អគ្គិសនី​​កម្ពុជា​ភ្ជាប់​​ចរន្ត​អគ្គិ​សនី​​តម្លៃ៦​១០​រៀល​​ដល់​កម្មក​រ​រោង​ចក្រ​បាន​​ជាង​៤ម៉ឺន​​បន្ទប់​ហើយ​

គិត​​ត្រឹម​​ថ្ងៃទី ​២៦ខែ​មីនា​ឆ្នាំ២​០​១៥​នេះ អ​គ្គិ​សនី​​កម្ពុជា​ បាន​​ភ្ជាប់​​ចរន្ត​អគ្គិស​នី​​តម្លៃ៦​១០​រៀល ​ជូន​​ដល់​​កម្ម​ករក​ម្មារ​នីដែល​កំពុង​ស្នាក់​នៅ​​ផ្ទះជួ​ល​​បា​ន​​ចំនួន​៤០​៩០​២​បន្ទ​ប់​​ហើយ។​ ​

(1)dយោង​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​​អគ្គិ​សនី​​កម្ពុជា​ចុះថ្ងៃ​ទី​២៦​មីនា​​ឲ្យ​ដឹង​ថាយុ​ទ្ធ​នា​​ការ​ភ្ជាប់​​ចរន្ត​អគ្គិសនី​​តម្លៃ​៦១០​រៀល ​ជូន​​ដល់​​ជួល​​ផ្ទះ​ បន្ទប់​​ជួល ​ដែល​​ប្រើ​ប្រាស់​​ក្រោម​៥០​គីឡូវ៉ាត់​ម៉ោង ​បាន​ចាប់​ផ្តើម​​កាល​ពី​​ល្ងាច​​ថ្ងៃទី​២៩​ខែធ្នូ​ ឆ្នាំ​២០​១៤​​រហូត​មកដ​ល់​​ដើម​ខែ​​មិនា​​ឆ្នាំ​២០​១៥ ​នៅក្នុង​ជំហានទី​១​នេះ​​ ​។​

គិត​​ចា​ប់​ពី​​ថ្ងៃ​ទី​​២៩​​មករា​​រហូតម​ក​ដល់​​ដើម​ខែ​​មីនា​​នេះ​​ក្រុម​​កា​​ងា​រ​​អគ្គិ​សនី ​​កម្ពុជា​​បាន​​ចុះ​​អនុវត្ត​ ត​​បណ្ដាញ​​អគ្គិ​សនី ​តំលៃ​​៦១០​​រៀល​ជួ​ន​​កម្ម​ករ​ កម្ម​​ការ​នី​ និង​​និស្សិត​​បាន​​ចំនួន​​១៩​០៦១​​​បន្ទាប់ ​ហើយ​ ចំ​ពោះ​​បន្ទាប់​​នៅ​​សេស​សល់ ​ក្នុង​​លក្ខ​ណៈ ​មិន​សូវ​​ប្រមូ​ល​​ផ្តុំ​​ហើយ​​ទ្រ​ង់​ទ្រា​យ​​តូច​ និង​​ត្រូវអនុ​វត្ត​​រហូត​ដល់​​ចប់។

​ដើម្បី​​អនុវត្ត​​ជំហាន​​ទី​​២ ឲ្យ​​ឆាប់​​បាន​​ដល់​ដៃ ប្រជា​ព​លរ​ដ្ឋ​​ស្នាក់​នៅ ផ្ទះ​​ជួល ​ឬ​ប​ន្ទាប់​​ជួល ​ក្នុង​​ខណ្ឌ​​ដទៃ​ទៀត ​អគ្គិ​សនី​​កម្ពុជា​​សុំ​កា​រ​​សហ​ការ​​ពី​​អាជ្ញា​ធរ​ គោល​ការណ៍ ​រួម​​យក​​តំបន់​​ប្រមូល​​ម្តុំ​​ដែ​ល​​មាន​​ផ្ទះ​ជួល ​ឬ​​បន្ទាប់​​នៅ​​ផ្តុំ​​គ្នា​​ច្រើ​ន ជា​​អាទិ​ភាព​​ខ្ពស់។

​លោក ​កែវ ​រតនៈ​ ប្រតិ​ភូរាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជាអ​គ្គ​​នាយ​ក​​អគ្គិ​សនី​​កម្ពុជា​ បាន​​ឲ្យ​​ដឹ​ង​​ថា ​អគ្គិ​សនី​​កម្ពុជា​ បាន​​ចាប់​​ផ្តើម​​ជំហាន​​ទី​​២ ​ក្នុង​​ការ​​ត​​បណ្ដាញ​​អគ្គិ​សនី ​និង ​ដំឡើង​​កុង​​ទ័​​រ​​ក្នុង​​ជូន​​កម្មករ​ កម្មកា​រិនី​​ទៅកា​ន់​​ខណ្ឌ​​ចំនួន ​៦​​ផ្សេងទៀ​ត ​ចាប់​ពី​ថ្ងៃ​ទី​​០១ ​ខែមី​នា ​ឆ្នាំ​​២០​១៥​​។ ​ខណ្ឌ​​ដែល​​នឹង​​ត្រូវ​​ត​បណ្តាញ​​អគ្គិ​សនី​​នោះ ​រួមមា​ន ​ខណ្ឌ​​សែន​​សុខ ​ព្រែក​​ព្នៅ​ ពោធិ៍​​សែន​​ជ័យ ​ចំការ​មន ​ច្បារ​អំពៅ ​និង​​ជ្រោយ​ចង្វា។​ ​ដោយឡែ​ក​​នៅក្នុង​​ខណ្ឌ​មាន​ជ័យ ​និង​​ខណ្ឌ​​ឫស្សី​​កែវ​ដែល​ស្ថិត​នៅក្នុ​ងជំ​ហាន​ទី១​នោះក៏​​បាន​​នឹង​កំពុង​​ពង្រីក​​វិសាល​ភាព​​ទៅ​​តំបន់​ ដទៃទៀ​ត​​ផង​​ដែរ។​

លោក​​ បញ្ជា​ក់​​ថា ​និយោជិ​ត​​របស់​​អគ្គិ​សនី ​ដែល​​នឹង​​ចុះ​​បំពេញកា​រងា​រ​​ត​​បណ្ដាញ​​នេះ មា​ន​​ចំនួន ​២៤០​​នាក់ ​ចែ​ក​ចេញជា​ ​៣០​​ក្រុម ​ក្នុង​​មួយ​​ក្រុ​ម​​មាន​​គ្នា ​៨​​នាក់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative