កម្ពុជា​ប្រារព្វ​ទិវា​​ជំងឺ​​ប្រកាច់​​ពិភព​លោក​​

ប្រទេស​កម្ពុជា​បានប្រារព្វ​​ទិ​វា​​ពិភព​លោក​​ពណ៌​​ស្វាយ ​ឬ ​ទិវាជំ​ងឺ ​ប្រកាច់​ ពិភ​ព​លោក​កាល​ពី​ថ្ងៃទី​២៦​ខែមី​នា​ឆ្នាំ២០​១៥​នៅ​​មជ្ឈ​មណ្ឌល​​គរុ​កោសល្យ​​ភូមិ​ភាគ ​ហ៊ុន ​សែន​ ខេត្ត​កណ្តាល​​ ក្រោ​ម​អធិប​តីភាព ​លោក ​ឯម​ ច័ន្ទ​​មករា ​អគ្គលេ​ខា​ធិការ​ នៃ​​អគ្គ​លេខាធិ​ការ​ដ្ឋាន​​ក្រុម​ប្រឹ​ក្សា​​សកម្ម​ភាព​​ជន​ពិការ ​។​​

3897sលោក ​ឯម​ ច័ន្ទ​​មករា​ បាន​​យ​កទិ​វា​នេះ​​​សំណូមព​រ​​ដល់​​អ្នក​​ពាក់​ព័ន្ធ​ និង​ សង្គម​​ខ្មែ​រ​​ទាំ​ង​មូល​ ​សុំ​ប្ដូ​រ​​ពី​​ពាក្យ ​ជំងឺ​​ប្រកាច់ ​ទៅ​ជា​​ពាក្យ​​ថា ​ជំងឺ​​បង្រះ​​រមួល​​សាព៌ា​ង្គ​កាយ​​​ភ្លាមៗ​​វិញ​ វា​​ស្រា​ល​​ជាង​ និង​ ស្រួល​​ស្តាប់​​ជាង​ ព្រោះ​​ពាក្យ​ថា ​ជំងឺ​​ប្រកាច់​​ស្តាប់​ទៅ​​ធ្វើ​​ឱ្យ​​អ្នក​ជំងឺ ​និង ​គ្រួសា​រ​​បាក់​​ទឹក​ចិត្ត​ ហើយ​​បង្កប់​​នូវ​ការ​រើសអើ​ង ​និង មា​ក់​ងាយ​​ដល់​​អ្នក​ជំងឺ។​ លោក​​បន្ដ​ថា ​សង្គម​​ខ្មែរ​​បាន​​ស្គាល់​​ជំងឺ​​ប្រកាច់​​នេះ​​ជា​ទូទៅ ដែ​ល​​អ្នក​ខ្លះ​​ហៅថា​ ជំ​ងឺឆ្កួត​ជ្រូក ​ជំងឺ​​ក្រឡាភ្លើង ​ហើយ​​ភាសា​​វេជ្ជ​សាស្ត្រ​ ច្រើ​ន​ហៅថា ​ជំងឺ​​ស្កន់​​ជាន់។​

ប៉ុន្ដែ ​ទោះយ៉ាង​ណា ​លោក ​ឯម ​ច័ន្ទ​​មករា ​បាន​​បញ្ជាក់​ថា« ​សំណូមព​រ​របស់​ខ្ញុំ ​មិន​ទាន់​​លើក​យក​​ទៅ​​ពិភា​ក្សា​​ថ្នាក់​ជាតិ​​នៅឡើយ»​។ ​លោក​​អគ្គ​លេខា​ធិការ​ នៃ ​អគ្គ​លេខា​ធិការ​ដ្ឋាន​​ក្រុម​ប្រឹក្សា​​សកម្ម​ភាព​​ជន​ពិការ ​បាន​​អំពាវ​នាវ​​ដល់​ បង​ប្អូន​​ប្រជា​ពលរ​ដ្ឋ ​លោក​​គ្រូ ​អ្នកគ្រូ ​មេត្តា​​កុំ​រើ​ស​អើង​​ដល់​​កុមារ ​ឬ​អ្នក​ជំងឺ ប​ង្រះ​​រមួល​​សារ​ព៌ាង្គកា​យ​​ភ្លាមៗ ​សូម​​ផ្តល់​​ការ​គាំទ្រ​​ព្យា​បាល​ និង ​លើកទឹ​កចិត្ត​​ដើម្បី​​ឲ្យ​​កុមារ​​ ដែល​មាន​​ជំងឺ​​នេះ​​បា​ន​​ចូល ​សាលារៀ​ន​​ដូច​​សិស្ស​​ដែល​​មិន​​ពិ​ការ​​ដទៃ។​

តាមពិ​ត​​ជំងឺ​​នេះ​​ជា​​ជំងឺ​​ដែល​​អាច​​ព្យា​បាល​​ជា​​ដាច់ ​ដោយ​​ត្រូវ​ការ​​ពេល​វេលា ​បី​​ទៅ​​បួន ​ឆ្នាំ ​។​លោក​​វេជ្ជប​ណ្ឌិត​ B​ho​o​​mi​​ku​​ma​​r​ នាយក​​អង្គកា​រ ​ការី​​តាស​​កម្ពុជា ​បាន​​ថ្លែង​ថា ​បន្ទា​ប់​ពី​​បាន​​ព្យា​បាល​​តែ​​រយៈ​ពេល​​មួយ​ខែ គឺ​​​គេ​​អាច​​គ្រប់​គ្រង​​ជំងឺ​​នេះ​​បាន​​ហើយ​ ដែល​​ប្រកា​រ​​នោះ​​បា​ន​​សេច​ក្តីថា​​​ក្នុង​អំឡុងពេ​ល​​កំពុង​​ព្យា​បាល ​(​ចាប់​ពី​​មួយ​ខែ​​ឡើង​ទៅ​)​ ​កុមារ ​ឬ ​អ្នក​ជំងឺ​​នេះ​​អាច​​សិក្សា ​ឬ ​ប្រក​បកា​រងារ​​ជា​​ប្រ​ក្រតី ​ដោយ​​ពុំ​ចាំ​បាច់​​​រង់​ចាំ​​ដល់​ពេល​​ព្យា​បាល​​ជា​​ដាច់​​ទើប​​បន្ត​​កា​រ​សិក្សា ​ឬ ​ធ្វើកា​រ​​នាំ​ឱ្យ​​ខាត​​ពេល​​ឡើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧​ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative