បី​ខែ​​ដើម​​ឆ្នាំ​ នេះ​​សាកស​ព្វ​​ពលក​រ​​ខ្មែរ​​២៩​នាក់​ត្រូវ​បាន​ថៃ​​​​បញ្ជូន​​ម​ក​​វិញ​​តាម​​ច្រក​​ ប៉ោយ​ប៉ែ​ត​

គិត​​ត្រឹម​​ថ្ងៃ​ទី​​២៦ ​មីនា ​នៃ​​៣​​ខែ​​ដើម​ឆ្នាំ​​២០​១៥ ​មាន ​ពលករ​​ខ្មែរ​​ដែល​​ឆ្លង​ដែន​​ទៅ​​ធ្វើ​​ការ​​នៅ​​ប្រទេស​​ថៃ​​ ហើយ​​ស្លាប់​​ដោយ​​មូល​​ហេតុ​​ផ្សេងៗ ​ចំនួន​​២៩​​នាក់​​ ត្រូវ​​បាន​​បញ្ជូ​ន​​ត្រលប់​​មក​​កម្ពុជា​​វិញ​ ​។​

ddយោង​តាម​​របាយ​ការណ៍​​របស់​​ប៉ូលិស​​ខេត្ត​បន្ទាយ​មានជ័យ​​ បាន​ឲ្យដឹ​ងថា​ ពល​ករ​​ខ្មែរ​​ដែល​​តែង​តែ​​ធ្វើ​ការ​​នៅ​​ប្រ​ទេស​​ថៃ ភា​គ​ច្រើន​​ទាំង​​ស្រប​ច្បាប់ ​និង​​មិន​​ស្រប​ច្បាប់​ បាន​​ចេញ​​តាម​​ច្រក​​អន្ត​រ​​ជាតិ​​ប៉ោយប៉ែ​ត ​និង​​ច្រក​របៀង​​នានា​​តាម​​ព្រំ​ដែន​​នៃ​​ខេត្ត​​បន្ទាយ​មាន​ជ័យ ​ហើយ​​ក្នុង​នោះ​​ការ​ចាប់​​បញ្ជូន​​របស់​​សមត្ថ​កិច្ច​​ថៃ ​ក៏​​តែង​​បញ្ជូន​​ម​ក​វិញ​​តាម​​ច្រក​​មួយ​​នេះ​ដែរ។​ ជាក់ស្តែង​​២​​ថ្ងៃ​​ជាប់​​គ្នា​​នៅ​ថ្ងៃ​ទី​​២៥-​២៦ ​មីនា ​នេះ ​មាន​​សព្វ​​ពលក​រ​​ខ្មែរ​​ចំនួន​​២​នាក់​ ដែល​​ម្នាក់​​មាន​ឈ្មោះ ​នី លី​ ភេទ​​ប្រុស ​អាយុ​​២៥​​ឆ្នាំ​ ទី​លំនៅ​​ភូមិ​​ទំនុបក​​៥ ​សង្កាត់​​ក្រុង​​ប៉ោយប៉ែ​ត ​បាន​​ចូល​​ទឹក​ដី​ថៃ​​ធ្វើ​ជា​​កម្មករ​សំណង់ ​នៅ​​ទី​ក្រុង​​បាង​កក ​បាន​​ចង​ករ​​សម្លាប់​ខ្លួន។​ ចំណែក​​សព្វ​​ម្នាក់​ទៀត​​មានឈ្មោះ ​អំ ​ផេ​ក​ ភេទ​​ប្រុស ​អាយុ​​៤២​​ឆ្នាំ ​មាន​​ទី​លំនៅ​​ភូមិ​​សន្ទូង​​លាប​ ឃុំ​ព្រៃ​​ខ្មេះ ​ស្រុង​​មេសាង ​ខេត្ត​ព្រៃវែង ​ជា​​កម្មក​រ​ថែ​​សួន​​ក្នុង​​ខេត្ត​​ក្រា​​ធី​ បាន​​ស្លាប់​​ក្នុង​​បន្ទប់​ទឹក។​ សព្វ​​ទាំង​​២​​ត្រូវ​​បាន​​បង​ប្អូន​​មក​​ទទួល​យក​​ទៅធ្វើ​​បុណ្យ​​តាម​​ប្រ​ពៃណី។

​តាមរ​បាយកា​រណ៍ដ​ដែល​នោះបាន​ឲ្យដឹ​ងទៀ​តថា​ ចំនួន​​ពលករ​​ខ្មែរ​​ដែល​​ស្លាប់​​ក្នុ​ង​​ទឹក​ដី​ថៃ​ ហើយ​​ត្រូវ​បាន​​បញ្ជូន​មក​​តាម​​ច្រ​ក​ទ្វារ​​អន្តរ​ជាតិ ​ក្នុង​​៣​ខែ​​ដើម​ឆ្នាំ​​២០​១៥​​នេះ​​មាន​​ចំនួន​​ដល់​​ទៅ​​២៩​​នាក់​​ហើយ ​ដោយ​​ភាគ​ច្រើន​​អ្នក​​ដែល​​ស្លាប់​ ដោយ​សារ​ ខ្យល់​គរ​ គាំងបេះ​ដូង ​ឆក់​​ខ្សែ​​ភ្លើង ​គ្រោះ​ថ្នាក់​​ចរា​ចរ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative