រដ្ឋមន្ត្រី​សុខា​ភិបាល​ជំរុញ​ឲ្យ​មន្ត្រី​ចុះ​ស្រាវ​ជ្រាវ​ជំងឺ​របេង​នៅ​តាម​វត្ត​អារាម​និង​ពន្ធ​នា​គារ​

ទោះបី​ជា​អត្រាឈឺ​​និង​ស្លាប់​ដោយ​សារ​ជំងឺ​រ​បេង​ត្រូវ​បាន​កាត់ប​ន្ថយ​យ៉ាងណា​ក៏ដោ​យ​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខាភិ​បា​ល​បាន​​បញ្ជា​ឲ្យ​មន្ត្រី​កម្ម​វិធី​ជាត​កំចា​ត់​រោគ​របេង​បន្ត​ចុះស្រាវ​ជ្រាវ​រកក​រណីជំ​ងឺរ​បេង​ថ្មី​នៅ​តាម​វត្ត​អារាម​និង​ពន្ធ​នាគារ​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​អ្ន​ក​ជំងឺ​ឲ្យ​បាន​ច្រើន​។​

61441fលោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខា​ភិបាល​បាន​ជំរុញ​បែប​នេះ​កាល​ពីថ្ងៃទី​២៦​ខែ​មីនា​ឆ្នាំ​២០​១៥​ក្នុង​ឪកាស​ចូល​រួមបើ​ក​សន្និ​បាតកា​រងារ​កំចាត់​រោគ​របេង​នៅ​ទូទាំង​ប្រ​ទេសលើ​ក​ទី២០​នៅ​មណ្ឌល​វប្បធ​ម៌​ភ្នំពេញ។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថាការ​ចុះស្រាវ​ជ្រាវ​នៅតាម​វត្ត​អារាម​​និ​ង​ពន្ធ​នាគារ​នេះដោយ​សា​រ​តែ​នៅ​តាម​ទីក​ន្លែង​នីមួយៗ​មាន​មនុស្ស​ប្រមូល​ផ្តុំច្រើន​ងាយ​ស្រួល​ក្នុង​ការ​ចំលង​ជំងឺ​របេង។​ដូច​នេះសូ​ម​មន្ត្រី​កម្ម​វិធី​ជាតិ​ចុះ​ស្រា​វ​ជ្រា​វ​នៅតា​ម​វត្ត​អារាម​ព្រោះ​ថា​វត្ត​អារា​ម​មាន​ព្រះ​សង្ឃ​និង​អាចារ្យ​យាយ​ជីតា​ជី​និង​ក្មេង​វត្ត​រស់​នៅ​ប្រមូល​ផ្តុំគ្នា​ច្រើន​បង្ក​លក្ខណៈងា​យ​ស្រួល​ក្នុង​ការ​ធ្វើ​រោគវិ​និច្ឆ័យ​រក​ករណីជំ​ងឺ​របេង។​ដោយ​លោក​រដ្ឋ​មន្ត្រី​ចាត់​ទុថាស​កម្មភា​ព​នេះ​ក៏​ជា​ការ​ធ្វើ​បុណ្យ​ផង​ដែរ។​

ក្រៅ​ពីនេះ​នៅព​ន្ធ​នាគា​រ​ក៏ត្រូវ​ជំរុញកា​​រ​ធ្វើ​រោគ​វិនិ​ច័្ឆយដែ​រ​ដោយ​សារ​នៅក្នុង​ពន្ធនាគារ​មាន​អ្ន​ក​ទោស​ប្រមូល​ផ្តុំគ្នា​ច្រើន​មក​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ហើយ​យើង​មិន​ដឹង​ថាអ្នក​ទោស​ណាមិន​មាន​ជំងឺ​របេង​ឬអត់​នោះទេ​។មាន​តែ​ធ្វើ​រោគ​វិនិ​ច័្ឆយ​ទេ​ទើប​ដឹង​ដើម្បី​ដុំ​ឲ្យ​មេ​រោគ​នេះ​ចំលង​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន។​លោក​រដ្ឋ​មន្ត្រីបា​ន​បន្ថែ​មថា«​បើរក​ឃើញ​ថា​មាន​ព្រះ​សង្ឃ​អ្នក​ទោស​ឬលោ​កអាចារ្យ​ដូន​ជីតាជី​និង​ក្មេង​វត្ត​ណាម្នាក់​មាន​មេរោគ​របេង​យើង​ដាក់​ការ​ព្យា​បាល​ភ្លាម​ដើម្បី​កុំឲ្យ​ចំលង​ដល់​អ្នក​ផ្សេ​ង​ទៀត​ហើយ​ដើម្បី​ធ្វើ​ការ​ងារ​នេះរ​លូនទៅ​បា​ន​លោក​វេជ្ជ​បណ្ឌិត​ម៉ម៊ុន​ហេង​បាន​បញ្ជាក់​ថាលុះត្រា​តែមា​ន​ការ​ចូល​រួម​ពី​មន្ត្រី​ពន្ធនា​គារ​»។​ក្រៅ​ពីនេះ​លោក​រដ្ឋ​មន្ត្រី​បាន​ជំរុញ​ឲ្យ​មាន​ការ​រុក​រក​មេ​រោគ​អេដស៍​ដល់​អ្ន​ក​ទោស​ជាប់​ពន្ធ​នាគារ​ និ​ង​ស្រា​វ​ជ្រាវ​រក​ករណី​ជំងឺ​របេង​លើអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។​

ជំងឺ​ទឹក​នោម​ផ្អែ​មគឺ​ជា​ជំងឺ​មួយ​មាន​ការ​ប៉ះពា​ល់ដ​ល់​សុខភា​ពជា​ចំប​ង​ដល់​ប្រ​ជាព​ល​រដ្ឋ​ជាង​១៧០​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ហើយ​រំពឹង​ថា​ជំងឺ​នេះនឹ​ង​មាន​ការ​កើន​ឡើងយ៉ា​ង​ខ្លាំង​ក្នុង​បណ្តា​ប្រ​ទេស​ក្នុង​តំប​ន់​អាស៊ី​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ​នេះ។​មាន​ការ​ព្យា​ករណ៍​ថា​ចំនូន​អ្ន​ក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​កើន​ឡើងទ្វេ​ដង​នៅ​ប្រទេស​ឥណ្ឌានិ​ង​ចិន​។​ដោយ​ឡែក​ប្រទេស​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​នេះ​ប្រមាណ​ជាង​៣សែន​នាក់​នៅ​ឆ្នាំ២​០​០៧​ហើយចំ​នួន​នេះ​នឹង​កើន​ឡើង​ដល់​៦​សែន​នាក់​នៅ​ឆ្នាំ​២០​២៥​។

​ពាក់ព័ន្ធ​នឹង​ការ​រុក​រក​របេង​ក្នុ​ង​ពន្ធនា​គា​រនេះ​លោក​វេជ្ជ​បណ្ឌិត​ម៉ៅតាន់​អ៊ាង​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​កំចាត់​រោគ​របេងនិ​ងហង់​សិន​បា​នមា​នប្រ​សាស​ន៍​ថា​ចំពោះកា​​រងារ​របេង​នៅ​ក្នុង​ពន្ធ​នាគារ​នេះដែ​រ​គិត​មក​ដល់​ឆ្នាំ២​០​១៤​កន្លង​ទៅ​នេះសេ​វារ​បេង​ក្នុង​ពន្ធ​នាគារ​សរុប​មាន​ចំនួន២​៦​កន្លែង​ក្នុ​ង​ចំណោម​២៧​កន្លែង​នៅ​ទូទាំង​ប្រទេស​ហើយ​យើង​បាន​ស្រាវ​ជ្រា​វ​រក​ឃើញ​ជំងឺ​របេង​បាន​ចំនួន​២២៩​នាក់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​អំ ​សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative