EU ​ផ្តល់​ជំនួយ​​ជិត​៣​លាន​​អឺរ៉ូ ​ដល់​​អង្គ​ការ៥ ​ដើម្បី​​លើក​កម្ពស់​​សុខុ​មាល​ភាព ​ពលរដ្ឋ​​ទន់​ខ្សោយ​

សហភាព​ ​អឺរ៉ុប​​បាន​ផ្ដល់​​ជំនួយឥ​ត​សំណង​​ថ្មី ​ចំនួន​​៥​​គម្រោង​​ដែល​មាន​​ទឹក​ប្រាក់​​សរុប​​ជាង​ ២,៩ ​លាន​​អឺរ៉ូ ទៅ​ឱ្យ​​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​នៅ​​កម្ពុជា ​ដើម្បី​​អនុវត្ត​​គម្រោង​​ដែល​​មាន​គោល​បំ​ណង​​កាត់​បន្ថយ​​ភាព​ក្រីក្រ​ ជំរុញកា​រ​​អភិ​វឌ្ឍ​ប្រកប​ដោយ​​និរន្តរ​ភាព ​និង​​គាំទ្រ​​ដល់​​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​​រប​​ស់​​ប្រទេស​​កម្ពុជា ​ក្នុង​​ការ​លើក​កម្ពស់​​សង្គម​មួយ​​ប្រកប​ ដោយ​សេរី​ភាព ​និង​​ការ​បើកចំ​ហរ​។

IMG_1833dលោក ​ហ្ស​​ង់​​ហ្វ្រ​​ង់​​ស័​រ​ កូ​តាំង​ (J​ea​n​-​​Fr​a​n​ç​o​i​s​ ​Ca​u​t​a​i​n)​ ​ឯក​អគ្គ​រដ្ឋ​ទូត​​នៃ​​សហ​ភាព​​អឺរ៉ុប​​ប្រចាំ​​កម្ពុជា បាន​​មាន​ប្រ​សាសន៍​ពី​ម្សិល​ម៉ិញថា​៖«​ក្នុង​នាម​​ជា​ដៃ​គូ​​អភិវឌ្ឍន៍​​យូរ​អង្វែង​​របស់​​ប្រ​ទេស​​ កម្ពុជា​ សហ​ភាព​​អឺរ៉ុប ​បាន​ធ្វើកា​រ​​ជា​មួយ​​វិស័យ​​នានា​​នៅ​ក្នុង​​សង្គម​ ដើម្បី​​ធ្វើ​ការ​​ធានាថា​ ការ​គាំទ្រ​ របស់​​យើង​​ពិត​ជា​​បាន​ជា​​ប្រយោ​ជន៍​​ដល់​​ប្រ​ជាជ​ន​​កម្ពុជា​​ពិ​តប្រា​កដ ​ជាពិសេស​​អ្នក​​ដែល​​រស់នៅ​ក្នុង​​តំបន់​​ដាច់​ស្រយាល​​នៃ​​ប្រទេស​​កម្ពុជា។​ ខ្ញុំ​មាន​​សេចក្តី​​រីករាយ​​ដែល​​ឃើញថា ​យើង​​អាច​​ផ្តល់​​ជា​​ជំនួយឥ​ត​សំណង​​ដល់​​គម្រោង​​ថ្មី​​ទាំង​នេះ ហើ​យ​​ខ្ញុំ​​សង្ឃឹម​ថា ​គម្រោ​ង​​ទាំ​ង​នេះ​​នឹង​​រួម​ចំណែក​​យ៉ាង​សកម្ម​​ក្នុង​​ការ​ជួយ​​ឱ្យ​​កម្ពុជា​​អាច​​កសាង​​ បាន​ជា​​សង្គម​​មួយ​​ដែល​​ខ្លាំង​​ទាំង​​ខាង​​ផ្នែក​​នយោ​បាយ ​និង​​ទាំង​​ខាង​​សេដ្ឋកិ​ច្ច»។

​អង្គ​ការក្រៅ​រដ្ឋា​ភិបាល​​ទាំ​ង​​ប្រាំ​​ដែល​​​បាន​ទទួល​​ជំនួយឥ​ត​សំណង​​ពី​​សហ​ភាព​​អឺរ៉ុបរួ​មមាន​ទីភ្នាក់​ងារ​​សម្រាប់​​កិច្ច​សហ​ប្រតិ​បត្តិកា​រ​​ប​ច្ចេក​ទេស​​និង​​អភិ​វឌ្ឍន៍(​AC​T​E​D​)​ រួម​ជា​មួយ ​និង​​សមា​គមន៍​​យុវជន​​ខ្មែរ ​(K​Y​A​)​ បាន​ទទួល​​ជំនួយ​ឥត​សំណង​​ចំនួន​ ៦២៥.​០០០​ អឺរ៉ូ ដើ​ម្បី​​អនុវ​ត្ត​​គម្រោង​​មួយ​​ដែល​មាន​​រយៈ​ពេល​​បី​ឆ្នាំ។​ ​គោលបំ​ណង​​នៃ​​គម្រោង​​នេះ​​គឺ ​ដើម្បី​​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន​​មិន​មែន​​រដ្ឋ ​និង​​គាំទ្រ​​ដល់​​យុវជន​​កម្ពុជា​ រួមទាំង ​សហ​គមន៍​​ក្រីក្រ​​នៅ​​ខេត្ត​ព្រៃវែង តាមរយៈ​​ការ​ផ្តល់​​ដល់​​ពួក​គេ​​នូវ​​ការ​បណ្តុះ​បណ្តាល​​ជំនាញ​​ផ្នែក​​អប់រំ​​ក្រៅ​​ ប្រព័ន្ធ ​និង​​ការ​បង្កើត​​ប្រាក់​ចំណូល។​

អង្គ​ការ​មាត្រា ​១៩ ​(Artic​le 1​9)​ រួម​ជាមួយ​​គណៈក​ម្មា​ធិកា​​រ​ប្រព្រឹត្តិក​ម្ម ​នៃ​​អង្គ​ការ-​សមាគ​ម​​ការពារ​​សិទ្ធិ​មនុស្ស​​កម្ពុជា​ (C​H​R​A​C)​ ដែល​​បាន​ទទួល​​ជំនួយ​ជា​​ថវិកា​​ចំនួន ​៤៩២​.៥​៧០អឺ​រ៉ូ ដើ​ម្បី​​ដំណើរ​ការ​​គម្រោង​​រយៈ​ពេល​​បី​ឆ្នាំ​ ដែល​មាន​​ឈ្មោះ​ថា ​”​សំឡេង​​បៃតង​​កម្ពុជា”​ នៅក្នុង​​ខេត្ត ​រត​នគិរី ​ស្ទឹង​ត្រែង ​កោះកុ​ង ​និង​​ខេត្ត ​មណ្ឌល​​គី​រី​។​ គោល​ដៅ​​សំខាន់​​នៃ​​គម្រោង​​នេះ​ គឺ​​ដើម្បី​​បង្កើន​​សមត្ថ​ភាព​​ដល់ ​សកម្ម​ជន​​កា​រពារ​​បរិស្ថាន​ និង​ សិទ្ធិ​មនុស្ស​ ក្នុង​ការ​​អនុ​វត្ត​​សិទ្ធិ​​របស់​​ពួក​គេ​​ប្រកប​ ដោយ​​សុវត្ថិ​ភាព​​និង​​មាន​​ប្រសិទ្ធិ​ភាព ​ដែល​ជា​​សេរីភាព​​នៃ​​ការ​បញ្ចេញម​តិ ​និង​​ដើម្បី​​ប្រឆាំង​នឹង​​វប្ប​ធម៌​​និ​​ទណ្ឌ​​ភាព​ និង​​អំពើ​ពុករ​លួយ​​ដែល​​កំពុង​​កើ​តមាន​។

​អង្គ​ការ ​Da​n​C​hu​r​ch​Aid​ រួម​ជាមួយ​​នឹង ​មជ្ឈម​ណ្ឌល​​កម្ពុជា​​ដើម្បី​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ ​ឯក​រាជ្យ​ (​C​C​IM​)​ ​និង​វិ​ទ្យា​ស្ថាន​​តស៊ូ​ម​តិ​និង​​គោល​នយោបា​យ ​(API​)​ ទទួល​ បាន​​ជំនួយ​​ចំនួន ​៦៨៦​.៧០​០​អឺរ៉ូ ដើ​ម្បី​​អនុ​វត្ត​​គម្រោង​​មួយ​​ដែល​មាន​​រយៈ​ពេល​​បី​​ឆ្នាំ ​នៅ​​ខេត្ត​ពោធិ៍​សាត់ ​ក្រចេះ ​បន្ទាយ​មាន​ជ័យ ​និង​​ខេត្ត​កំពង់​ធំ។ ​គោលបំ​ណង​​នៃ ​គម្រោង​​នេះ​ គឺ​​ដើម្បី​​ចូល​រួម​ចំណែក​​ដល់​​ការ​កសាង​​កម្ពុជា​​ឲ្យ​​ក្លា​យ​ជា​​ប្រទេស​មួយ​​ដែល​មាន​​ សម​ធម៌ ​ភាព​​បើក​ចំហ ​និង​​ប្រ​ជាធិ​ប​តេយ្យ​​ថែម​ទៀត ​ដោយ​​បង្កើន​​នូវ​​ការ​ ទទួល​បាន​​ព័ត៌មាន​ និង​​ការ​ជួយ​​ពង្រឹង​សមត្ថ​ភាព​​ផ្នែក​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ដល់​​អាជ្ញា​ធរ ​មូលដ្ឋាន ​ប្រ​ជាព​ល​រដ្ឋ ​និង​​សង្គម​​ស៊ីវិល​​លើ​​បញ្ហា​​អភិបាល​កិច្ច។​

ក្រុម​ប្រឹក្សា​​ក្រុង​​ដូន​​កែវ​ រួម​​ជាមួ​យ​និង​​អង្គ​ការ​​ជំនួយ​​អភិវ​ឌ្ឍន៍​​និង​​សន្តិ​ភាព ​អង្គការ​ អភិ​វឌ្ឍន៍​​សេដ្ឋ​កិច្ច​​កសិក​រ​​កម្ពុជា ​និង​​អង្គ​ការ​​ចិត្ត​ធម៌ ​បាន​ទទួល​​ជំនួយ​ឥត​សំណង​ ចំនួន​​ជាង ​៤៤៩.​៩០០​ អឺរ៉ូ ​ដើម្បី​​ដំណើរ​ការ​​គម្រោង​​បី​ឆ្នាំ​​នៅ​ខេ​ត្ត​តាកែវ​ ព្រៃវែង​ និង​ ខេត្ត​ស្វាយរៀង។​ គោល​បំណង​​សំខាន់​​របស់​​គម្រោង​​នេះ​ គឺ​​ដើម្បី​​បង្កើន​​កា​រផ្តល់ ​សេវា​សាធា​រណៈ​​និង​​កា​រ​កែល​ម្អ​អភិ​បាល​កិច្ច​​តាម​រយៈ​​ការ​ប្រើប្រាស់​​ប្រព័ន្ធ​​ គណ​នេយ្យ​ភាព​​សង្គ​ម ​និង​​បង្កើន​​តម្លា​ភាព ​ក៏ដូច​ជា​​ការ​លើក​ទឹក​ចិត្ត​​ឱ្យមាន​ការចូលរួម ប្រកប​ដោយ​​ប្រសិទ្ធិ​ភាព​​ពី​​សហគ​មន៍ ​មូលដ្ឋា​ន​​ក្នុ​ង​​ឃុំ​​ចំនួន ​៣៧ ​និង​​ខេត្ត​​ចំនួន​​បី​​ខាង​លើ​ ។​

អង្គការ​ Pla​n ​Int​e​r​n​at​​i​o​na​l​ (​Plan​ Germa​ny​) រួមជា​មួយ​​នឹង​​សមាគ​មន៍​​បណ្តុះ​​កុមារ ​និង​ ក្រុម​ប្រឹក្សា​ឃុំ​ស​ង្កាត់​​ចំនួន​​បី ​បាន​ទទួល​​ជំនួយ​​ចំនួន ​៧០០.​០០០​ អឺរ៉ូ ​ដើម្បី​​ដំណើរ ​ការ​​គម្រោង​​រយៈ​ពេល​​បី​ឆ្នាំ​​នៅ​​ខេត្ត​រ​តនគីរី​។ ​គម្រោង​​នេះ​​នឹង​​ផ្តល់​នូវ​​ការ​កសាង ​សមត្ថ​ភាព​​ក្រុម​ប្រឹក្សា​ឃុំ​ស​ង្កាត់​​លើ​​កម្ម​វិធី​​អភិ​បាលកិ​ច្ច​ល្អ​ និង​​កម្ម​វិធី​​កុមារ​​មេត្រី​​នៅ ​ក្នុង​​សហ​គមន៍។ ​គម្រោង​​នឹង​​បង្កើ​ត​​ផង​ដែរ​​នូវ​​សាលា​​មុន​​ម​ត្តេ​យ្យ​ នៅ​​សហគ​មន៍ និង​​ចល័ត​ និង​​ជួយ​​បណ្ដុះ​បណ្ដាល​ បុគ្គលិក ​និង​​បង្កើន​ ការ​យល់ដឹ​ង​​ក្នុ​ង​​ចំ ​ណោម​​ឪពុក​ម្តាយ​​និង​​កូន​ ទៅលើ​​សារៈសំ​ខាន់​​នៃ​​ការ​ថែទាំ​​កុមារ​តូចៗ ​និង​​ការ​អភិវ​ឌ្ឍន៍។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative