កម្ពុជា​បញ្ចប់​ផែន​ការ​យុទ្ឋ​សាស្រ្តប្រយុទ្ឋ​នឹង​ជំងឺ​របេង​ឆ្នាំ២​០​១៤ ​២០២​០​​

មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹង​ជំងឺ​របេង ​បាន​បញ្ចប់​ផែន​ការ​យុទ្ឋ​សាស្រ្ត​ប្រ​យុទ្ឋ​នឹង​ជំងឺ​របេង​ឆ្នាំ​២០​១៤ ​២០​២០​របស់​ខ្លួន​ ស្រប​តាម​យុទ្ឋ​សាស្រ្ត​ប្រយុទ្ឋ​ជំងឺ​របេង​ជាអន្តរ​ជាតិ​ថ្មី។​

IMG_2551sលោកវេជ្ជ​បណ្ឌិ​ត​ម៉ៅ តា​ន់​អ៊ាង​ប្រធាន​មជ្ឈម​ណ្ឌល​ជាតិប្រយុទ្ឋ​នឹង​ជំងឺ​របេ​​ង​និង​ហង់​សិន​ និង​ជាទី​ប្រឹក្សា​អម​ក្រ​សួង​សុខាភិ​បាល​បាន​ថ្លែង​ក្នុង​ពិធីបិទ​សន្និ​ បាត​ការងា​រ​កំចាត់​រោគ​របេង​កាល​ពី​ល្ងាច​ថ្ងៃទី​២៧ ​មិនា​កន្លង​មក​ថា ប​ច្ចុ​ប្បន្ន​កម្ម​​វិ​ធី​ជាតិ​មាន​គោល​នយោ​បាយ ​និង​យុទ្ឋ​សាស្រ្ត​ច្បា​ស់​លាស់។​ យើង​ទើប​បាន​រៀប​​ចំ​សព្វ​គ្រប់​នូវ​ផែន​ការ​ប្រ​យុទ្ឋ​ជំងឺ​របេង​២០១​៤​ ២​០​២០​ ស្រ​ប​តាម​យុទ្ឋ​សាស្រ្ត​​អន្ត​រ​ជាតិ​ថ្មី។ ​យើង​មាន​អនុក្រុម​ការ​ងារ​បច្ចេក​ទេស ​ឬគ​ណៈ​កម្មា​ធិការ​សម្រប​​សម្រួល​ការ​ងារ​កំចាត់​រោគ​របេង​ដំណើរ​ការ​ល្អ​ប្រសើរ ​និង​សមត្ថ​ភាព​បុគ្គ​លិក​ត្រូវ​​បា​ន​ពង្រឹង​ជា​បន្ត​បន្ទាប់។​ បច្ចុ​ប្បន្ន​មាន​មន្ទីរ​ពេទ្យ​បង្អែក​ មណ្ឌល​សុខ​ភាព ​រួមទាំ​ង​ប៉ុស្ត៍ ​សុខ​ភាព​ចំនួន​១៣​១៤​កន្លែង​នៅ​ទូទាំង​ប្រ​ទេស ​មាន​សេវា​របេង​តាម​យុទ្ឋ​សាស្រ្ត​​ដូតស៍ ​និង​បាន​ពង្រីក​ដូត​ស៍សហ​គមន៍​ដល់​៥៧៧​កន្លែង​នៃ​មណ្ឌល​សុខភាព។​

លោក​បន្ត​ថា “​ទាំង​នេះ​គឺជា​សមិទ្ឋិ​ផល​គួរ​ជាទី​មោទនៈ ​របស់​កម្ម​វិធី​ជាតិ ​ដែល​មាន​បញ្ហា​ចំបងៗ ​គឺការ​ធ្វើយ៉ា​ង​ណា​ស្វែង​រក​ធន​ធាន​បន្ថែម ​សម្រេច​បាន​​តាម​ទិស​ដៅ​ចុង​ឆ្នាំ​២០​១៥​ និង​ឆ្នាំ​បន្ត​បន្ទាប់ ​ពិសេស​ការ​សម្រេច​បាន​តាម​គោល​​ដៅ​អភិវ​ឌ្ឈន៍​សហ​សវត្សរ៍​ ព្រ​ម​ទាំង​ទិស​ដៅនៃ​ផែន​ការថ្មី​ក្នុង​ការ​ប្រយុទ្ឋ​នឹង​ជំងឺ​​របេង​២០​១៤ ​២០​២០​  ដែល​មាន​ឈ្មោះថា​យុទ្ឋ​សាស្រ្តប​ញ្ចប់​ជំងឺ​របេង​ឆ្នាំ​២០​១៦ ​២០​៣៥”​។​លោក​បន្តថា ​“យុទ្ឋ​សាស្រ្ត​នោះមា​ន​មហិច្ឆតា​ធំ​ជាង​មុន ​និង​មាន​ទស្ស​​​ន​វិស័យ​រួម ​គឺ​ពិភព​លោក​មួយ ​ដែល​គ្មាន​ជំងឺ​របេង​ គ្មាន​ការ​ស្លាប់​ គ្មាន​ការ​ឈឺ និ​ងគ្មាន​ការ​រង​ទុក្ខ​ដោយ​សារ​ជំងឺ​របេង ​ដោយ​គោល​ដៅ​ឆ្នាំ​២០​៣៥​គឺ​កាត់​បន្ថយ​អត្រា​​ស្លាប់​បាន​៩៥​ភាគ​រយ ​និង​កាត់ប​ន្ថយ​អត្រា​ឆ្ល​ង​ថ្មី​៩០​ភាគ​រយ”។​

IMG_2548sលោក​សាស្រ្តា​ចារ្យ​អេង​ ហួត​រដ្ឋ​លេខាធិ​ការ​ក្រ​សួង​សុខា​ភិបាល​បាន​ថ្លែង​ថា ​ឆ្នាំ​២០​១៤​កន្លង​មក​នេះក​ម្មវិ​ធី​ជាតិកំ​ចាត់​រោគ​របេង​ សម្រេច​បាន​នូវ​សមិទ្ឋិ​ផ​​ល​ថ្មីៗ​បន្ថែម​ទៀត ​ពិសេស​ការ​បន្ត​រក្សា​នូវ​អត្រា​ជាសះ​ស្បើយ​៨៥​ភាគរយ​ និង​​ស្រា​វ​ជ្រា​វរក​ឃើញជំ​ងឺ​របេង​ចំនួន​៤៣.​៧៣៨​ករណីស​ម្រេ​ចបា​ន​តាម​ផែន​ការ។​​កម្ពុជាស​ម្រេច​បាន​នូវ​គោល​ដៅ​អភិ​វឌ្ឈន៍ ​សហស​វត្សរ៍​៤​ឆ្នាំ​មុន​កំណត់​លើកា​រ​កា​​ត់​បន្ថយ​អត្រា​ឈឺ ​និង​ស្លាប់​ដោយ​សារ​ជំងឺ​របេង ​ជា​ពិសេ​ស​ជាង​នេះ​ទៅ​ទៀត​នៅ​​ឆ្នាំ២​០​១៤​ ក្រ​សួង​សុខាភិ​បាល​បាន​ទទួលពា​ន​រង្វាន់​ជើង​​ឯ​ក​ ក្នុង​ការ​ប្រ​យុទ្ឋ​ជំងឺ​របេង​ពិភព​លោក ​ពីទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេ​រិក​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​(U​S​A​I​D)​ និង​ទទួល​ស្គាល់​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ឋ​ជំងឺ​របេង​ពីទី​ភ្នា​​ក់​ងារ​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ​នៃប្រ​ទេស​ជប៉ុន​(J​I​C​A​)​ផង​ដែរ។​

លោកបា​ន​ផ្តល់​អនុ​សាសន៍​ចំនួន​៦​ចំណុច ​ដើម្បី​ឲ្យ​កម្ម​វិធី​ជាតិ​​ប្រ​យុទ្ឋ​ជំងឺ​​របេងបាន​ទទួល​ជោគ​ជ័យ​ថ្មីៗ​បន្ថែម​ទៀត។​

លោក​បន្ត​ថា“​ខ្ញុំ​មាន​ជំនឿថា​អស់លោ​ក​ពិត​ជាយល់​ច្បាស់​ពី​បញ្ហា​នេះ ​ដូច្នេះ​យើង​ត្រូវ​តែស​ហ​ការ​គ្នា ​ជំនះ​ដោះ​ស្រាយ​នូវ​រាល់​ចំណុច​ខ្វះ​ខាត​ រួច​ហើយ​ ពង្រឹង​ចំណុច​ខ្លាំង​ឲ្យ​កាន់​តែមា​ន​លក្ខណៈ​ប្រ​សើរ​ទ្បើង ​រួម​ចំណែក​អភិ​វឌ្ឈ​ន៍​សេដ្ឋ​កិច្ច​និង​សុខ​មាល​ភាព​សង្គម​ សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​រប​ស់​ប្រ​ជា​ពលរដ្ឋ​យើង”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៨​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative