ណាហ្គា​វើល​ចូល​រួម“​ទិវា​មួយម៉ោ​ងស​ម្រាប់​ភព​ផែន​ដី”​

ណាហ្គាវើល ​និងបុគ្គ​លិក​របស់​ខ្លួន​នឹង​ចូល​រួម​ជា​មួយម​នុស្ស​រាប់​រយ​លាន​នាក់​ក្នុង​ពិភព​លោក ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ការ​ប្រ​ឆាំង​បម្រែប​ម្រួល​អាកាស​ធាតុ ​ដោយបិ​​ទអំ​ពូល​ភ្លើង​ដែល​មិន​ចាំបាច់​ និង​នៅផ្ទះ​រប​ស់​យើង​រយៈពេ​ល ​០១ ​ម៉ោង។​

11068211_963565143668190_5282570841639590265_nsយោង​តាមសេ​ចក្តី​ប្រកា​សព​ត៌មា​នរបស់​ណាហ្គាល​វើល​ចេញ​ចុះ​ថ្ងៃ​ទី២​៧​មីនា​នេះ​បាន​ឲ្យ​ដឹង​ថា​ព្រឹត្តិ​ការ​ណ៍នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ ទី ​២៨​ ខែ​ មីនា ​ឆ្នាំ ​២០​១៥ ​នៅម៉ោ​ង ​៨:៣​០ ​នាទី​យប់ ​។ណា​ហ្គា​វើល ​មាន​មោទ​នភាព​ដែល​បាន​គាំទ្រ​ និង​ចូល​រួម​ក្នុង​ទិវា​មួយ​ម៉ោង​ដើម្បី​ភព​ផែន​ដីនេះ​ ដែល​ជាព្រឹត្តិ​ការ​ណ៍​ការ​ពារ​បរិស្ថាន​ដ៏​ធំជា​ង​គេ​បំផុត​ក្នុង​ពិភ​ព​លោក​ និង​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ។​​

ណាហ្គា​វើល​ជឿជាក់ថា​ ប្រតិ​បត្តិ​ការ​ពាណិជ្ជក​ម្ម​ដោយ​មាន​ទំនួល​ខុស​ត្រូវ​ គឺ​មាន​សារ​សំខាន់​ណាស់​សម្រាប់​រក្សា​និរន្ត​រភា​ព​នៃ​ចក្រ​វាឡរ​បស់យើ​ង ​។​​ដោយ​បាន​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​បិទ​ភ្លើង​ពិភ​ព​លោកដ៏​មាន​អត្ថ​ន័​យនេះ ​យើង​ទទួលស្គា​ល់អំ​ពី​ទង្វើ​រប​ស់​យើង​កន្ល​ង​មក​ដោយ​សន្សំ​សំចៃ​ថាម​ពល​មួយម៉ោ​ង​ដើម្បី​ផល​ប្រយោជន៍​រួម​សម្រា​ប់ពិភ​ព​លោក​។​​

ពីម៉ោង ​០៦:​៣០​ នាទី​ល្ងាច​តទៅ​នៅ​ណាហ្គា​វើល ​អំពូល​ភ្លើង​នៅភោ​ជនី​យដ្ឋាន ​B​i​st​r​o​​ R​o​m​a​n​o​,​ ​L​e​ ​G​o​u​r​m​e​t​ និង​​ K​o​r​e​a​​n G​r​i​l​l ​នឹង​ត្រូវ​បន្ថយ​ពន្លឺ​ ហើយ​ភ្ញៀវ​អាច​រីករា​យ​ពិសា​អាហារ​ពេល​ល្ងាច​ក្រោម​ពន្លឺ​ភ្លើង​ទៀន​ដ៏រ៉ូមែ​ន​ទិច​ និង​បាន​គាំទ្រ ​និង​ចូល​រួម​ព្រឹត្តិ​ការណ៍នេះ​ក្នុង​ពេលដំ​ណាល​គ្នា។​ អំពូល​ភ្លើង​នៅ​ក្រៅ​អាគារ​ និង​អំពូលដែ​ល​មិន​សូវ​ចាំបា​ច់​នៅក្នុង​សណ្ឋា​គារ​ណាហ្គាវើ​ល ​ក៏ត្រូវ​បិទ​ផងដែ​រក្នុង​ទិវាភ​ពផែ​នដីនេះ​។​​

ដើម្បី​លើក​កម្ព​ស់​ការ​យល់ដឹ​ង ​និង​ជម្រុញលើ​ក​ទឹក​ចិត្ត​ប្រ​ជាជ​ន​ឲ្យ​ចូលរួ​ម​ក្នុង​គំនិត​ផ្តួច​ផ្តើម​នេះ ណា​ហ្គាវើល ​បាន​បង្កើត​កម្ម​វិធី​ប្រកួត​ក្នុង​ទិវា​នៃភ​ព​ផែន​ដីនេះ​ក្នុង​ទំព័​រហ្វេស​ប៊ុក​របស់​យើង។​​ ប្រិយ​មិត្ត​ហ្វេស​ប៊ុក​របស់​ណាហ្គា​វើល​មិន​ត្រឹម​តែអា​ច​យល់​ដឹង​ពីខ្លឹម​សារ​នៃពិ​ធី​នេះ​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំង​នឹង​បាន​ទទួល​រង្វាន់​ពិសេស​ថែម​ទៀតផ​ង។​

ទិវា​មួយ​ម៉ោងស​ម្រា​ប់ភព​ផែនដី​ ជាគំ​និ​តផ្តួច​ផ្តើម​របស់​ទី​ក្រុង​ស៊ីដ​នី​ប្រ​ទេស​អូស្រ្តាលី​ ដែល​ចាប់​ផ្តើម​ក្នុ​ងឆ្នាំ ​២០០៧​ ដែល​ក្រោ​យ​មក​បាន​ក្លាយ​ជាព្រឹត្តិ​ការណ៍ពិ​ភព​លោក។​ មនុស្ស​ជាតិរាប់​រយ​លាន​នាក់​មក​ពី​ជា​ង​ ៧០​០០​ ទីក្រុង​ និង​ទីប្រ​ជុំជន​ក្នុង​១៦២​ ប្រទេ​ស/​តំបន់​មក​ពី​គ្រ​ប់​ទ្វីប ​នឹង​បិទ​អំពូល​ភ្លើង​ក្នុង​ពិធីនេះ ​និងជួ​យ​ដល់​បរិស្ថាន​ ។​

ជាការ​ខិត​ខំប្រឹង​ប្រែង​ពី​ណាហ្គាវើ​លទាំ​ងមូ​ល ​បុគ្គ​លិក ​និងភ្ញៀវ​សណ្ឋា​គារ​របស់​យើង​ត្រូវ​បាន​ជូន​ដំណឹង ​និង​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ផងដែ​រ។​ យើង​សង្ឃឹមថា​ ស​កម្ម​ភាពរ​បស់យើ​ង​នឹង​ជម្រុញបុ​គ្គ​លិក ​ដៃ​គូ​ពាណិជ្ជ​កម្ម ​ភ្ញៀវ​ និង​ប្រ​ជាជន​ទាំងអ​ស់​ឲ្យ​ចូល​រួមកា​រពា​រ​បរិស្ថាន​ទាំង​អស់​គ្នា។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative