គ្រោះថ្នាក់​​ចរា​ចរណ៍​​ ថ្ងៃទី​​២៥​​ មីនា​​ ​ស្លា​ប់​​មនុស្ស ​ចំនួន​​០៣​​នាក់ ​របួស​ធ្ងន់​​ស្រាល​​១៧​​នាក់​​

តាម​​របាយ​​ការ​​ពី​​នា​យកដ្ឋាន​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​នៅ​ថ្ងៃទី​​២៥​​ខែ​មីនា ​ឆ្នាំ​​២​០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​​ប្រ​ទេស​​ចំនួន​​០៨​​លើក​ យប់​​០៥​​លើក​​, ​បណ្ដាល​​អោយ​​មនុស្ស​​ស្លាប់​​ចំនួន​​០៣​​នាក់​ (​​ស្រី​​ម្នាក់​​)​ របួស​ធ្ងន់​ ០៩​​នា​ក់​​(​​ស្រី​​ម្នាក់​)​,​និង​​របួស​ស្រាល​​០​៨​​នាក់​​(​​ស្រី​​២​​នាក់​​)​។​​

11_pxក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​០៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូចខា​ត​​យាន​យន្ត​​សរុប ​១៦​​គ្រឿង​ ​ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១១​​គ្រឿង​,​​រថយន្ត​​ធុន​​តូច​​ចំនួន​​០២​​គ្រឿង​,​​រថ​យន្ត​​ធុន​​តូច​​ធំ​នួន​​០១​​គ្រឿង​​,​​យាន​​ផ្សេងៗ​​២​គ្រឿង​​។​​មូលហេ​តុ ​ដែល​​បណ្ដាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ លឿ​ន​​២​លើក​​,​មិ​ន​​គោរ​ព​​សិទ្ធ​​៣​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​៣​​លើក​​។​ ក្នុង​​នោះ​​អ្នក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិនបា​ន​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​១៦​​នាក់​​(​​យប់​​០​៨​​នាក់​​) ។​​

​រ​ថ​យន្ត​​ពិន័យ​​សរុប​​ចំនួន​​៨២០​​គ្រឿង​​(​​រថយ​ន្ត​​ធំ​​៣៥៤​​គ្រឿង​​)​​ស្មើ​​និង​​៨២០​​ករណី ​,​​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​៤២២​​គ្រឿង​ ស្មើ​នឹង​​៤២២​​ករណី ​រួម​មាន​​ប័ណ្ណ​​បើកបរ​​ហួស​​សុពលភា​ព​​១៣​​ករណី​​,​​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​០២​​ករណី​​,​​គ្មា​ន​​ប័ណ្ណ​​អាជីវ​កម្ម​​០១​​ករណី​​,​​គ្មាន​​ឆៀក​​៣៦​​ករណី​​,​​ឆៀក​​ហួស​​សុពល​ភាព​​២​​ករណី​​,​​បើក​បរ​​ហួស​​ល្បឿន​​កំណត់​​៩៣​​ករណី​​, ​បើក​បរ​​មិ​ន​​ពាក់​​ខ្សែ​​ក្រ​វ៉ាត់​​២៧​៣​​ករណី​​,​​ល្មើ​​សញ្ញា​​ចរា​ចរណ៍​​២​​ករណី​​,​​ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​៣៩៨​​គ្រឿង​ ស្មើ​​និ​ង​​៣៩​៨​​រ​ណី​​រួម​​ន​មា​នៈ ​ដឹក​​សំពីង​សំពោង​​៣៧៦​​ករណី​​, ដឹក​​លើស​​ចំណុះ​​២១​​ករណី​​,​បា​ឡុង​​តា​​កេរ​​១​​ករណី​។​​

​ដោយ​ឡែក​​ម៉ូតូ​​ ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន​​១,១​៣៣​​គ្រឿងក្នុ​ង​​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៦៤៨​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៤២០​​ករណី​​,​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៣២​​​ករណី​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​២១​​ករ​ណី​​,​ផ្លា​ក​​លេខ​​បាក់​​ឬ​​ខូច​​៦​​ករណី​​និង​​ជិះ​ម៉ូតូ​​ស្រវឹ​ង​​៦​​ករណី​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative