សន្និបាត​ការងារ​ប្រយុទ្ឋ​ជំងឺរ​បេង​ប្រចាំ​ឆ្នាំ​និង​លើក​ទិស​ដៅ​អនុវត្តន៍​បន្ត​

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹង​ជំងឺ​របេង​និង​ហង់សិន ​បាន​បើក​សន្និ​​បាត​ប្រចាំ​ឆ្នាំ​របស់​ខ្លូន ​ជាកា​រ​កត់​សំគាល់​ពីការ​​ស្វាគ​មន៍ ​និង​អប​អរ​សាទ​ពីដៃ​គូអ​ភិ​វឌ្ឈន៍ ​ដែលក​ម្ម​វិធី​ជាតិប្រយុទ្ឋ​ជំងឺ​របេង ​សម្រេច​បាន​ជោគ​ជ័យ​លើស​ការ​រំពឹ​​ង​ទុក។

IMG_2544s​លោក​វេជ្ជ​បណ្ឌិ​​ត​ម៉ៅ ​តាន់​អ៊ាង​នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹង​ជំងឺ​របេង ​និង​ហង់​សិន ​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និ​បាត​ប្រ​ចាំ​ឆ្នាំរបស់​ខ្លួន​ នៅព្រឹក​ថ្ងៃ​ទី​២៥ ​មិនា​កន្លង​មកថា ​នៅក្នុង​ឆ្នាំ​២០​១៤​កន្ល​ង​មក​នេះ ​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​ គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លាពី​គ្រប់​មជ្ឈ​ដ្ឋាន ​បាន​ធ្វើ​ឲ្យ​កម្ម​វិធី​ជាតិ​កំចាត់​រោគ​របេង​ទទួល​​បាន​សមិទ្ឋិ​ផល​ថ្មីៗ​ថែម​ទៀត ពិ​សេស​គឺ​ការ​រក្សា​បាន​អត្រា​ជា​សះ​ស្បើយ​លើស​ពី​​៨៥​ភាគ​រយ ​និង​ស្រាវ​ជ្រា​វ​ជំងឺ​របេង​បាន​៤៣,​៧៣​៨​ករណី ​ធៀបនឹ​ង​ផែន​ការ​៤០.​០០​០ក​រណី ​ដែល​ឆ្នាំ​២០​១៣​យើង​រក​ឃើញតែ​៣៩០​.៥​៥​ករណី​ប៉ុណ្ណោះ។​

លោក​បន្ត​ថា ​“ទោះជា​យ៉ាង​នេះក៏ដោ​យ​ ក៏​យើង​នៅតែ​ជា​ប្រទេស​មួយ​ក្នុង​​ចំណោម​ប្រ​ទេស​២២​លើ​ពិភ​ព​លោក​ ដែល​មាន​ករណី​ជំងឺ​របេង​ច្រើន​ ហើយ​មាន​​បញ្ហា​ប្រ​ឈម​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​ ដើម្បី​ឲ្យ​កម្ម​វិធី​ជាតិ​សម្រេច​គោលដៅ​​ឆ្នាំ​២០​១៥​”​។លោក​បន្តថា​ “ឆ្នាំ​២០​១៥​នេះជា​ឆ្នាំ​ពិសេស​ណាស់ ​រប​ស់​ការ​ងារ​​ប្រ​យុទ្ឋ​ជំងឺ​របេងអ​ន្តរ​ជាតិ ​និង​ជាតិ ​គឺជា​ឆ្នាំ​ចុង​ក្រោយ​នៃ​គោល​ដៅអ​ភិវឌ្ឈន៍​សហ​ស​វត្សរ៍​ ដែល​កម្ពុជា​ពិត​ជា​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឈន៍​សហ​សវត្សរ៍​  នៃ​អត្រា​ប្រេវ៉ា​ទ្បង់​ និង​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​របេង”។​

​យោង​តាម​ការ​អង្កេត​បាន​បង្ហាញ​ថា ​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​របេង​បាន​​ថ​យ​ចុះពី​១៥៧​នៅឆ្នាំ១​៩៩​០​​ មក​នៅ​ត្រឹម​៦៦​នាក់​ក្នុង​ចំណោម​ប្រ​ជាជន​១០​ម៉ឺន​នាក់​នៅឆ្នាំ​២០​១៣​ និង​អត្រា​ឈឺដោ​យ​សារ​ជំងឺ​របេង​គ្រប់​សណ្ឋាន ​បាន​ថយ​ចុះពី​១៦​៧០​ នៅ​ឆ្នាំ​១៩​៩០ ​មក​នៅ​ត្រឹម​៧១៥​ករណី​ក្នុង​ចំណោម​ប្រ​ជាជន​១០​ម៉ឺន​នាក់​​នៅ​ឆ្នាំ​២០​១៣។​

លោក​ស្រី​រ៉េបេកា ​ប្លែក​(R​e​b​ec​c​a ​B​l​a​c​k​)​ ប្រធាន​ទីភ្នាក់​ងារ​សហរ​ដ្ឋអា​​​មេរិក​សម្រាប់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរ​ជាតិ​(USAID​)​បាន​សម្តែង​ការ​កោត​សរ​សើរ​ដល់​កម្ម​វិធី​ជាតិ​កំចាត់​រោគ​របេង ​ដែលស​ម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រយុទ្ឋ​នឹង​ជំងឺ​នេះ ​ក្នុង​ចំណោម​ប្រទេ​ស​តិច​តួច​បំផុត​ ដែល​សម្រេច​បាន​ជោគ​ជ័យ​លើ​ការ​ងារ​នេះ។លោ​ក​បន្ត​ថា ​ក្នុង​ពេល​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ការ​រីក​ចំរើន​ យើង​រំពឹង​​ថា​ជំងឺ​របេង​នឹង​ត្រូវ​កាត់​បន្ថយ​ថែម​ទៀត ​ក្នុង​ចំណោម​ប្រ​ជា​ជន​កម្ពុជា។​

លោក​ស្រី​បន្តថា​ “​យើង​បាន​ស្វែង​រក​ជំនួយ ​និង​ខិត​ខំបន្ត​រក​ជំនួយ​ជួយ​ដល់​​កម្ម​វិធី​ជាតិ​ប្រយុទ្ឋ​ជំងឺ​របេង ​ហើយ​យើង​រីក​រាយ​ចំពោះ​សមិទ្ឋិផ​ល​ដែល​កម្ពុជា​​សម្រេច​បាន”​។​

IMG_2547sលោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រសួងសុ​ខា​ភិបា​ល​បាន​ថ្លែង​ថាក្នុ​ង​​កំទ្បុង​មួយ​ទសវត្ស​រ៍​ចុង​ក្រោយ​នេះ ​អត្រា​ឈឺ​ដោយ​សារ​ជំងឺ​របេង​គ្រប់​សណ្ឋាន​​បា​ន​ធ្លាក់​ចុះគួ​រ​ឲ្យ​កត់​សំគាល់​ ក្នុង​កម្រិ​ត​៦ភា​គ​រយ​ក្នុង​មួយ​ឆ្នាំៗ ​រី​ឯ​អត្រា​ស្លា​ប់​​បា​ន​ថយ​ចុះ​៥ភាគ​រយ​ក្នុង​មួយឆ្នាំៗ​ ហើយ​សមិទ្ឋិ​ផល​នេះ​ត្រូវ​បាន​វាយ​តំលៃ​និង​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក។​ កម្ពុជា​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឈន៍​សហស​វត្សរ៍​ស្តី​ពី​អត្រា​ឈឺ ​និង​ស្លាប់​ដោយ​សារ​ជំងឺ​របេង​តាំង​ពីឆ្នាំ​២០​១១​មក​ម្លេះ ​គឺបួន​ឆ្នាំ​មុន​កាល​កំណត់។​លោក​បន្ត​ថា ​ទន្ទឹម​នឹង​សមិទ្ឋិ​ផល​ដែល​​ទទួល​បាន​ដូច​ខាង​លើនេះ​ ក៏​នៅមា​ន​បញ្ហា​ប្រឈម​មួយចំ​នួន​ដែល​កម្ម​វិធី​ជាតិ​ត្រូវ​​ពុះពា​រ ​ដើម្បី​មាន​លទ្ឋ​ភាព​សម្រេ​ច​បាន​ទិស​ដៅ​ឆ្នាំ​២០​១៥​ ក៏ដូច​ជា​តំរង់ទិ​ស​ដៅ​សម្រេច​បាន​គោល​ដៅ​សំរាប់​ឆ្នាំ​បន្ត​។​

លោក​បាន​បន្ត​ដោយ​លើក​អនុ​សាសន៍​មួយ​ចំនួន​ ឲ្យ​កម្ម​វិធី​ជាតិ​ប្រយុទ្ឋ​នឹង​ជំងឺ​របេងធ្វើ​ការ​ស្រាវ​ជ្រាវ​សកម្ម​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ​នៅ​តាម​ពន្ឋនា​គារ ​នៅ​តាម​វត្ត​អារ៉ាម ​និង​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម ​ព្រោះ​ការ​ស្រា​វ​ជ្រាវ​​សកម្ម​គឺ​ជា​ការ​ស្រា​វ​ជ្រា​វ​រក​ឃើញ​អ្ន​ក​ជំងឺ​ភ្លាម ​គឺ​ផ្តល់​ការ​ព្យា​បាល​ភ្លាម ​ដែល​​កា​រ​ងារ​នេះ ​ ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួមយ៉ា​ង​ជិត​ស្និទ្ឋ​បន្ថែម​ទៀត ​ពី​ភាគី​នានា ​អាជ្ញា​ធរ ​និង​សហ​គមន៍​មូលដ្ឋាន​ ស្ថា​ប័ន​សុខា​ភិបា​ល​ពាក់​ព័ន្ឋ​ទាំង​ទ្បាយ ​ព្រ​ម​ទាំង​ស្ថាប័ន​មិន​មែន​រដ្ឋា​ភិបា​ល​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative