គិតត្រឹមថ្ងៃទី២៧មីនារដ្ឋាករទឹក​ បានចុះកិច្ចសន្យាជាមួយ​ម្ចាស់​ផ្ទះ​ជួល​បានចំនួនជាង៦ម៉ឺនបន្ទប់ហើយ

យោងតាម​របាយការណ៍​ពី​មន្ត្រី​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញបានឲ្យដឹងថា គិត​មក​ត្រឹម ថ្ងៃទី​២៧ ខែ មីនា ឆ្នាំ ២០១៥ ​យុទ្ធនាការ ផ្សព្វ​ផ្សាយ​និង​ចុះ​បំពេញ​កិច្ចសន្យា​រវាង​អតិថិជន ជា​ម្ចាស់​ផ្ទះជួល​ជាមួយរដ្ឋាករទឹកនៅ​ទូទាំង​រាជធានី បានចំនួន ៣៤៦៨ ទីតាំង​ម្ចាស់​ផ្ទះជួល​ស្មើនឹង ៦៦៩០០ បន្ទប់ និងស្មើនឹង​ ៧៣,៩៤​ភាគរយ។

dបន្ទាប់ពី​​មាន​ការ​​អំពាវ​នាវ ​របស់​​ប្រមុខ​​រាជរ​ដ្ឋាភិ​បាល ​សម្តេច​​តេ​ជោ ​ហ៊ុន ​សែន ​ឲ្យ​​ថ្នាក់ ​ដឹក​នាំ​​ក្រ​សួង​​ឧស្សា​ហកម្ម ​និង​​សិប្ប​កម្ម​ ជា​ពិ​សេស​​ អង្គ​ភាព ​រដ្ឋាករ​ទឹក​​ស្វ័យ​ត​ ក្រុងភ្នំ​ពេញ​​បាន​ធ្វើកា​រ​​បញ្ចុះ​​តំលៃ​​ទឹក​​ទៅ​ដល់​​ម្ចាស់​​ផ្ទះ​ជួល​​ ដើម្បី​​ជៀស​វាង ​លើ​​ការ​កំណត់​ថ្លៃ​​ទឹ​ក​​ស្រេច​​តែ​​ចិត្ត​​នោះ ​ទើប​​អង្គ​ភាព​​រដ្ឋា​ករ​ទឹក​​ស្វ័យ​ត​ក្រុង​ភ្នំពេញ ​បាន​​ឲ្យ​​ម្ចាស់​ ផ្ទះ​ជួល​​បំពេញ​​កិច្ច​សន្យា​លក់​​បន្ត​​ទៅ​​កម្ម​ករ​​និស្សិត​ ដែល​ជា​​អ្នក​​ជួល​​ផ្ទះ​​មាន​​តំលៃ​​ត្រឹម ​១២០​០ ​រៀល ​ក្នុង​​មួយ​​ម៉ែត្រ​គូប ​ហើយ​​ក្នុង​នោះ​​តំលៃ​​​ទឹក​​ដែល​​រដ្ឋា​ករ​ទឹក​​ស្វ័យ​​ត​ក្រុង​ភ្នំពេញ បា​ន​​បញ្ចុះ ​ថ្លៃ​​ទឹ​ក​ដល់​​ម្ចាស់​​ផ្ទះ​ជួល​​វិញ ​ក្នុង​​តំលៃ ​១០៣​០​រៀល ​ក្នុង​​មួយ​​ម៉ែត្រ​គូប ​នៃ​​ការ​ផ្គត់​ផ្គង់​​ទឹក​​ដោយ ​គិត​​បញ្ចូល​​ទាំង​​ថ្លៃ​​ថែ​ទាំ​លូទឹ​កស្អុយ ​១០%​​ផង​ដែរ​។

​បើតាម​លោក ​ស៊ឹម ​ស៊ីថា ​អគ្គ​នាយ​ក​​រដ្ឋា​ករ​ទឹក​​ស្វយ័​ត​​ក្រុង​ភ្នំពេញ​​បាន​​ឲ្យ​​ដឹ​ង​​ថា ​ផែន​ការ​​ត​​បណ្តាញទឹ​ក​​មាន​​ស្រាប់​​ក្នុង​​កិច្ច​សន្យា​លក់​​ទឹ​ក​​ឲ្យ​​ម្ចាស់​​ផ្ទះ​ជួល ​​នឹ​ង​​បន្ត​​រហូតដ​ល់​​ខែ​​មេសា អា​ស្រ័យ​​ដោយ​សារ​​អតិ​ថិជន​​មិ​នទា​ន់​​យល់​​ច្បាស់​​ពី​​បញ្ហា​​នេះ​​ដោយចេះ​តែគិ​ត​តម្លៃ​​ទឹក​​ ស្រេច​​នឹង​​ចិត្ត​។​ ​លោក​បា​នបន្ត​ថាជា​មួយ​​នឹង​​តម្លៃ​​លក់​​ថេរ​​១.០​៣០ ​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប ​និង​​វិធានកា​រ​កាត់​បន្ថយ​​បន្ទុក​​ចំណាយ​​បន្ថែម​​របស់​​ម្ចាស់​ផ្ទះ ​និង​​កម្ម​ករ​​នៅ​តាម​​បន្ទប់​​ជួល រ​ដ្ឋាក​រទឹ​ក​​ស្វយ័ត​​ក្រុង​ភ្នំពេញ ​នឹង​ដាក់​​កម្ម​វិធី​​ចុះ​​ជួប​​ផ្ទាល់​​ជាមួ​យ​​ម្ចាស់​ផ្ទះ​ (​​ក្រោ​យពី​​ប្រ​ជុំ​ក្រុម​ប្រឹក្សាភិ​បាល​​វិសាម​ញ្ញ​)​ ដើម្បី​​ចរចា​ស​ម្រប​សម្រួល​​ឲ្យ​​ម្ចាស់​ផ្ទះ​ ឯក​ភាព​​លក់​​បន្ត​​ទៅ​​កម្ម​ករ​​ជួល​​បន្ទប់​​ក្នុង​តម្លៃ​​ត្រឹម​ ១.១​០០​​រៀល​​ទៅ​​១.២​០០ ​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប​។​ ​ដូច្នេះ​​អ្នក​​នៅ​​តាម​​បន្ទប់​​ជួល ​រួម​​ទាំង​​កម្ម​ករ ​សិស្ស ​និស្សិត​​ក្រី​ក្រ ​ត្រូវ​​បាន​​បន្ធូរ​បន្ថយ​​បន្ទុក​​ចំណាយ​​លើ​​ថ្លៃ​​ទឹក​​ពី​​៣០​០​​រៀល​​ក្នុង​​មួយ​​ម៉ែ​​ ត្រ​គូប​​។ ​ក្នុង​​តម្លៃ​​លក់​​ឲ្យ​​ម្ចា​ស់ផ្ទះ​​១.០​៣០ ​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​​គូប​​នេះ ​ចំណូល​​របស់​​រដ្ឋា​ករ​​ទឹក​​ស្វយ័ត​​ក្រុងភ្នំពេញ នឹ​ង​​ត្រូវ​​កាត់​បន្ថយ​​ប្រមាណ​ ​៨៦៤​​លាន​​រៀល​​ក្នុង​​មួយ​ឆ្នាំ។​

តាម​ស្ថិតិរ​បស់​រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំ​ពេញបាន​ឲ្យដឹង​ថា​​ក្នុ​ង​​តំបន់​​សេវា​​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​បច្ចុ​ប្បន្ន​​របស់​ រដ្ឋា​ករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេ​ញ ​មាន​​អតិ​ថិជ​ន​​ចំនួន​​៤.៣​៥៦​​នាក់ ​ដែល​​បាន​​ធ្វើ​​អាជី​វកម្ម​​បន្ទ​ប់​​ជួល​​។ ​សរុប​​បន្ទប់​​ជួល​​ទាំង​អស់​​មាន​​ចំនួន​​៩០.​៤៧​៨ ​​បន្ទប់​​។​ បរិ​មាណ​​ទឹក​​ប្រើ​ប្រាស់​​សរុប​​ទាំង​អស់​​ប្រ​មាណ​​៦០​​ម៉ឺន​​ម៉ែត្រគូ​ប​​ក្នុង​​១​ខែ​ ស្មើនឹ​ង​​ទឹក​ប្រាក់​​ប្រ​មាណ ​«៦៩៥​​លាន​​រៀល​​។ ​បើ​​គិត​​ជា​​មធ្យម​​ម្ចាស់​ផ្ទះ​​បង់​​ជូន​​រដ្ឋា​ករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំ​ពេញ ​ក្នុង​តម្លៃ ​១.​១៤​៩​​រៀល​​ក្នុង​​មួយ ​​ម៉ែត្រ​គូប​។​ ​ចំពោះ​​បន្ទប់​​នីមួយៗ​ បរិ​មាណ​​ទឹក​​ប្រើ​ប្រាស់​​ក្នុង​​១​​បន្ទប់​​គឺ​​ពី​​៣​​ទៅ​​៩​​ម៉ែត្រគូ​ប​​ក្នុង​​មួយ​ខែ និ​ង​​ជា​​មធ្យ​ម​​៦​​ម៉ែត្រ​គូប​​ក្នុង​​មួយខែ​​។​ អ្នក​​ជួល​​បន្ទប់​​ត្រូវ​​បង់​​ឲ្យ​​ម្ចាស់​ផ្ទះ​​ពី​​១.៥​០០​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប​​ទៅ ​២.៥​០០​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប​​ដែល​​តម្លៃ​​ជា​​មធ្យម​​២.០​០០​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative