គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ថ្ងៃទី​​២៩​ មីនា ​សម្លាប់​​មនុស្ស​​៣​នាក់​ របួស​​ ​១៦​​នាក់​​

តាម​​របាយ​ការណ៍​​ពី​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​បាន​​ឲ្យ​​ដឹង​ថា នៅ​​ថ្ងៃទី​​២៩​ខែ​មី​នា ​ឆ្នាំ​​២០​១៥​​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​កើត​ឡើង​​នៅ​​ទូទាំង​ប្រ​ទេស​​ចំនួន​​១១​​លើ​ក ​(​​យប់​​​៦​​លើក​​)​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​៣​​នាក់​ ប្រុស​ របួស​ធ្ងន់​​១១​​នាក់ ​ស្រី​​ម្នាក់​ និង​​របួស​ស្រាល​​៥​​នាក់​ ស្រី​​ម្នាក់​។​

fulldក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​១១​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​​១៨​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១០​​គ្រឿង​,​ រថយ​ន្ត​​ធុន​​តូច​​ចំនួន​​៥​​គ្រឿង​​, ​រថ​យន្ត​​ធុន​​តូច​ធំ​១​​គ្រឿង​, ​យាន្ត​​ផ្សេងៗ​​១​​គ្រឿង ​និង​​ថ្មើរ​ជើង​​ម្នាក់​​។

​មូល​ហេតុ ​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់ ​គឺ​​ល្បឿន​​៦​​លើក​​, ​ស្រ​វឹង​​១​​លើក ​មិន​​គោរព​​សិទ្ធិ​​អា​ទិភា​ព​​២​​លើក ​មិន​​ប្រ​កាន់​​ស្ដាំ​​១​​លើក ​ប្រ​ជែង​​គ្រោះ​ថ្នាក់​​១​​លើក ​និង​​ក្មេង​​រ​ត់​​កាត់​​ឆ្លង​ផ្លូវ​​១​​លើក​​។ ​ក្នុង​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភា​ព​​ចំនួន​​ ១៣​​នាក់​​(​យប់​​១​១​​នាក់​​) ​ហើយ​​យាន​យន្ត​​បង្ក​ហេតុ​​មាន​​ម៉ូតូ​​៤​​លើក​​, ​រថ​យន្ត​​តូ​ច​​៤​​លើក ​រថយ​ន្ត​​ធំ​​២​​លើក ​និង​​ក្មេង​​រត់​​ឆ្លង​ផ្លូវ​​១​​លើក​​។​

រថ​យន្ត​​ពិន័យ​​សរុប​​ចំនួន​​១៨៨​​គ្រឿង ​(​រថ​យន្ត​​ធំ​​៧៥​​គ្រឿង​​) ​ស្មើនឹ​ង​​១៨​៨​​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​១៤​០​​គ្រឿង ​ស្មើនឹ​ង​​១៤០​​ករណី​​រួម​មាន​ បើក​បរ​​មា​ន​​ជាតិ​​ស្រ​វឹង​​១​​ករ​ណី ​ប័ណ្ណបើ​កប​រ​​ហួស​​សុពល​​ភាព​​៤​​ករណី​ ប័ណ្ណ​បើកប​រ​​ខុស​​ប្រភេទ​​យានយ​ន្ត​​១​​ករណី ​គ្មាន​​ប័ណ្ណ​​អាជី​វកម្ម​​១១​​ករណី ​គ្មាន​​ឈៀក​​១០​​ករណី ​ឈៀក​​ហួស​​សុពល​ភាព​​០​៤​​ករណី ​បើក​បរ​​លើស​​ល្បឿ​ន​​កំណត់​​១០៤​​ករណី​ និង​​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រវ៉ាត់​​សុវត្ថិ​ភាព​​៥​​ករណី​​។ ​ផាកពិ​ន័យ​​លើ​​ករណី​​ល្មើស​​បច្ចេក​ទេស​​៤៨​​គ្រឿង ​ស្មើនឹ​ង​​៤៨​​ករណី​ រួម​មាន ​ដឹក​​សំពីង​សំពោង​​៤៤​​ករ​ណី ​និង​​ដឹក​​លើស​​ចំណុះ​​៤​​ករណី​​។​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​៧២៣​​គ្រឿង​ ក្នុង​នោះ​​មាន​​ជិះ​ម៉ូតូ​​ស្រវឹ​ង​​២​​ករណី ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៣៨២​​ករណី ​ជិះ​​ម៉ូតូ​​អត់​​ដាក់​​កញ្ចក់​​៣៣១​​ករណី ​ផ្លាក​លេខ​​បាក់​ ឬ​​ខូច​​៥​​ករណី​ និង​​ជិះ​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៣​​ករណី​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative