ប្រជា​ពលរដ្ឋ​៥០០​នាក់​នៅស្រុក​ជីក្រែង​ពុល​នំប៉័ង​ដោយ​សារ​ត្រសក់​ជូដាក់​ក្នុង​នំប៉័ង​

អភិបាល​ខេត្ត​សៀម​រាប​បានថ្លែង​ថា ​ប្រជា​ព​លរដ្ឋ​ប្រមា​ណ​៥០០​នាក់​ រស់​នៅ​ស្រុក​ជីក្រែង ​ខេត្តសៀ​មរាប​បាន ​ពុល​នំប៉័ង​ដេក​រណូក​រណែល ​បន្ទា​ប់​ពីពួក​គេទ​ទួល​ទាន​នំប៉័ង​ដាក់​សាច់ ​ដែល​មាន​ដាក់​ត្រសក់​ជូមានលា​យសា​រធាតុ​គីមី។​

០១dsលោក​វេជ្ជ​បណ្ឌិត​ក្រុស ​សារ៉ាត់​ ប្រ​ធាន​មន្ទី​រ​សុខាភិ​បាល​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាស​ន៍​ឲ្យ​គេហ​ទំព័រ​សុខភា​ព​កម្ពុជា​ដឹងថា​ ប្រ​ជា​ពលរដ្ឋ​ ប្រមាណ ​៥០​០​ នាក់​ រស់​នៅ​ឃុំព​ង្រលើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ នៅ​រសៀលថ្ងៃទី​២៨ ​ខែមីនា ​ឆ្នាំ២​០១​៥នេះ​ កំ​ពុង​ស្ថិត ​នៅក្នុ​ង ​ការ​ សង្រ្គោះ​បន្ទាន់​ នៅ​មណ្ឌល​សុខភា​ពព​ង្រលើ និ​ង​មន្ទីរ​ពេទ្យ​ បង្អែក​ខេត្ត​សៀម​រាប​ បន្ទាប់​ពីពុល​នំប៉័ង។ ​ប្រជា​ព​លរដ្ឋ​ដែល​មាន​អាការៈ​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​ដឹក​ទៅស​ង្រ្គោះ​ជាប​ន្ទាន់​ នៅមន្ទី​រពេទ្យ​បង្អែក​ ចំណែក​អ្នក​ដែល​មាន​សភាព​ធូរស្រាល​ កំពុង​សម្រា​ក​នៅ​មណ្ឌល​សុខ​ភាព​ឃុំ ។​

បើតាម​សេចក្តី​រាយកា​រណ៍ ​ពី​ប្រ​ជា​ពលរដ្ឋ​នៅ​ឃុំព​ង្រ​លើ​ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​បាន​ឱ្យដឹ​ងថា​ ពល​រដ្ឋ​ទាំង​នោះ ​បាន​ទទួល​នំ​ប៉័ងនៅ​​ក្នុង​កម្ម​វិធី​មួយរ​បស់​អង្គ​ការ​អន្ត​រជាតិ​worl​d​ Visio​n ​។​

លោក​ឃឹម​ ប៊ុនសុ​ងអ​ភិបា​លខេ​ត្តសៀ​មប​រាប​បាន​ថ្លែង​ថា ​រហូតម​​កទ​ល់ពេ​ល​នេះប្រ​ជាព​ល​រដ្ឋទាំ​ង​នោះមា​នអាការៈ​ធូរ​ស្បើយហើ​យ​ ពួក​គេមិ​ន​​មា​ន​អាការៈ​ធ្ង​ន់​ធ្ងរ​ ដែ​លអាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​អាយុជី​វិត​ទេ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២​៨ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative