ស្ថាប័ន​ស្រាវ​ជ្រាវ​​រក​​ឃើញ​​ថា​​គម្លាត​​ពល​ករ​​ជំនាញនៅ​កម្ពុជា​​កាន់​​តែ​​ធំ​​ជា​ង​​មុន​​នៅ​​ឆ្នាំ​​២០​១៥​

យោង​តាម​ស្ថាប័​ន​​ស្រា​វ​ជ្រា​វ​​សិក្សា​​ដើម្បី​​ការ​​អភិវ​ឌ្ឍ​​កម្ពុជា ​បាន​​រក​​ឃើញ​​ថា យុ​វជន​ដែល​​គ្មាន​​ការ​ងារ​​ធ្វើ​​នៅ​ក្នុង​​ឆ្នាំ​​២០១​៥ ​នឹង​​កើន​​ឡើង​​ខ្ពស់ ​ដោយសា​រ​​តែ​​ជំនាញ​​ដែល​​ស្ថាប័ន​​អប់រំ​​បាន​​ផ្តល់​​ឲ្យ​​ជា​​រៀង​​រាល់​​ឆ្នាំ​​នោះ ​មិន​​ស៊ីគ្នា​​នឹង​​តម្រូវ​​កា​រ​​ទីផ្សារ​​ការ​ងារ​ដែល​​ចង់​​បាន។​

111207_04sស្រ​ប​​ពេល​​ដែល​​ប្រ​ទេស​​កម្ពុជា ​ប្រ​ឈម​​នឹង​​ការ​​ចូល​​ទៅ​​នឹង​​ការ​​បើក​​ចំហ​​សេដ្ឋកិ​ច្ច​​អាស៊ាន​​នោះ ​ស្ថាប័ន​​ស្រាវ​ជ្រាវ​​នៅ​​កម្ពុជា ​ជា​ច្រើន​ បាន​​រក​​ឃើញ​​នូវ​​បញ្ហា​​ប្រ​ឈម​​ថ្មី​ គឺ​​ភាព​​គ្មា​ន​​ការ​ងារ​​ធ្វើ​​កើន​​ឡើង ​ស្រ​ប​​ពេល​​ទីផ្សារ​​ការ​ងារ​​ពោរ​ពេញ​​ទៅ​​ដោយ​​ការ​​ប្រកួត​​ប្រ​ជែង។​ ប៉ុន្តែ​​អ្វី​​ដែល​​ជា​​បញ្ហា​​ប្រ​ឈម​​សម្រាប់​​ប្រ​ទេស​​កម្ពុជា​ ខ្លាំង​​នោះ ​គឺ​អ្ន​ក​​មាន​​ជំនាញ ​និង​​តម្រូវ​​កា​រ​​ជំនាញ​​មាន​​គម្លាត​​ខុស​​គ្នា​​ខ្លាំង។​

ក្រុម​​អ្នក​​ស្រាវ​ជ្រាវ​​ទាំង​​នោះ​​រួម​​មាន ​ស្ថាប័ន​​អភិ​វឌ្ឍន៍​​ដូច​ជា​​ធនាគា​រ​​ពិភព​លោក ​(W​o​r​l​d​ B​​an​k​)​ ការ​​ស្រា​វ​ជ្រាវ​​រប​ស់​​សហ​គ្រាស ​និង​​ស្ថា​ប័ន​​ស្រាវ​ជ្រា​វ​​អ​ភិវឌ្ឍន៍​​នានា ​ដែល​​ក្រុម​​ស្ថា​ប័ន​​ទាំង​​នោះ​​គេ​​បាន​​រ​ក​​ឃើញ​​ថា ​ការ​​ផ្គត់​ផ្គង់​​ពល​កម្ម​​ជំនាញ ​និង​​តម្រូវ​​ការ​​ទី​ផ្សារ​​ការ​​ងារ​​មាន​​គម្លាត​​កាន់​​តែ​ធំ ​ដែល​​បញ្ហា​​នេះ​​ជា​​ការ​​បង្ហាញ​​ថា​ ប្រទេស​​កម្ពុជា​ នឹង​​ជួប​​ប្រទះ​​បញ្ហា​​ធ្ង​ន់​ធ្ង​រ​​ក្នុង​​ការ​​ផលិត​​ពល​កម្ម​​ជំនាញ​​ឲ្យ​​ ផ្សារ​ភ្ជាប់​​ទៅ​​នឹង​​កា​រ​​ចង់​​បាន​​រប​ស់​​សហ​គ្រាស ​ចាប់​​ពី​ឆ្នាំ​​២០​១៥ ​ត​ទៅ។​

ការ​​ស្រាវ​ជ្រាវ​​សហ​គ្រាស​​ដែល​​ធ្វើ​​ឡើង​​ដោយ​​ទីភ្នាក់​ងារ​​ផ្គ​ត់​ផ្គង់​​ កម្លាំ​ង​​ពលក​ម្ម​ដែលចេ​ញផ្សាយកា​ល​ពីពេល​ថ្មីៗ​នេះ ​បាន​​បង្ហាញ​​ថា ​ជាង ​៧០​% នៃ​​សហ​គ្រាស​​បាន​​រាយ​ការ​ណ៍​​ថា អ្នក​ដែល​​បញ្ចប់​​ការ​​សិក្សា​​នៅ​​កម្ពុជា ​ពុំ​​មាន​​ជំនាញ​​សម​ស្រប​​ទៅ​​តាម​​ការ​ចង់​​បាន​​របស់​​និយោជ​ក​​នៅ​​ឡើយ។ ​ថៅកែ​​ជាង​ ៦០%​ ផ្សេង​​ទៀត ​បាន​​ឆ្លើយ​​ថា ​ទោះ​​បី​ជា​​យុវ​ជន​​កម្ពុជា ​ទទួល​​បាន​​ការ​​បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ ​ក៏​​ជំនាញ​​នោះ​​មិន​​ត្រូវ​​ទៅ​​តាម​​គេ​​ចង់​​បាន​​ដែរ។​

ប៉ុន្តែ​ ការ​​ស្រាវ​ជ្រា​វ​​ថ្មី​​មួយ​​ដែល​​ធ្វើ​​ឡើង​​ដោយ​​វិទ្យា​ស្ថាន​​បណ្ដុះ​បណ្ដាល​ និង​​ស្រាវ​ជ្រាវ​​ដើម្បី​​អភិ​វឌ្ឍ​​កម្ពុជា​ ដែល​​ហៅ​​កាត់​​ថា​ ស៊ីឌី​អអាយ​ (​CD​R​I​)​ ​បាន​​បង្ហាញ​​ថា ​យុវជន​​ដែល​​រៀន​​នៅ​​សាក​ល​វិទ្យា​ល័យ ​ប្រ​ឈម​​នឹង​​ការ​​រក​​កា​រ​ងារ​​ធ្វើ​​មិន​​បាន ​ជាង​​យុវជន​​ដែល​​រៀន​​វិជ្ជា​ជីវៈ​។ ​ការ​​ស្រា​វ​ជ្រា​វ​ដដែ​ល​​បាន​​បញ្ជាក់​​ទៀត​​ថា ​ទោះ​​បី​​ជា​​យុវជន​​បាន​​ទទួល​​ការ​​អប់​រំ ​ក៏​​សហគ្រាស​​ដែល​​ជួល​​ពួក​​គេ​​ធ្វើ​​កា​រ​​អះ​អាង​​ថា ​ពិបាក​​នឹង​​បង្រៀន​​ជំនាញ​​ដល់​​ពួក​​គាត់ ​ដើម្បី​​ក្លាយ​​ជា​​អ្នក​​មាន​​ជំនាញ​​បាន​​ឡើយ។

​លោក ជាង ​សុខា ​ប្រធាន​​អង្គ​ការ​​កម្ម​វិធី​​អភិវឌ្ឍន៍​​ធន​ធាន​​យុវ​ជន ​មាន​​ប្រ​សាសន៍​​ថា ​ក្រុម​​ពលក​ម្ម​​របស់​​កម្ពុជា​ ដែល​​ពុំ​​អាច​​ទទួល​​ការ​​ហ្វឹក​ហាត់​​ក្លាយ​​ជា​​អ្ន​ក​​មាន​​ជំនាញ​​បាន ​ក្នុង​​នោះ​​មាន​​ក្រុម​​ពលករ​​ចំណាក​​ស្រុក ​ក្រុម​​កម្ម​ករ​​ពល​ករ​​រោង​ចក្រ​​កាត់​​ដេរ​ និង​​ក្រុ​ម​អ្ន​ក​​ធ្វើ​​ការ​​វិស័យ​​សេវា​កម្ម ​ជាដើម។ ​លោក​​បញ្ជាក់​​ថា កា​រ​​ផលិត​​ពល​កម្ម​​ជំនាញ​​របស់​​កម្ពុជា​ ហាក់​​មាន​​ការ​​លំ​បាក​​ខ្លាំង​ បើ​​ទោះ​​ជា​​រដ្ឋា​ភិបា​ល​​បាន​​ប្រកា​ស​​កំណែ​​ទម្រង់​​វិស័យ​​អប់​រំ​យ៉ាង​​ណា​​ក៏​ដោយ ​។​

បន្ថែម​​លើ​​នេះ ​នាយ​ក​​ប្រចាំ​​​តំប​ន់​អាស៊ី-​ប៉ាស៊ី​ហ្វិក ​នៃ​​អង្គ​ការ​​អន្តរ​ជាតិ​​ខាង​​ការ​ងារ ​(​I​LO​) ​លោក​ យូស៊ីថេរុ​ អ៊ួ​រ៉ាម៉ា​តុ (​​Y​o​​s​h​i​t​e​r​u​ ​U​r​a​mo​​t​o) ​មាន​​ប្រសា​សន៍​​ថា ​ដើម្បី​​ជំរុញ​​កំណើន​​សេដ្ឋ​កិច្ច ​គឺ​​កម្ពុជា ត្រូវ​​ផលិត​​ពល​កម្ម​​ជំនាញ​​ឲ្យ​​កាន់​​តែ​​ច្រើន​​ជាង​​មុន ​ក្នុង​​នោះ​​ការ​​វិនិ​យោគ​​លើ​​វិស័យ​​ហេដ្ឋា​រចនាស​ម្ព័ន្ធ​ និង​​ការ​​ពង្រឹង​​គុណភា​ព​​អប់រំ។​

ឆ្លើយ​​ត​ប​​ទៅ​​នឹ​ង​​បញ្ហា​​នេះ ​រដ្ឋ​មន្ត្រី​​ក្រ​សួង​​អប់រំ ​យុវ​ជន​ និង​​កីឡា លោ​ក ​ហង់​ ជួន​ណារ៉ុន ​មាន​​ប្រ​សាសន៍​​ថា​ រាជ​​រដ្ឋា​ភិបាល​​កម្ពុជា ​ពិត​​ជា​​ទទួល​​ស្គាល់​​ថា ​ដើម្បី​​ផលិត​​កម្លាំង​​ពល​កម្ម​​កម្ពុជា ​ប្រក​ប​​ដោយ​​ភាព​​ប្រកួត​​ប្រជែង​​នោះ ​គឺ​ត្រូវ​​កសាង​​មូលដ្ឋាន​​អប់រំ​​ចាប់​​តាំង​​ពី​​ថ្នាក់​​មូល​ដ្ឋាន ​និង​​កសាង​​គុណភា​ព​​អប់រំ​​ឡើង​​វិញ ​តាម​​រយៈ​​ការ​​លុប​​បំបាត់​​ការ​​សូក​ប៉ាន់​​ក្នុង​​ពេល​​ប្រ​ឡង ​ជាដើម​។ ​លោក​​បញ្ជាក់​​ថា ​ដើម្បី​​ឆ្លើយ​​តប​​ទៅ​​នឹង​​តម្រូវ​​ការ​​ទីផ្សារ​​ការ​ងារ​​ចង់​​បាន​ ក្រ​សួង​​បាន​​រៀបចំ​​កម្ម​វិធី​​បណ្ដុះ​​ជំនាញ​​ដល់​​យុវជ​ន​​ជា​​ពីរ​​ក្រុម​​ផ្សេង​​គ្នា។​ ​ក្រុម​​ទី​មួយ ​គឺ​​ក្រុម​​យុវជ​ន​​ដែល​​រៀន​​ពូកែ។​ ក្រុម​​ទី​ពី​រ ​យុវ​ជន​​ដែល​​មិន​​ពូកែ។ ​ក្រ​សួង​​នឹង​​បង្វែរ​​ពួក​​គេ​​ទៅ​រៀន​​បែប​​បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ៖​ «​សំឡេង​»។​

លោក​ ហង់​ ជួនណា​រ៉ុន ​មាន​​ប្រ​សាសន៍​​បន្ថែម​​ទៀត​​ថា ​ផ្លែ​ផ្កា​​នៃ​​ការ​​កែ​លំអ​​គុណភា​ព​​អប់រំ ​ដើម្បី​​ឆ្លើយ​​តប​​ទៅ​​នឹង​​តម្រូវ​​កា​រ​ទី​ផ្សារ​​ការ​ងារ​​ចង់​​បាន​ នឹង​​បង្ហាញ​​ឲ្យ​​ឃើញ​​នៅ​​ក្នុង​​ឆ្នាំ​​២០​១៨។

​ស្រប​​​ពេល​​ដែល​​រាជ​​រដ្ឋា​ភិបាល​​កំពុង​​កែលំ​អ​គុណ​ភាព​​អប់រំ​​នេះ ​បច្ចុប្បន្ន​​កម្លាំង​​ពល​កម្ម​​កម្ពុជា​ កំពុង​​ប្រ​ឈម​​នឹង​​ភាព​​គ្មាន​​ការ​ងារ​​កាន់​​តែ​​ច្រើន​​ឡើង។​

របាយ​ការណ៍​​របស់​​រដ្ឋា​ភិបា​ល​​កម្ពុជា ​វិញ បា​ន​​បង្ហាញ​​ថា ​ជា​​រៀង​​រាល់​​ឆ្នាំ​ យុវ​ជន​​កម្ពុជា​ ប្រ​មាណ ​៣០​​ម៉ឺន​​នាក់​ បាន​​ចូល​​ទៅ​​ក្នុង​​ទីផ្សា​រ​កា​រងារ​ ប៉ុន្តែ​​សេដ្ឋ​កិច្ច​​កម្ពុជា​ វិញ ​បាន​​បង្កើត​​ការ​ងារ​​ថ្មី​​ប្រមា​ណ ​៦​ម៉ឺន​​នាក់​​ប៉ុណ្ណោះ​​ក្នុង​​មួយ​ឆ្នាំ​។ ​បន្ថែ​ម​​លើ​​នេះ ​ក្នុង​​ចំណោ​ម​​និស្សិត​​កម្ពុជា​ ដែល​​មាន​​បរិញ្ញា​បត្រ​​ទាំង​អស់​​មាន​​តែ ​៣០​%​​ប៉ុណ្ណោះ​​ដែល​​ទទួល​​បាន​​ការ​ងារ។​

ប៉ុន្តែ ​របាយកា​រណ៍​​របស់​​អង្គ​ការ​​អន្ត​រជា​តិ​​ខាង​​ការ​ងារ ​និង​​ធនា​គារ​​ពិភ​ពលោ​ក ​បាន​​ព្យាក​រ​ថា​ ការ​​ផ្គត់ផ្គង់​​ពល​កម្ម​​ជំនាញ​​នឹង​​ខ្វះ​ ឬ​​ការ​​ផលិត​​មិន​​ស៊ី​​សង្វាក់​​នឹង​​តម្រូវ​​ការ​​ទី​ផ្សារ​​ការ​ងារ​​ជាក់​ស្ដែង​ ដោយសា​រ​​តែ​​គុណភា​ព​​អប់រំ ​និង​​ការ​​បណ្ដុះប​ណ្ដាល​​វិជ្ជា​ជីវៈ​​នៅ​​មាន​​កម្រិត​​ទាប។​ ម្យ៉ា​ង​​វិញ​ទៀ​ត ​របាយ​ការណ៍​​នោះ​​បាន​​គូស​​បញ្ជាក់​​ថា ​ភាព​​អន់​​ខ្សោយ​​នៃ​​កម្លាំង​​ពលក​ម្ម​ ដោយ​សារ​​តែ​គ្មា​ន​​ចំណេះ​​ដឹង​​មូល​ដ្ឋាន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​អំ ​សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២​៨ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative