គ្រោះថ្នាក់​​ចរា​ចរណ៍​​ថ្ងៃ​​​ទី​​២៧ ​​មីនា ​​ស្លាប់​​​​៦​​នាក់ ​និង​​រង​​របួស​​ធ្ងន់​​ស្រាល​​១០​​នាក់​

យោង​តាម​​របាយ​​ការណ៍​​ពី​នាយ​កដ្ឋាន​​សណ្ដាប់​ធ្នាប់ ​នៃ​អគ្គ​ស្នងកា​រដ្ឋាន​​នគ​រ​​បាល​​ជាតិ​​បាន​​ឲ្យ​​ដឹង​ថា ​​គ្រោះ​ថ្នាក់​​ចរាច​រណ៍​ នៅ​​ទូទាំ​ង​ប្រ​ទេស​កាល​ពី​​ថ្ងៃ​​ទី​​២៧ ​ខែ​​មីនា ​ឆ្នាំ​​២០​១៥ ​បាន​​កើត​ឡើង​​ចំនួន​​១២​​លើក​ (​​យប់​​​​៨​​លើក​​) ​បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​៦​​នាក់ ​(​ប្រុស​)​ របួស​ធ្ងន់ ​​៦​​នាក់​​(​​ស្រី​​ម្នាក់​)​ និង​​របួស​ស្រាល ​​៤​នា​ក់ ​(​​ប្រុស​​)។

11000266_1699511673608787_7609026012343795156_nd​នៅ​ក្នុង​​ហេតុកា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១២​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ២២​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១​១​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំនួន​​​៦​​គ្រឿង​​,​រថ​យន្ត​​ធុន​​តូច​ធំ​នួន​​​៥​​គ្រឿង​​,​ថ្មើរ​ជើង​​២​នាក់។​

ប្រភព​​ព័ត៌មា​ន​​ខាង​​លើ​​ប្រាប់​​បន្ត​​ថា ​មូលហេ​តុ ​ដែល​​បណ្ដាល​​ឲ្យ​​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្តាល​​មក​​ពី​​ល្បឿន​​៤​លើ​ក​​, ​មិន​​ប្រ​កាន់​​ស្តាំ​​២​​លើក​​,​ស្រវឹ​ង​​២​​លើក​​,​​ប្រជែង ​​គ្រោះ​ថ្នាក់​​២​​លើក​​ និង​​ប​ត់​គ្រោះ​ថ្នាក់​​២​​លើក។​ ក្នុង​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់មួ​ក​​សុវត្ថិ​ភាព​​ចំនួន​​ ១​២​​នាក់​​(​​យប់​​​​៨​​នាក់​​) ​ហើយ​​យាន​យន្ត​​បង្ក​ហេតុ​​មាន​​ម៉ូតូ​​៤​​លើក​​,​​រថ​យន្ត​​តូច​​៦​​លើក​​ និង​​រថយន្ត​​ធំ​​២​​លើក​។​​​

យោងតា​ម​​របាយ​​ការ​​ពី​​នាយ​កដ្ឋាន​​សណ្ដាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការដ្ឋាន​​នគរ​​បាល​​ជាតិ​​បាន​​បញ្ជាក់​​ឲ្យ​​ដឹង​ថា កា​លពី​​ថ្ងៃទី​​២៧ ​ខែ​មីនា ​ឆ្នាំ​​២០​១៥ ​រថយ​ន្ត​​ទាំង​អស់​​ដែល​​ត្រូវ​​ផាក​ពិន័យ​​សរុប​​ចំនួន​​៦៥១​​គ្រឿង​​(​រថ​យន្ត​​ធំ​​២៣៧​​គ្រឿង​)​​ស្មើ​​នឹង​​៦៥៤​​ករណី ​,​​ករណី​​ល្មើស​​ក្រដា​ស​​ស្នាម​​៣៨៤​​គ្រឿង ​ស្មើនឹ​ង​​៣៨៧​​ករណីៈ ​រួមមា​ន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព​​១០​​ករណី​​,​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រភេទ​​យាន​យន្ត​​០១​​ករណី​​,​គ្មាន​​ប័ណ្ណ​​អាជីវ​កម្ម​​៤៥​​ករណី​​,​គ្មា​ន​​ឈៀក​​៣០​​ករណី​​,​ឈៀក​​ហួស​​សុពលភា​ព​​៤​​ករណី​,​​បើកប​រ​​ហួស​​ល្បឿន​​កំណត់​​៩៦​​ករណី​​, ​បើក​បរ​​មិ​ន​​ពាក់​​ខ្សែ​ក្រវាត់​​២០​១​​ករណី​​, ​ចំពោះ ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២៦៧​​គ្រឿង​ ស្មើ​​នឹង​​២៨៧​​ករណី​​រួម​​​​មានៈ ​ដឹក​​សំពីង​សំពោង​​២២​០​​ករណី​​, ​ដឹក​​លើស​​ចំណុះ​​២១​​ករណី​​,​​បា​ឡុង​​តា​​កេ​រ​​៦​​ករណី​​,​​កង់​​សឹក​រិចរិល​​១៤​​ករណី​​,​ផ្លាក​លេខ​​បាក់​​ឬ​​ខូច​​១​​ករណី​​,​​ភ្លើង​​​បំភ្លឺ​​មិន​​គ្រប់​គ្រាន់​​១៤​​ករណី​​,​ខូច​​គន្លឹះ​​សុវត្ថិភា​ព​​៤​​ករណី​​,​ខូច​​ឬ​​បាក់​​របាំង​ភក់​​៦​​ករណី​​,​​គ្មាន​​រនាំង​​សុវត្ថិ​ភាព​​១​ករណី។​

ដោយឡែ​ក​ម៉ូ​តូ​​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន​​១,១​៣៤គ្រឿង​ក្នុង​​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់មួ​ក​​៦២៦​​ករណី​​,​ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់​​៤៤២​​ករណី​,​ ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៣​៨​​ករណី​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​១៥​​ករណី​​,​​ផ្លាក​លេខ​​បាក់​​ឬ​ខូច​​១០​​ករណី​​,​​ដឹក​​លើស​​ចំណុះ​​០៣​​ករណី​​ ​និង​​ល្មើស​​សញ្ញា​​ចរាច​រណ៍​​១៥​​ករណី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​អំ ​សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative