គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​​២៦​​ មីនា​​ ស្លាប់​​០២​​នាក់​​ រង​របួស​​ធ្ងន់​​និង​​ស្រាល​​១៦​​នាក់​​

យោង​តាម​​របាយកា​រណ៍​​ពី​​នាយ​ក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ ​នៃ​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​​ប្រាប់​​ឲ្យ​​ដឹ​ង​ថា កា​លពី​​ថ្ងៃទី​​២៦​ ខែមី​នា ​ឆ្នាំ​​២០​១៥ ​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំ​ង​​ប្រ​ទេស​​កើ​ត​ឡើង​​ចំនួន​ ១០​​លើក​ ក្នុង​នោះ​​យប់ ​០៤​​លើក​​,​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន ​០២​​នាក់​ (ប្រុស​)​, រង​របួស​​ធ្ងន់​ ១២​​នាក់​ (​​ស្រី​​០៣​​នាក់​​)​ និង​​របួស​ស្រាល ​០៤​​នាក់​ (​ប្រុស​​)​ មិន​​ពា​ក់​មួក​​ពេល​​គ្រោះថ្នាក់​ ១៣​​នាក់​ (​​យប់​​០​៤​​នាក់​)​ ។​

clip_image002295sនៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍​​ទាំង​ ១០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូចខា​ត​​យានយ​ន្ត​​សរុប​ ០៥​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ​០៩​​គ្រឿង​​, ​រថ​យន្ត​​ធុន​​ធំ​​ចំនួន​ ០២​​គ្រឿង ​រថយន្ត​​ធុន​​តូច​​ចំនួន ​០១​​គ្រឿង។​

​យោងតា​ម​​របាយកា​រណ៍​​ខាង​លើ​​ប្រាប់​​បន្ត​ថា មូ​លហេ​តុ ​ដែល​​បណ្តា​ល​​ឲ្យ​​កើ​ត​មាន​​ករ​ណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្តាល​​មកពី​​ល្មើស​​ល្បឿន​ ០៤​​លើក​​, ​ស្រវឹ​ង ០១​​លើក​​, ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០១​លើ​ក​​, ស្រវឹង​ ០​១​​លើក​​, ​មិន​​គោរព​​សិទ្ធ​ ០២​​លើក​​, ​មិន​​ប្រកា​ន់​​ស្តាំ​ ០១​​លើក ​កត្តា​​យាន​យន្ត ​០១​​លើក​​។​

ប្រភ​ពព័​ត៌មា​ន​​ពី​​នាយ​ក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ​​ប្រា​ប់​​បញ្ជាក់​​ឲ្យ​​ដឹ​ង​ថា ​កាលពី​​ថ្ងៃ​ទី​​២៦ ​ខែមី​នា ​ឆ្នាំ​​២០​១៥ ​រថយ​ន្ត​​ទាំង​អស់​​ដែល​​ត្រូវ​​​ផាក​ពិន័យ​​សរុប​​ចំនួន​ ៦១៥​​គ្រឿង ​រថ​យន្ត​​ធំ​ ១៥១​​គ្រឿង​​)​ ស្មើ​​និង​ ៦៣៧​​ករណី​​,​ ករ​ណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ៤៣៤​​គ្រឿង ​ស្មើ​​និង ​៤៥៦​​ករណីៈ ​រួមមា​ន ​ប័ណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព ​១៧​​ករណី​​, ​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រភេទ​​យាន​យន្ត​ ០៣​​ករណី​​, ​គ្មាន​​ប័ណ្ណ​​អាជី​វកម្ម​ ៣៦​​ករណី​​,​ គ្មា​ន​​ឈៀក ​៥៤​​ករណី​​, ​ឈៀក​​ហួស​​សុពល​ភា​ព ​០២​​ករណី​,​ បើកប​រ​ហួស​​ល្បឿន​​កំណត់​ ១២​៩​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​២១៥​​ករណី​​, ​ករ​ណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ១៨១​​គ្រឿង​ ស្មើ​និង ​១៨១​​ករណី​​រួម​មានៈ ​ដឹក​​សំពីង​សំពោង ​១៦៥​​ករណី​​, ដឹក​​លើស​​ចំណុះ ​១៦​​ករណី។​

​ដោយឡែក​​ម៉ូតូ​​ត្រូវ​​បាន​​ពិន័​យ​​សរុប​​ចំនួន​ ១,៥​៦៥​​គ្រឿង ​ក្នុង​នោះ​​មាន ​បើក​បរ​​ពេល​​ស្រវឹង​ ០៣​​ករណី​​, ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៩៧៧​​ករណី​,​ ​ជិះ​ម៉ូតូ​​អត់​​កញ្ចក់​ ៤៩៨​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​មួក ​អត់​​កញ្ចក់​ ០៧​​ករណី ​, ផ្លាក​លេខ ​បាក់ ​ឬ​ខូច ​០២​​ករណី​​, ​ល្មើស​​សញ្ញា​​ចរាច​រណ៍ ​១៩​​ករណី​​, ​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ ​៥៩​​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative