កម្ពុជា​មាន​សេវារំ​លូតកូ​ន​ដោយ​សុវត្ថិភាព​ចំនួន​៥១៦​កន្លែង​

កម្ពុជា​មាន​សេវា​រំលូត​កូន​ដោយ​សុវត្ថិ​ភាព ​ចំនួន​៥១៦​កន្លែង​នៅ​ទូទាំង​ប្រ​​ទេ​ស​ ដែល​ធ្វើ​ឲ្យ​ចំនួន​ស្រ្តី​ធ្វើ​ការ​រំលូតកូ​ន​ក៏​មាន​ការ​កើនទ្បើង​ផង​ដែរ​។

09d​យោងតា​ម​របាយកា​រណ៍​របស់​ ក្រសួងសុ​ខាភិបា​លបា​ន​ឲ្យ​ដឹង​កាល​ពីពេល​​ថ្មីៗ​នេះ​ថា ​ការ​ផ្តល់​សេវា​រំលូតនិ​ង​រលូត​កូន​ដោយ​សុវត្ថិ​ភាព ​ត្រូវ​បានព​ង្រីក​ចំនួន​​១០៨​កន្លែង​នៅ​ឆ្នាំ​២០​១៤ ​ធ្វើ​ឲ្យក​ន្លែង​ផ្តល់​សេវា​រំលូតនិ​ង​រលូត​កូនដោ​យសុ​វត្ថិភា​ពមា​នចំនួន​ស​រុ​ប​៥១៦​កន្លែង​នៅ​ទូទាំង​ប្រទេស ​ដោយ​មិន​ទាន់​រាប់​បញ្ចូល​នូវ​សេវា​​ឯក​ជន​នៅ​ទ្បើយ​ និង​មាន​សេវា​១៨​កន្លែង​ទៀត​បាន​និង​កំពុង​គ្រប់​គ្រង​ និង​ដំណើរ​​កា​រ​ដោយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល។​

ការ​រំលូត​ដែលបាន​ធ្វើ​នៅតា​ម​មណ្ឌល​សុខភា​ព ​និង​មន្ទី​រ​ពេទ្យ​បង្អែក​ទូទាំង​​ប្រ​ទេស ​និង​នៅសេ​វាឯ​ក​ជន​ដែល​បាន​រាយ​ការ​ណ៍ ​មាន​ចំនួនស​រុប៩​.៨​៤២​ករណី ​រីឯ​កា​​រ​រំលូត​ដោយ​ឯក​ឯង​មានចំ​នួន៨​.៨​២៧​ករណី ឬស្មើ​នឹង​២​ភាគ​រយ​នៃ​ស្រ្តី​មាន​គ៌ភ​រំពឹង​ទុក។​

របាយ​ការណ៍​ដដែល​បាន​បញ្ជា​ក់​ថា ​ករណី​រំលូតដែ​ល​បាន​ធ្វើទ្បើង​នៅ​មណ្ឌល​សុខ​ភាព​ទូទាំង​ប្រ​ទេស ​មាន​អត្រា​ខ្ពស់​រហូត​ដល់​៥២.​៥៩​ភាគ​រយ ​បើ​​ប្រៀប​ធៀបនឹ​ង​ករណី​រំលូត ​ដែល​បាន​ធ្វើ​ទ្បើ​ង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​៣៧.​០២​ភាគ​​រយ​ និង​នៅ​សេវាឯ​​ក​ជន​១០.​៣៧​ភាគ​រយ។​ រាជ​ធានី​ខេត្ត​ចំនួន​១០​ ដែល​ករណី រំ​លូត​មាន​កម្រិត​ខ្ពស់​ចុះមក​មធ្យ​មរួម​មាន ​ខេត្ត ​កំពត ​តាកែវ​ ព្រៃវែង ​កំពង់​ស្ពឺ ​ស្វាយ​រៀង ​និងរា​ជធានី​ភ្នំពេញ។​

07dករណី​រំលូត​​ឯក​ឯង​ដែល​បាន​អន្ត​រាគមន៍ ​នៅតា​ម​​មន្ទីរ​ពេទ្យ​បង្អែក​ទូទាំង​​ប្រ​ទេស​មាន​អត្រាខ្ពស់​រហូត​ដល់​៥៩.​៨៨​ភាគ​រយ​ បើធៀប​នឹង​ករណីរ​លូតដោ​យឯ​ក​ឯង ​ដែល​បាន​ធ្វើ​ទ្បើង​នៅ​មណ្ឌល​សុខ​ភាព​៣៦.​៦៧​ភាគ​រយ ​និង​នៅសេ​វាឯក​ជ​ន​មាន​ចំនួន​៨.​៤​៤​ភាគ​រយ។

​ចំនែក​រាជ​ធានី ​ខេត្ត​ដែល​មាន​ករណី​រលូតឯ​ក​ឯង​មាន​ចំនួន​១០​ រួម​មាន​ខេត្ត​ សៀម​រាប​ចំនួន​១០២​៨​ករណី ​បាត់​ដំបង​មាន​ចំនួន​៨៨៦​ករណី ​តាកែវ​ចំនួន​៥៧​៨ករណី ​កណ្តាល​ចំនួន​៥៧​៤​ករណី ​ព្រៃវែ​ង​ចំនួន​៥៣​២ករណី ​រាជ​ធានី​ភ្នំ​ពេញ​ចំនួន​៤៦​២ក​រណី ​កំពត​៣៨២​ករណី​ រតនៈ​គិរី​ចំនួន២​៩៩​ករណី ស្វាយ​រៀងចំ​នួន​​២៩​៨ករណី ​និង​ខេត្ត​ត្បូង​ឃ្មុំមា​ន​ចំនួន​២៧៤​ករណី​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៧​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative