WHO​ កម្ពុជា​លុប​បំបាត់ជំ​ងឺ​កញ្រ្ជិល​បាន​ទាំង​ស្រុង​ហើយ​

អង្គ​ការ​សុខ​ភាព​ពិភព​លោក​(WHO)​ បាន​ប្រកាស​ទទួល​ស្គាល់​ប្រទេស​ក​ម្ពុជា ​ជាប្រទេ​សមួ​យក្នុង​ចំណោម​ប្រទេស​តិច​តួច ​ដែល​សម្រេច​បាន​ជោគ​ជ័យ​ទាំង​​ស្រុង​ក្នុង​ការ​លុបបំ​បាត់​ជំងឺក​ញ្រ្ជិល។​

099scយោង​តាម​សេច​ក្តី​ប្រ​កាស​ព៌ត​មាន​រួម​របស់​ក្រសួង​សុខាភិ​បាល ​និង​អង្គ​កា​​រ​​សុខ​ភាព​ពិភព​លោក​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៧ ​មិនា​នេះបា​នឲ្យ​ដឹង​ថា ក​ម្ពុជា​បាន​លុបបំ​បាត់​ជំងឺ​កញ្រ្ជិល ​ទាំង​ស្រុង​នៅ​ឆ្នាំ​២០​១៥​នេះ។​ ក្រៅ​ពី​ប្រទេស​កម្ពុជា​ក៏​មាន​ប្រទេស​ជប៉ុន ​និង​ប្រទេស​ប្រុយ​ណេទ្បា​រូសាលឹ​ម​ ក៏​ទទួល​បាន​ជោគ​ជ័យ​ក្នុងកា​រ​លុប​បំ​បា​ត់​ជំងឺ​កញ្រ្ជិ​ល​នៅឆ្នាំ​២០​១៥នេះ​ផ​ង​ដែរ​។​

លោក​វេជ្ជ​បណ្ឌិ​តម៉​ម ​ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រសួ​ងសុ​ខាភិ​បាលបា​នថ្លែង​ក្នុង​សេច​​ក្តី​ប្រ​កាស​ព៌ត​មាន​រួម ​ដោយ​បាន​សម្តែង​ការ​ដឹង​គុណចំ​ពោះ​ការ​ខិត​ខំប្រឹង​ប្រែ​ង​​រប​ស់​មន្រ្តី​សុខាភិ​បាល​ទាំងអស់ ​ការ​ចូល​រួមរ​បស់​ប្រ​ជាជ​ន​កម្ពុជា​ទូទាំង​ប្រ​ទេស ​ព្រ​ម​ទាំង​ការ​ជួយ​គាំទ្រ​យ៉ាង​ពេញទំ​ហឹង​ពីដៃ​គូ​​អភិ​វឌ្ឈន៍ ​ដែល​បាន​ធ្វើ​ឲ្យ​ប្រ​ទេស​​កម្ពុជា​សម្រេច​បាន ​នូវ​សមិទ្ឋិ​ផល​ដ៏​ធំធេ​ង​ក្នុង​ការ​លុប​បំបាត់​ជំងឺ​កញ្រ្ជិល​។

​លោក​វេជ្ជ​បណ្ឌិ​ត​ដុង ​អ៊ីល​អាញ់(​Dong ​IL​ Ahn​)​ប្រ​ធាន​អង្គ​ការ​សុខភា​ព ​ពិភព​លោក​ប្រ​ចាំក​ម្ពុជា ​បាន​សម្តែ​ង​ការ​អបអរ​សាទរ​ចំពោះ​រដ្ឋា​ភិបា​ល​កម្ពុជា ​ក្នុ​ង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន ​ឆ្ពោះ​ទៅរ​កកា​រ​លុបបំ​បាត់​ជំងឺ​កញ្រ្ជិ​ល​ក្នុង​រយៈ ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក។​លោកប​ន្ត​ថា ​ជំហ៊ាន​បន្ត​របស់​កម្ពុជា​គឺត្រូវ​ប្រឹង​​បន្ត​តាម​ដាន​ជំងឺ ​និង​រក្សា​ឲ្យ​បាន​នូវ​ភាព​សុំាំក្នុង​ចំណោម​ប្រ​ជា​ជន​កម្ពុជា​ឲ្យ​​បា​ន​ខ្ពស់​ជានិច្ច​​។​

007cជំងឺក​ញ្រ្ជិ​ល​ជាជំងឺ​ឆ្លង​បំផុត​នៅក្នុង​ពិភព​លោក ​ដោយបា​ន​សម្លា​ប់​មនុស្ស​​ប្រ​មាណ​៤០០​នាក់​ជារៀងរា​ល់​ថ្ងៃ​ ដែល​ភាគ​ច្រើ​ន​ជាកុមា​រ​អាយុ​ក្រោម​៥​ឆ្នាំ​ឬ១​៦នា​ក់​ស្លាប់​ជារៀង​រាល់​ម៉ោង។​កម្ពុជា ​ជាប្រទេស​ដែល​មាន​ជំងឺ​កញ្រ្ជិ​ល​ជា​ប្រ​ចាំ​ជាច្រើ​ន​ឆ្នាំ​មក​ហើយ។​រហូត​ដល់​ឆ្នាំ​១​​៩​៩៨ ​ជំងឺ​កញ្រ្ជិ​ល​ជាមូ​ល​ហេតុនាំ​មុខ​​នៃ​ការ​ឈឺ និ​ង​ស្លាប់​ក្នុង​ចំណោម​ជំងឺ​ឆ្លង​នានានៅកម្ពុជា។​យើង​បាន​ដឹង​ថា​ជំងឺ​កញ្រ្ជិល​ជា​បញ្ហា​សុខ​ភាព​ចំបង​នៅ​ទូទាំង​ប្រ​ទេស​ ពិសេស​តំបន់​ដាច់​ស្រ​យាល​តាម​ ព្រំដែន ​ក្នុ​ង​ចំ​ណោម​ជនជាតិ​ភាគ​តិច ​ជន​ចំណាក​ស្រុក ​និ​ង​អ្ន​ក​នៅ​តាម​តំបន់​ក្រី​ក្រ។​

សេចក្តី​ប្រកាស​ដដែល​បាន​សង្កត់​ធ្ងន់​ថា ​“ការស​ម្រេច​បាន​ជាស្ថា​​ប​ពរ​នូវស្ថាន​ភាព​គ្មា​ន​ជំងឺ​កញ្រ្ជិល ​ប្រ​ទេស​កម្ពុជា​បាន​ចូល​រួម​ជា​មួយ​បណ្តា​ប្រទេស​នៅ​​ក្នុង​តំបន់​អាស៊ីប៉ា​ស៊ី​ហ្វិក​ខាង​លិច​ចំនួន៦​ប្រទេស​ផ្សេង​ទៀត ​រួម​មាន​ប្រទេ​ស​អូ​ស្រ្តាលី​ ប្រុយ​ណេ ​ជប៉ុន ​ទីក្រុង​ម៉ាកាវ ​ប្រ​ទេស​ម៉ុងហ្គោលី ​និង​សាធារ​ណៈរ​ដ្ឋ​កូរ៉េ ដែ​ល​ជា​ប្រ​ទេស​ដែល​សម្រេច​បាន​នូវ​ស្ថាន​ភាព​គ្មាន​ជំងឺ​កញ្រ្ជិល”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៨​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative