​នៅដើម​​ឆ្នាំ​នេះ​​តំរូវ​​កា​រ​នៅ​តា​ម​​មន្ទី​រ​ពេទ្យ​នានា​នៅរាជ​ធានី​ភ្នំពេញមា​ន​ការ​កើន​ឡើង​

ការប្រើប្រាស់​ឈាម​នៅតាម​មន្ទី​រ​ពេទ្យ​នានា​នៅក្នុង​រាជ​ធានី​ភ្នំពេញនៅ​ដើម​ឆ្នាំ២​០​១៥​នេះមា​ន​ការ​កើន​ឡើង​គួរ​ឲ្យគ​ត់សំ​គាល់​ដែល​ទាម​ទា​រ​ឲ្យ​មាន​ការ​ចូលរួ​មប​រិច្ចា​គ​ឈាម​បន្ថែម​ទៀ​ត។​

IMG_4625xលោកវេជ្ជ​បណ្ឌិត​ហុក​គឹម​ចេង​ប្រធាន​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាមបា​ន​មាន​ប្រ​សាសន៍​កាល​ពីថ្ងៃទី​២៦​មីនា​ឲ្យ​ដឹង​ថានៅ​ដើម​ឆ្នាំ​២០​១៥​នេះតំរូវ​ការ​ឈាម​នៅតាម​មន្ទី​រ​ពេទ្យ​នានា​នៅក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ការ​កើន​ឡើងដែ​ល​កាល​ពីមុន​ក្នុង​១ថ្ងៃ​ប្រើ​ប្រាស់​តែ៦​០​ប្លោកនោះ​តែឥឡូវ​នេះ​បាន​កើន​ឡើងដ​ល់ប្រមាណ១​០០​ប្លោក​។​

តាម​ការ​ប៉ាន់​ស្មាន​នៅតា​ម​មន្ទី​រ​ពេទ្យ​ធំៗនៅ​ក្នុងរាជ​ធានី​ភ្នំពេញត្រូ​វ​ការ​ឈាម​ប្រមា​ណ​ជាង​៣ម៉ឺន​ប្លោក​ដើម្បី​ជួយ​សង្គ្​រោះដល់​អ្ន​ក​ជំងឺ​ក្នុង​១ឆ្នាំៗ​។​សំរា​ប់ឆ្នាំ​នេះនៅ​ទូទាំង​ប្រ​ទេស​វិញតំ​រូ​វ​ការ​ឈាម​មាន​ប្រមាណជា​ង​៥ម៉ឺនប្លោក​។

លោ​ក​វេជ្ជ​បណ្ឌិ​តហុ​កគឹ​មចេ​ងបា​ន​បន្ត​ឲ្យ​ដឹង​ទៀត​ថាមូ​ល​ហេតុ​ដែល​នាំឲ្យ​ការ​ប្រើប្រាស់​ឈាម​នៅដើ​ម​ឆ្នាំនេះ​កើ​ន​ឡើងជា​ងឆ្នាំមុន​​នេះ​មិនមែ​ន​តែម​ក​ពីបញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះទេ​ផ្នែ​ក​ជំងឺ​រាំរ៉ាំនិ​ងជំងឺ​ផ្សេងៗ​ទៀ​ត​ក៏មា​ន​ត្រូវ​ការ​ឈាមច្រើន​ដែរ។​អញ្ចឹង​ហើយ​បាន​ជា​នៅតា​មមន្ទី​រពេទ្យ​ធំៗ​ត្រូវ​ការ​ឈាម​ច្រើន​។​

នៅក្នុង​​ឆ្នាំ​២០​១៥​នេះ​​មជ្ឈ​មណ្ឌល​​ជា​តិ​ផ្ត​ល់​​ឈាម​​គ្រោង​​បង្កើន​​កា​រ​ប្រមូ​ល​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​​ពី​​សប្បុ​រស​ជន​ ឲ្យ​​បាន​៤ម៉ឺន៥​ពាន់​​ប្លោក​​ដើម្បី​​បំពេញ​​ផ្គ​ត់​ផ្គង់​​ឲ្យ​​បា​ន​​តាម​​តម្រូវ​ ការ​សង្គ្រោះ​​អាយុជីវិត​​រប​ស់​​អ្ន​ក​ជំងឺ​​ដែ​ល​​បាន​​កើន​ឡើង​​ពីមួ​យ​ឆ្នាំ​ ទៅ​មួយ​​ឆ្នាំ​​នោះ។​

ប្រធាន​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បា​ន​​ឲ្យ​​ដឹង​​ទៀតថា​​ចំ​នួន​នេះ​ ​បើ​ធៀប​​នឹ​ង ឆ្នាំ​២០​១៤​កន្លង​ទៅ​​ឃើញ​ថា​​មាន​ការ​​កើន​ឡើង៥​០០០ន​ប្លោក​។

​លោក​​វេជ្ជ​បណ្ឌិត​ ហុក ​គឹម​​ចេង​ បាន​​បញ្ជាក់​ថា«​ការ ​បង្កើន​​កា​រប្រ​មូល​​ឈាម​​ឲ្យ​​ច្រើន​​ដូច្នេះ​​ដើ​ម្បី​​ឲ្យ​​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​មាន​លទ្ធ​ភាព​​បែង​ចែក​​អំណោយ​​ឈាម​​សម្រាប់​​ជួយស​ង្គ្រោះ​​អាយុជី​វិត​​អ្នក​ជំងឺ​​នៅ​តាម​​មន្ទី​រ​ពេទ្យ​​នានា​​តាម​​សេចក្តី​ត្រូវ​ការ​​ដូច​ជា​​កា​​រ​​សម្រាល​កូន ​អ្នក​ ជំងឺ​​រងគ្រោះ​ថ្នាក់​​ចរាច​​រ និ​ង​​អ្នក​ជំងឺ​​ដែល​​ត្រូវ​​កា​រវះកា​ត់​​ជា​ដើម»។

លោក​​បា​​ន​ប​ន្តែ​​ម​​ថា​​ដើម្បី​​ឲ្យ​​ការ​ប្រមូ​ល​​ឈាម​​តាម​​ផែន​​ការ​ដែល​​បាន​​គ្រោង​ទុក​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​នឹង​​បង្កើន​​យុទ្ធ​នា​​ការ​អប់រំ​​ផ្សព្វ​ផ្សាយ​​ពិសេស​​នៅតា​ម​​សាកល​វិទ្យា​ល័យ​​មូល​ដ្ឋាន​​ផ្ទាល់​​ដែល​​ជំរុញ​​យុវជ​ន​​បាន​មក​​បរិច្ចា​គ​​ឈាម​​ដោយ​​ស្ម​គ្រ័​​ចិត្ត​១០០​ភាគរ​យ​​ដោយ​​មិន​​គិត​​កម្រៃ​​ហើយ​​បា​ន​ប​ច្ចា​គ​​ទៀងទា​ត់ ​និង​ បាន​​ច្រើន​ដង​​ទៀតផ​ង។​ លោក​​បាន​បញ្ជាក់ ​ថា​​បច្ចុ​ប្បន្ន​​ការ​បរិច្ចា​​គ​​ឈាម​​ដោយ​ ស្ម័គ្រ​ចិត្ត​​មិន​​គិត​​កម្រៃ​​មាន​​ចំនួន​​ត្រឹម​៣៥ភា​គ​រយ ​ប៉ុណ្ណោះ​​ចំណែក​៦៥ភា​គរ​យ​​ទៀត​​ជាកា​រ​​ដោះដូ​រ​​អំ​ ណោ​យ​ ឈាម ​តាម​រយៈ​​សាច់ ​ញាតិ​​អ្ន​កជំ​ងឺ​​បរិច្ចាគ​​ជំនួស។

ទោះជា​​យ៉ាង​នេះ​​ក្តី​​នៅ​​ឆ្នាំ​​ខាង​មុខ​​មជ្ឈម​ណ្ឌល​​នេះ​​នឹង​​ខិ​ត​​ជំរុញ​អ្នក​​មក​​ស្ម​គ្រ័​​បរិច្ចាគ​​ឈាម​១០០​ភាគ​រយ​​ឲ្យ​​បាន​​រហូតដ​ល់៥០​ភាគ​រយ​​ហើយ ​ឈានទៅ​ដល់​១០០​ភាគ ​រយ​​នៅមុ​ន​​ឆ្នាំ​២០​២០​ ស្រប​តាម ​អនុសា​សន៍​​របស់​​អង្គ​ការ​​សុខភា​ព​​ពិភ​ព​លោក​​ដែល​​តម្រូ​វ​​ឲ្យ​​ប្រ​ទេស ​ដែល​​កំពុងអ​ភិវឌ្ឍន៍​​ធា​នា​នៃ​ ការផ្គត់​ផ្គង់​​ឈាម ​និង​​ផលិតផ​ល​​ឈាម​​ពី​​អ្នក​ស្ម័គ្រចិ​ត្ត​​បរិច្ចាគ​​ឈាម​​មិន​​គិត​​កម្រៃ១​០០​ភាគរយ​ នៅ​​ឆ្នាំ២​០​២០​ខាង​មុខនេះ​។

​លោកបាន​បន្តថា​«កា​រផ្តល់ឈា​មមួ​យ​ប្លោក​របស់​បង​ប្អូន​ពិត​ជាមា​ន​សារ​ខ្លាំង​ណាស់ក្នុង​ការ​ជួយស​ង្គ្រោះ​អាយុជី​វិត​ដល់​អ្នក​រង​គ្រោះ​ដែលត្រូវ​ការ​ឈាម​ហើយកា​រផ្តល់​ឈាម​នេះនឹ​ង​ទទួលបា​ន​នូវ​បុណ្យ​កុសល្យ​យ៉ាង​ធំធេង​ក្នុង​នាម​យើងជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា»។​

លោក​វេជ្ជ​បណ្ឌិ​ត​ហុក ​គីម​ចេង ​បាន​ថ្លែង​ឱ្យ ​ដឹងថា​ មជ្ឈ​មណ្ឌល ​របស់​លោក ​គឺ​បរិច្ចាគ​ជូន ​ជន​រង​គ្រោះទាំ​ង​ឡាយ ដែ​ល​ត្រូវ​ការ​ឈាម​ ជា​ចាំ​បាច់​លើការ​ជួយ​សង្គ្រោះជី​វិត​ពី​ព្រោះ​ ឈាម​នេះ ​មិន​មែន​ជា​កម្ម​សិទ្ធិ​ របស់​បុគ្គល​ ណា​ម្នាក់​ឡើយ ​ពោល​ជា​អំណោយ​ដោយ ​សប្បុរស​ធម៌​ពី ​សំណាក់​មហា​ជន​ទូ​ទៅ​គ្រប់ ​ស្រ​ទាប់​វណ្ណៈ ​ដើ​ម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ​ដែល​ រង​គ្រោះ​អ្វី​មួយ​នោះ ​។​

លោក​ហុក ​គីម​ចេង ​បាន​ជំរុញនិ​ងអំ​ពាវ​ ទៅ​កាន់​​ក្រ​សួង ​មន្ទីរ​ គ្រប់​ស្ថាប័ន ​ប្រ​ជាព​ល​រដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ​ជា​ពិសេស​ក្រុម​យុវជន ​មេត្ដាចូ​ល​រួម​បរិច្ចាគ ​ឈាម​មក​ដល់​អង្គ​ភាព ​របស់​លោក ​ដើម្បី​ យក​ទៅ​ជួយ​ជន​រង​គ្រោះ ​ដែល​ត្រូវ​ការ​ឈាម​ ជា​ចាំបា​ច់​ ហើយ​សកម្ម​ភាព​ទាំង​នេះ ​ពិតជា​ បាន​ ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ លើ​ការ​ជួយ ​សង្គ្រោះ​ ជីវិ​ត​អ្ន​ក​ដទៃ ​។

​ប្រធា​នម​ជ្ឈ​មណ្ឌ​ល​ជាតិ​ផ្ដល់​ឈាម ​បាន​ ថ្លែង​បញ្ជាក់​ថា បើ​សិន​ជាគ្មា​ន​ការ​ចូលរួ​ម ​ចំណែក​ពី ​សប្បុរ​សជ​ន ទាំ​ង​ឡាយនោះ​ មជ្ឈ​ម​ណ្ឌល​ជាតិ​ ផ្តល់​ឈាម ​ក៏មិ​ន​អាច​ទ្រ​ទ្រង់​ និង​ផលិ​ត​ឈាម ​ដោយ​ខ្លួន​ឯង​ នោះឡើ​យ ​ដូច្នេះ​ការ​ចូលរួ​មរ​បស់ ​បង​ប្អូន​ សិស្ស ​និស្សិត​ ពិត​ជាមា​ន​សារ​សំខាន់​យ៉ាង​ខ្លាំង ។​

តែទោះ​ជាយ៉ាង​ណាក៏​ដោយ​លោក​ប្រធា​ន​មជ្ឈ​មណ្ឌល​ជាតិ​រូប​នោះ​បាន​មាន​ប្រសាសន៍​ថា​«​ខ្ញុំច​ង់​បាន​បង​ប្អូន​ផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​មិន​ចង់​បាន​ពេល​ដែល​ក្រុម​គ្រួសា​រ​មាន​ការ​ខ្វះ​ឈាម​ទើប​មក​បរិច្ចា​គ​នោះទេ​បើ​ក្នុ​ង​១​គ្រួ​សារ​មាន​ម្នាក់​មក​ផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នោះជឿជាក់​ថា​ឈាម​មិន​មានកា​រ​ខ្វះ​ខាត​ហើយ​ក៏មិន​ចាំ​បាច់​ឲ្យ​សាច់​ញាតិផ្តល់​ឈាម​ដែរ​»។​

លោក​ វេជ្ជ​បណ្ឌិ​ត​ហុក ​គឹម​ចេង​ អះអា​ង​ថា មិ​ន​មាន​ការ​ប៉ះ ​ពាល់​សុខ​ភាព​នោះឡើ​យ ​ដូច្នេះ​កុំមា​នកា​រ​ ព្រួយ​បារម្ភ​និង​គិត​ផ្ដេស​ផ្ដាស់ ​ពោល​មុន​ការ ​បរិច្ចា​គ​ឈាម​ព្រោះថា​មុន​នឹង​បូម​ឈាម ​គ្រូពេ​ទ្យធ្វើ​ការ​ពិនិត្យ​រួច ​រាល់​ថា ​តើ​សប្បុរ​សជន​ដែល​បរិច្ចាគ​ឈាម ​មាន​សុខភាព​ល្អ​ដែរ​ឬអ​ត់​ទើប​អាច​បូម​បាន​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​អំ ​សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨​ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative