ស្ត្រីមាន​ផ្ទៃពោះ​មាន​ជំងឺ​ឆ្កួត​ជ្រូក​ប្រ​ឈម​មុខនិ​ងគ្រោះ​ថ្នាក់​ខ្លាំ​ង​ជាង​គេ​

អ្នក​ជំងឺ​​ឆ្កួ​ត​ជ្រូក​ប្រ​ឈម​មុខនិ​ង​​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​​គឺ​​ស្ត្រី​​មា​ន​​ផ្ទៃ​ពោះព្រោះ​​វា​អា​ច​ជះឥ​ទ្ធិ​ ពល​ និង​ ​ផល​ប៉ះពា​ល់​ ​ទៅដ​ល់​​ទារក ​នៅ​ក្នុង​​ផ្ទៃ ​និង​​ស្ត្រី​​ជា​​ម្តា​យ​​ផង​ដែរ ​ព្រោះ​​គេ​​មិន​អាច​​កំណត់ ​បាន​ទេ​​ថា​​តើ​អ្នក​ជំងឺ ​ត្រូវ​​ប្រ​កាច់ ​ឬ​​សន្លប់​​នៅ​ពេល​​វេលា​ ណា​​ឲ្យ​​ច្បា​ស់លា​ស់​​នោះឡើ​យ។​

IMG_3559s​​បើ​​យោ​ងតា​ម​​ការ​ស្រាវ​ជ្រាវ​​បាន​​បង្ហាញថា​ ​នៅ​ក្នុង​​ពិភព​លោក ​មាន​​អ្ន​ក​ជំងឺ​​ឆ្កួត​ជ្រូក​ ប្រហែល​៧០​លាន​​នាក់​ ចំណែក​ឯ​​នៅ​ក្នុង​ ប្រ​ទេស​​កម្ពុជា​​យើង​​វិញ ​មាន​​អត្រា​​ប្រ​មាណ​ ៥,៨​ ភាគ​​ពាន់​ មាន​ន័យថា​ ​មាន​​អ្ន​ក​​កើត​​ជំ​​ងឺ​​ឆ្កួត​ជ្រូក​​ប្រ​ហែល ​៦​នាក់ ​ក្នុង​ចំណោម​១០០​០នា​ក់​។

​លោក​​សាស្ត្រា​ចារ្យ​ មហា​​បរិ​ញ្ញា​ ច័ន្ទ​​សំឡេ​ង​​ប្រ​ធាន​​ផ្នែក​​ប្រ​សាទ​​សាស្ត្រ​នៅ​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​និង​​ជា​​ប្រ​​ធា​​ន​​សមា​គម​គ្រូពេ​ទ្យ​​ប្រ​សាទ​​សាស្ត្រ​បាន​​មាន​ប្រសា​សន៍​ថាជំ​ងឺ​ឆ្កួត​ជ្រូក​​គឺជា​​​ជំងឺ​​មួយ ​ដែល​មាន​​ការ​ ប៉ះពាល់ ​ទៅលើ​​កោ​សិ​កា​​របស់​​ប្រ​ព័ន្ធ​​ប្រ​សាទ​​ខួរ​ក្បាល​ ហើយ​​នៅពេ​ល​​មា​ន​ការ​​ប៉ះ​ពាល់​ វា​​បណ្តាល​​ឲ្យ​​បន្ទុក​អគ្គិ​សនី ​នៅក្នុង​​កោសិ​ការ​ ខួរ​ក្បាល​​មាន​ការ ​កើន​ឡើង​​និង​​ត្រូវ ​បញ្ចេញ​​បន្ទុ​ក​អគ្គិ​សនី​​នោះ​​ចេញម​កក្រៅ​ ដែល​​ធ្វើ​​ឲ្យ​ អ្ន​ក​ជំងឺ​​លេច​ចេញ​​នូវ ​រោគស​ញ្ញា​​មួយ​ចំនួន​ផ្សេងៗពី​គ្នា​ ប៉ុន្តែ​​ជា​ទូទៅ​​អ្ន​កជំ​ងឺ​​ឆ្កួ​តជ្រូក​​​មាន​​រោគ​សញ្ញា​​ដូច​ជា ប្រ​កាច់​​បែក​ពពុះមា​ត់ ​ហើយ​​អ្ន​កខ្លះ​​អា​ច​​សន្ល​ប់​​ជា​ដើម ​ប៉ុន្តែ​​ដើម្បី​​ឲ្យ​​ដឹង​​ច្បាស់​​ត្រូវ​ ប្រញាប់​​ទៅ​​ជួប​​ជាមួ​យ​​គ្រូពេ​ទ្យ​ ជំនា​ញ​​ដើម្បី​​ទទួល​​សេវា ​ប្រឹ​ក្សា​​ពិនិត្យ​​រក​​ជំងឺ​​នេះ ​ចៀស​វាង​​ការ​ធ្វើ​​សេច​ក្តី​សន្និ​ដ្ឋាន​ ដោយ​​ខ្លួន​ឯង​។

​លោក​​សាស្ត្រា​ចារ្យ​ បាន​​បន្ត​ថា «​អ្នក​ជំងឺ​​ឆ្កួត​ជ្រូក​​ក៏​មាន​​សិទ្ធិ ​រស់​នៅ​​ដូច​​ប្រ​ជាជ​ន ​និង​​ដូច​​អ្ន​ក​ជំងឺផ្សេងៗ ​ទៀត​​ដែរ​ពោល​​គេ​​អាច​​ចូល​រួមចំ​ណែក​ ក្នុ​ង​​សក​ម្ម​ភាព​​សង្គ​ម បាន​​គ្រប់​យ៉ាង ​មាន​​សិទ្ធិ​​រៀប​​អាពា​ហ៍ពិ​ពាហ៍ ​អាច​មាន​​បុត្រ​​ដូច​​គេ​​ដូច​​ឯង​​ដែរ»។​

ពាក់ព័​ន្ធ​​នឹង​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ ដែ​លមា​ន​​ជំងឺ​​ឆ្គួ​​ត​​ជ្រូក​​ លោក​​សាស្ត្រ​​ចា​រ្យ​ ច័ន្ទ​ សំឡេង ​បាន​​សង្កត់​ធ្ងន់​ថា អ្នកជំ​ងឺ​​ឆ្កួត​ជ្រូក​ ប្រ​ឈម​មុខ ​និង​​គ្រោះ​ថ្នាក់​ ខ្លាំ​ង​ជាង​គេ​​គឺ​​ស្ត្រី​​មាន​​ផ្ទៃពោះ​ ព្រោះ​​វា​​អាច​​​ជះ​ឥទ្ធិ​ពល ​និង​​ផល​ប៉ះពាល់​​ទៅ​ដល់​​ទារក​ នៅក្នុង​​ផ្ទៃ ​និង​​ស្ត្រី​​ជា​​ម្តា​យ​​ផ​ង​ដែរ​ ព្រោះ​​គេ​មិ​ន​អាច​​កំណត់​ បាន​ទេ​​ថា​​តើ​​អ្ន​ក​ជំងឺ ​ត្រូវ​​ប្រ​កាច់ ​ឬ​​សន្លប់​​នៅពេ​ល​​វេលា ​ណា​​ឲ្យ​​ច្បាស់​លាស់​​​នោះឡើយ។​

សមាគ​ម​​គ្រូពេ​ទ្យ​​ប្រ​សាទ​​សាស្ត្រ​​កម្ពុជា​ និង ស​មាគម​ក​ម្ពុជា​​ប្រឆាំង​​ជំ​ងឺ​ឆ្កួត​ជ្រូក ​សហកា​រ​​ជា​មួយ​​ក្រុម​ហ៊ុន ​សាណូ​​ហ្វី​​កា​ល​ពី​​ពេលថ្មីៗ​នេះបា​​​ន​រៀបចំ​​សិក្ខា​សាលា​​មួយ​​ស្ដី​អំពី ​«​ជំងឺ​ឆ្កួត​ជ្រូក​​និង​​ការ​​មាន​​ផ្ទៃ​ពោះ»នៅ​​សណ្ឋា​គារ​ ភ្នំពេញ ​ដែលសិ​ក្ខា​សាលា​​នេះ​​ប្រារ​ព្វ​​ធ្វើ​ឡើង​​ក្នុង​​គោល​បំណង​​ដើម្បី​​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​ និង​​ចែក​រំលែក​​ចំណេះដឹ​ង​​និង​​បទ​ពិសោធ​ន៍​​ទាក់​ទង​​ជំងឺឆ្កួត​ជ្រូក​​និង​ការ​មាន​​ផ្ទៃ​ពោះ និ​ង​​ចូលរួ​ម​​ការ​លប់បំ​បាត់​​ការ​រើសអើ​ង ​អ្នក​ជំងឺ​​ឆ្កួ​ត​ជ្រូក។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative