និស្សិត​​សកល​​វិទ្យា​ល័យ​​ជាតិ​​គ្រប់​គ្រង​​ជាង​១០​០០​នាក់​​ចូល​រួម​​បរិ​ចា្ច​​គ​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​​លើក​​ទី២​

និស្សិត​​សកល​​វិទ្យា​ល័យ​​ជាតិ​​គ្រប់​គ្រង​​ជា​ង​១០​០០​នាក់​​សហ​ការ​​ជា​មួយ​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម ​ដោយ​​ចូល​​រួប​​ឧបត្ថម​​គាំទ្រ​​ដោយ​ ក្រុម​ហ៊ុន ​អិន​ វី​ ស៊ី ​ខ​​ប​​ភើ​​រេ​​សិន ​វី​​តា​ល់​ បាន​​ចូលរួ​ម​​កម្ម​វិធី​​បរិច្ចាគ​​ឈាម​​ដោយ​​ស្ម​​គ្រ័​​ចិត្ត​​ក្រោម​​ប្រ​ធាន​បទ ​«ឈាម​​​ខ្ញុំ​ក្តី​សង្ឃឹម​​ប្រ​ជាព​ល​រដ្ឋ​​ខ្ញុំ»​ ដែល​​ប្រ​ព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ ព្រ​ហ​ស្ប​ត៍​ ទី២​៦ ​ខែ មិ​នា ឆ្នាំ២​០១៥​ នៅ​​បរិ​វេណ​​សកល​វិទ្យា​​ល័យ​​ជាតិ​​គ្រប់​គ្រង​​ផ្ទាល់​​តែ​ម្តង ​។

0307ssនេះ​គឺ​ជា​លើក​​ទី២​ដែល​​សកល​​វិទ្យា​ល័យ​​ជាតិ​​គ្រប់​គ្រង​​បានរៀ​បចំ​​កម្ម​វិធី​​បរិ​ច្ចា​គ​​ឈាម​​ដោយ​​ស្ម័​គ្រចិ​ត្ត ​ប៉ុន្តែ​ក​ម្ម​វិធី​​លើក​​នេះ​​គឺជា​​លើកដំ​បូង​​សម្រាប់​​សកល​​វិទ្យា​ល័យ​​ដែល​​បាន​រៀបចំ​​ឡើង​​មាន​​ទ្រង់​ទ្រាយ​​ធំ​​ដែ​ល​មាន​​និស្សិត​​ចូល​រួម​​រហូតដ​ល់​​ទៅ​​ជាង ​១០០​០នា​ក់ ​ហើយក៏​​រំពឹង​ថា​​នឹង​​ទទួល​បា​ន​​ប្លោក​​ឈា​ម​​សប្បុ​រស​​យ៉ាងតិ​ចណា​ស់២​៥០​ប្លោក។

គោល​បំណង​​នៅ​​ការ​រៀបចំ​​កម្ម​វិធី​​នេះ​​ឡើង​​គឺ​​ដើម្បី​​លើក​កម្ពស់​​ដល់​​កា​រ​ចូលរួ​ម​​របស់​​និស្សិត​​ឲ្យ​​បា​ន​​ចូល​រួម​​ជាមួ​យ​​សកម្ម​ភាព​​មនុស្ស​ធម៌​​ក្នុង​សង្គ​ម​​តាម​​ការ​ប​រិច្ចាគ​​ឈាម ​ក៏​​ជា​ការ​​គាំទ្រ​​ផង​ដែរ​​ដល់​​យុទ្ធ​នាកា​រ​​របស់​​មជ្ឈម​ណ្ឌ​ល​​ជាតិ​​ផ្តល់​​ឈាម​​ដែល​​តែង​តែ​​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ​​លប់​បំបាត់ ​ការ​ស្លាប់​​របស់​​ប្រ​ជាជ​ន​​កម្ពុជា​​ដោយ​​កង្វះ​​ឈាម។​

កម្ម​វិធី​​បរិច្ចាគ​​ឈាម​​នេះ​​អាច​​ប្រារព្ធ​​ទៅបា​ន​​យ៉ាង​​អធិក​អធម​​ដោយ​សារ​តែ​មា​ន​ការ​​ឧបត្ថម្ភ​​ជ្រោម​ជ្រែង​​យ៉ាង​​ពេញទំ​ហឹង​​ពី​ជា​ពិសេស​​គឺ​​ក្រុម​ហ៊ុន​​ទឹក​បរិសុទ្ធ​ វី​តា​​ល់ ​ដែល ​ជានិច្ច​​ជា​​កាល​ តែង​តែ​​គាំទ្រ​​ដល់​​សកម្ម​ភាព​​មនុស្ស​ធម៌​​នានា​​ក្នុង​សង្គម។​ ដើម្បី​​លើក​ទឹ​កចិ​​ត្ត​​ដ​ល់​​និស្សិត​​ដែល​​បាន​ផ្តល់​​ឈាម​​ទាំ​ង​ឡាយ វី​​តា​​ល់​​បាន​​ឧបត្ថម្ភ​​ទឹក​​វី​តា​​ល់​​ម្នាក់​១យួរ​​បន្ថែម​​លើក​​ការ​ឧបត្ថម្ភ​​ទឹក​​ប្រើ​ប្រាស់​​ក្នុង​​កម្ម​វិធី​​ទាំង​​មួល។​

​លោក​​វេជ្ជ​បណ្ឌិត​​ហុក​​គឹម​​ចេង​​ប្រ​ធាន​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បាន​​ថ្លែង​អំណរ​គុណ​​ដល់​​និស្សិត​​ជាតិ​​គ្រប់គ្រង​​ទាំង​អស់​​ដែល​​បាន​​ប្រារព្ធ​​កម្ម​វិធី​​ផ្តល់​​ឈាម​​នេះ​​ឡើងជា​​លើក​​ទី២ ​ដែល​​ការ​ចូល​រួម​​បរិច្ចាគ​​ឈាម​​នេះ​​គឺ​​ពិត​ជា​​ប្រ​សើរ​​ណាស់ ​ព្រោះ​​ស្តុក​​ឈាម​​រប​ស់​​យើង​​ក៏​​កំពុង​តែ​​ត្រូវ​ការ​​ប្លោក​​ឈាម​​ដើម្បី​​បំពេញប​ន្ថែម​​សម្រាប់​​ការ​ផ្គត់​ផ្គង់​​ដល់​​តម្រូវ​ការ​​ដែល​មាន​​ការ​កើន​ឡើង​​ជា​​រៀងរា​ល់ថ្ងៃ។​

គួរ​បញ្ជាក់​​ផង​ដែរ​​ថា ​ក្នុងពេ​លថ្មីៗ​នេះ ​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​ដែ​ល​​នាំ​​ដោយ​​លោក​​ប្រ​ធាន​​វេជ្ជ​បណ្ឌិត​ ហុក ​គឹម​​ចេង​ បាន​ធ្វើ​ឲ្យ​​កម្ម​វិធី​​ផ្តល់​​ឈាម​មាន​​សកម្ម​ភាព​​យ៉ាង​សកម្ម​​ដោយ​មាន​​ការ​ចូលរួ​ម​​ពី​​ប្រ​ជាព​ល​រដ្ឋ​​ទូទៅ​​គ្រប់​​ស្រ​ទាប់​​ដូចជា​ សិ​ស្ស​​និ​សិ​ត្ស​ នាយ​ទាហាន​ មន្ត្រី​រាជ​ការ​​តាម​​ក្រ​សួង ​និង​​រួម​ទាំង​​បុគ្គ​លិក​​វិស័យ​​ឯ​ក​ជន​​នានា​​​ផង​ដែរ។​ ដែល​​ទង្វើ​រ​​នេះ​​មិន​​ត្រឹ​ម​តែ​​អាច​​បង្កើ​ន​​ចំនួន​​ស្តុក​​ឈាម​​ដើម្បី​​ជួយ​សង្គ្រោះ​​ជីវិត​​ប៉ុណ្ណោះ​​ទេ ​ក៏​​ជា​​យុទ្ធ​នាកា​រ​ផ្សព្វ​ផ្សាយ​​ដើម្បី​​ជា​ការ​​យល់​ដឹង​​យ៉ាង​​ប្រ​សើរ​​ពី​ការ​បរិច្ចាគ​​ឈាម​​ដោយ​​សុវត្ថិភា​ព​​ដល់​​ពល​រដ្ឋ​​ខ្មែរ​​ទូទៅ​​​ផង​ដែរ​។​

ទន្ទឹម​នឹង​នេះ ​ក្រុម​ហ៊ុន​​ទឹក​​ពិសា​​វី​តា​​ល់ សន្យាថា​​នឹង​​បន្ត​​គាំទ្រ ​និង​​ឧ​ត្ថ​ម្ភ​​ដល់​​កម្ម​វិធី​​បរិច្ចាគ​​ឈាម ​និង​​សកម្ម​ភាព​​មនុស្ស​ធម៌​​សង្គ​ម​ផ្សេងៗ​ទៀត ដើ​ម្បី​​ជា​​សក្ខី​ភាព​​នៃ​​ការ​ចូលរួ​ម​​របស់​​អតិ​ថិជន​​វី​តា​​ល់​​ក្នុង​​មូលនិ​ធិ ​២៥៛ ​ពី​​ការ​លក់​​ទឹក​​មួយ​​ដប។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative