មូល​និធិ​Sight​ Fo​rAl​lផ្តល់ម៉ា​ស៊ីន​ទ្បា​ស៊ែរ​សម្រាប់​ព្យា​បាល​ជំងឺ​ភ្នែក​ដល់​មន្ទី​រ​ពេទ្យ​រុស្ស៊ី​

ក្នុង​គោល​ដៅប​ង្កើន​ប្រសិ​ទ្ឋិ​ភាព ​នៃកា​រព្យាបា​លអ្ន​ក​ជំងឺភ្នែក​នៅក​ម្ពុជា ​មូលនិ​ធិ​Sight​ Fo​r All​បាន​ផ្តល់ម៉ា​ស៊ីនទ្បា​ស៊ែរ ​ដើម្បី​ព្យា​បា​ល​ជំងឺ​ភ្នែក​ដល់​មន្ទី​រ​ពេទ្យ​មិត្ត​ភាពក​ម្ពុជា​ សូវៀត(​ពេទ្យ​រុស្ស៊ី)​ ។​

IMG_2566sលោក​សាស្រ្តា​ចារ្យ​ងី ​ម៉េង​នាយ​ក​មន្ទី​រ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​ សូវៀ​ត​បាន​ថ្លែង​ប្រាប់​គេហ​ទំព័​រ​សុខ​ភាព​កម្ពុជា​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣០ ​មិនា​នេះ​ថា ​បន្ទាប់​ពី​ស្ថា​ប័ន​ទាំង​ពីរ​បាន​​ធ្វើ​កិច្ច​សហប្រតិ​​បត្តិ​ការ​ជាមួយ​គ្នា ​ចាប់​តាំង​ពីឆ្នាំ​២០​០៧​កន្ល​ង​មក ​មូល​និធិ​Sight​ Fo​r​ Al​l បា​ន​ផ្តល់​​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​ពេទ្យ​ផ្នែក​ ទាក់​ទងនឹ​ងជំ​ងឺ​កែក​ភ្នែក ​ជំងឺ​ផ្នែក​ពីកំ​ណើត ​ជំងឺ ​ទ្បើ​ងបា​យភ្នែក​ពី​កំណើត​ជា​ដើ​ម​ និង​ផ្តល់​សម្ភារៈ​មួយ​ចំនួ​ន ​ហើយ​នៅ​ថ្ងៃ​នេះ​ម​ន្ទីរ​​មូលនិ​ធិ​នេះ ​បាន​ផ្តល់​ម៉ាស៊ី​ន​ទ្បា​ស៊ែរ​ទំនើប​ ដែល​មាន​តំលៃ​ជាង​៥០.​០០​០​ដុល្លារ​ដល់​មន្ទីរ​ពេទ្យ​នេះ។

​លោក​បន្តថា​ ​“នេះ​ជាម៉ាស៊ីន​ទ្បា​ស៊ែរ​បាញ់កាំ​រស្មី ​សម្រា​ប់​ព្យាបា​​ល​ទៅលើ​អ្នក​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ ដែល​នេះ​ជា​ម៉ា​ស៊ីនទី​១ទើប​មាន​នៅក​ម្ពុជា”​។​លោក​បន្ត​ថា ​“​កាល​ណាយើ​ង​មាន​សម្ភារៈ​គ្រប់​គ្រាន់ ​និង​ការ​ជួយប​ណ្តុះ​​បណ្តាល​ពីមន្រ្តី​ជំនាញនៃ​​មូល​និធិ​Sigh​t ​Fo​r A​l​lគឺ​ធ្វើឲ្យ​មន្ទីរ​ពេទ្យ​យើង​កាន់​តែមាន​​សមត្ថ​ភាព​ក្នុង​ការ​ព្យា​បាល​អ្នក​​ជំងឺ ​និង​កាន់​តែមា​ន​ប្រសិទ្ឋិ​ភាព​ខ្ពស់​លើកា​រ​ព្យា​បា​​ល​”។​

ចាប់​តាំង​ពីឆ្នាំ​២០​០៧​មក ​កម្ម​វិធី​ជាតិ​សុខភា​ព​ភ្នែក ​និង​មូលនិ​ធិ​Sigh​t​ F​o​r ​Al​lបា​ន​ធ្វើ​ការ​អង្កេត​ពី​បញ្ហា​សុខ​ភាព​ភ្នែក ​ក្នុ​ង​ចំណោ​ម​សិក្សា​នុសិ​ស្ស​នៅ​ក​​ម្ពុជា ​និង​​បាន​រក​ឃើញថា​ ​នៅរា​ជ​ធានី​ភ្នំ​ពេញ​ក្មេង​អាយុ​ក្រោ​ម​១៥​ឆ្នាំ​ជាង​១៣ភាគ​រយ ​ត្រូវ​ការ​ពាក់​វែក​តា ​និង​នៅជ​ន​បទ​មាន​កុមារ​តែ២​.៨​ទៅ៣​ភាគ​រយប៉ុ​ណ្ណោះមា​ន​​បញ្ហា​ផ្នែក​ដែល​តម្រូវ​ឲ្យពា​ក់​វែនតា។​

លោក​វេជ្ជប​ណ្ឌិត​ទ្បាន ​លីវ​(L​AN​C​E ​LI​U​)អ្នក​ស្ម័គ្រ​ចិត្ត​នៃមូ​ល​និធិ​Sigh​t ​Fo​r ​Al​lនៃ​ប្រទេ​ស​អូស្រ្តា​លីបា​ន​ថ្លែង​ថា ​លោក​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​មូល​និធិ​ខាង​លើនេះ​ដែល​ម​ក​ជួយប​ង្រៀន​គ្រូ​ពេទ្យភ្នែក​នៅ​កម្ពុជា ​ពិសេស​គ្រូ​ពេទ្យ​នៅក្នុ​ង​មន្ទី​រ​​ពេទ្យ​មិត្ត​ភាព​ខ្មែរ​ សូវៀត​។កា​រមក​លើក​នេះ យើ​ង​បាន​នាំម​ក​នូវ​ម៉ាស៊ីនទ្បាស៊ែ​រ ​ដើម្បី​ជួយ​ព្យា​បាល​អ្ន​ក​ជំងឺ​ដែល​មាន​ទឹក​ដក់​ក្នុង​ភ្នែក។ ​ក្រុ​ម​គ្រូ​ពេទ្យ​នៃមូ​ល​និធិ​​Sight​ Fo​r A​l​l​មក​ជួយប​ណ្តុះប​ណ្តា​ល​គ្រូពេ​ទ្យ​ខ្មែរ​រយៈពេ​ល​ពីរ​ឆ្នាំ ​ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់នឹ​ង​ផ្លាស់​ប្តូរ​គ្នា​រៀង​រាល់​មួ​យ​ខែ​ម្តង។​

លោក​បន្តថា​ “​ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ចែក​រំលែក​ចំណេះដឹ​ង​ និ​ង​ជួយ​បណ្តុះ​​បណ្តាល ​ទើប​ខ្ញុំ​បាន​ចែក​រំលែក​បទ​ពិសោ​ធន៍​ទាំង​នៅអូ​ស្រ្តាលី ​និង​ប្រទេ​ស​នានា។​​ការ​ចែក​រំលែក​បទ​ពិសោធ​ន៍​គ្នា ​គឺ​មាន​​សារៈ​ប្រ​យោជន៍​ណាស់​ក្នុង​កា​រ​ជួយ​ពង្រឹង​​សមត្ថ​ភាពនៃ​ការ​ព្យា​បាល​អ្នក​ជំងឺ​នានា”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ៣០ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative