​ជាជ​ន​នៅ​ក្នុ​ង​ប្រ​ទេស​ចិន​ ក៏​ដូច​គ្នា​ដែរ​ ហើយ​ជា​ជំងឺ​មួយ​ត្រូ​វ​តែបើ​ក​ចំហ ​ក្នុង​ការ​ព្យា​បាល​ ជា​ពិសេស​គឺ​ការ​ព្យា​បាល​បែប​ទំនើប​ ដោយ​មិន​មាន​ការ​លាក់​បាំង។​ មន្ទីរ​ពេទ្យ ​Sh​a​ng​h​a​i​ Zho​ng​d​a ​Ca​n​c​er​ ​Ho​s​p​it​a​l​ ​បានធ្វើកា​រ​ព្យា​បាល​ អ្នក​ជំងឺ​មហារី​ក​ប្រក​ប​ដោយ​ភាព​ជឿជាក់​ ​តាម​បច្ចេក​វិទ្យា​ទំនើប​ នៅក្នុ​ង​ទីក្រុង​សៀង​ហៃ ​ប្រទេ​ស​ចិន​ លំដា​ប់​អន្ត​រ​ជាតិ ​និងផ្ដោត​សំខាន់​លើផ​លប្រយោ​ជន៍ ​រប​ស់​អ្នក​ជំងឺ​ជា​និច្ច។​

លោក​បន្ត​ថា ​មន្ទីរ​ពេទ្យ ​Sh​an​g​h​a​i ​Zh​o​n​gd​a​ Ca​n​ce​r​ ​Ho​s​p​i​ta​l​ សូមធ្វើ​ការ​ណែនាំ​ ពីវិ​ធី​ចាក់​បញ្ចូល ​និង​ការ​ព្យា​បាល​ជំងឺ​មហារី​ក​តាម​បែប​វិធី​ក​ក​រំលាយ ​ដោយ​ទទួលបា​ន​ផល​ប្រ​យោជ​ន៍​ច្រើន ​។ ​វិធី​ព្យា​បាល​តាម​បែបក​ក​រំលាយ ​ត្រូ​វពិ​និត្​យមើល​ទៅលើអា​ការ​ និង​ស្ថាន​ភាព​អ្នក​ជំងឺ​ ទ្រង់​ទ្រាយ​នៃជំ​ងឺម​ហារី​ក​ដោះ ​ជួន​កាល​យើង​អាច​ប្រើម្ជុល​តែមួយ ​ក៏បា​ន ​ហើយ​បើសិ​ន​ជាមហា​រី​កនោះ ​មាន​លក្ខណៈទ្រង់​ទ្រា​យ​ធំ ​អាច​ប្រើ​ប្រាស់​ម្ជូល ​ដល់​ទៅ២​០​ឯណោះ​ ​ក្នុង​ការ​ព្យា​បាល ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative