គិ​តត្រឹ​ម​ខែ​ឧសភា​ឆ្នាំ​២០​១៤​កម្ពុជា​បាន​ ផ្តល់​ជំនួយ​ផ្លូវ​ច្បា​ប់​ជូន​ពលករ​ទេ​សន្ត​ប្រ​វេស​ន៍​​ បាន​ចំនួន​២៧២​នាក់​

លោក អ៊ិត ​សំ​ហេ​ង ​រដ្ឋ​មន្ត្រី​ក្រសួងកា​រងារ ​និង​បណ្តុះប​ណ្តាល​វិជា្ជ​ជីវៈមា​ន​ប្រសា​សន៍​ថា ​គិត​ត្រឹម​ខែ​ឧសភា​ឆ្នាំ​​២០​១​៤​កន្លង​មក​នេះ​យើង​បាន​ផ្តល់​ជំនួ​យ​ផ្លូវ​ច្បាប់​ជូន​ដល់​ពលករ​ ទេសន្ត​ប្រវេសន៍​បាន ​ចំនួន​២៧២​រូប ​ក្នុង​នោះ​មាន​១​១​​៦​រូប ​ជា​ស្ត្រី។​

poipet_thai_140701_-savy--2014-07-02dលោក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​បែប​នេះកា​ល​ពីថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ២​០​១៥​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ស្តី​ពី​គណ​កម្មា​ធិការ​ប្រឹ​ក្សា​ថ្នាក់​អនុ​តំបន់​ត្រី​កោណ ​ដែល​មាន​ភាគី​ពាក់​ព័ន្ធ​ជា​​តិ​និង​​អន្តរ​ជាតិ​ចូល​រួម ​នៅ ស​ណ្ឋាគា​រ​ អ៊ិន​ធើ​កុង​ទីណង់​តាល់ ​។​

លោក​រដ្ឋ​មន្ត្រី​បានប​ន្ត​ថា​ក្នុ​​​ង​ចំ​ណោម​លទ្ធផល ​ជាវិជ្ជ​មាន​នៃ​ជំនួយ​ផ្លូវ​ច្បាប់ ​ដែ​ល​ផ្តល់ជូ​​ន​​ព​ល​ករ​ទេស​ន្ត​​ប្រ​វេសន៍​នោះ​​មា​ន​ សំ​ណង​ជា​ប្រា​ក់​ចំនួន៥​៤​៦០​ដុល្លា ដ​ល់ព​លករ​​ចំនួន​៨៨​​រូប ​លិ​ខិត​ឆ្លង​ដែ​​ន​ចំនួន​១២៩​​ត្រូ​​វ​​បាន​​ផ្ត​ល់​ជូន​ពលករ​ទេសន្ត​ប្រ​វេសន៍ និ​ង​បាន​រក​ឃើញទីតាំ​ង​នៃ​​ប្រ​​ជា​ជន​ដែល​​បា​ន​បា​ត់​ខ្លួន​ចំ​នួ​​​ន​៨រូប។​

រហូត​មក​ដល់​ដើម​ឆ្នាំ​២០​១៥​នេះ ក​ម្ពុជា​មាន​ក្រុម​ហ៊ុន​ចំនួន​៥៨ ​និង​អង្គ​ការ​ចំនួន​២ ​ដែល​បាន​ផ្តល់ ​ឱកាស ​ការងារ​ដល់​ពល​ករ​កម្ពុជា​ទៅ​ធ្វើ​ការ​បរទេស​ ​។

លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យដឹង​ថា​បច្ចុ​ប្បន្ន​នេះមា​ន​ពលករ​កម្ពុ​ជា​ទៅ​​បម្រើកា​រ​ងារ​នៅ​បរទេស​សរុប​ចំនួន​៧២​ម៉ឺននា​ក់​ក្នុង​នោះ​មាន​​នៅ​ប្រទេ​​ស​​ថៃ ​ចំនួន​៦៤​ម៉ឺន​នាក់ ​ម៉ា​ឡេស៊ី​ចំនួន​ជាង៤៥​ម៉ឺន​នាក់ ​សឹ​ង្ហ​​បូរី​ចំនួន​៣២៦នាក់​ ជប៉ុនចំ​នួនជា​​​ង​​១​ពាន់​នាក់ ​និង​សាធារ​ណ​រ​ដ្ឋ​កូរ៉េ​ចំ​នួន​ជាង​៣ម៉ឺន​៦​ពាន់​នា​ក់​​។​​ក្នុង​នោះ​ពលករ​មិន​ស្រប​ច្បា​​ប់​​នៅ​ប្រ​ទេស​ថៃ​ប្រ​មាណ៥​០​ម៉ឺន​នាក់ ​និង​នៅ​ម៉ាឡេស៊ី ​និ​ង​​សា​​​ធារណ​រដ្ឋកូ​រ៉េមួ​យ​ចំនួនទៀ​ត។​

ទោះជា​យ៉ាង​ណាលោ​ក​រដ្ឋ​មន្ត្រី​លើក​ឡើង​ថា«​ ការ​គ្រប់​គ្រង​ទេសន្ត​ប្រវេសន៍​ការ​ងារ​គឺ​ជា​បញ្ហា​​​អន្តរ​វិស័យដែ​ល​គួរ​តែត្រូ​វ​បាន​ដោះ​ស្រា​​យ​ដោយ​អន្តរ​ក្រសួ​ង​ថ្នាក់​ជាតិ ​និង​កិច្ច​ស​ហ​​ប្រតិ​​បត្តិ​​ការ​ជា​មួយ​និង​ស្ថាប័ន​ជាច្រើន​ទៀ​​ទាំង​ទ្វេ​​ភាគី​ថ្នាក់​ជាតិ ​និង​អន្តរ​ជាតិ»​។លោក​រដ្ឋ​មន្ត្រី​បាន ​បន្ថែម​ថា ​ប្រ​ទេស​កម្ពុជា​គឺជា​រដ្ឋ​ហត្ថ​លេខី​នៃ​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​ការ​ការ​ពារ​សិទ្ធិ​ពលករ​ទេសន្ត​ប្រ​វេសន៍​គ្រប់​រូប ​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពីការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិបាល ​ក្នុង​ការ​ធានា​ថា​ពលក​រ​ទេ​​សន្ត​​ប្រ​វេសន៍​ឲ្យ​មាន​ការ​ងារ​សមរម្យ​ក្នុង​សង្គ​ម ​ដែល​សិទ្ធ​របស់​ពួគេ​ត្រូវ​បាន​ការពារ​។​

បន្ថែ​ម​ពី​លើនេះ​ទៀត​លោក​រដ្ឋ​មន្ត្រី​ប្តេជ្ញា​ថា ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​គាំ​ទ្រ​នូវ​ការ​បន្ត​កិច្ច​​ខិ​​​ត​​​​ខំ​ប្រឹង​ប្រែង ​ដើម្បី​ធានា​នូវ​ការ​អនុ​វត្ត​ដ៏មាន​ប្រ​សិទ្ធ​ភាព​នៃគោល​នយោ​បាយ ​និង​ធានា​ពី​ការ​​ការ​ពារ​កាន់តែ​ខ្លាំងក្លាឡើង ​លើសិទ្ធិ​ពលករ​ទេសន្ត​ប្រ​វេសន៍​ជាស្ត្រី​ និង​បុរសដើ​ម្បី​ដឹក​នាំ​ក្នុ​ង​​កា​​រសម្រេ​​ចបាន​នូវឥទ្ធិព​លនៃ​ទេសន្ត​ប្រវេសន៍​លើកា​រអភិវឌ្ឍ។​

គួរបញ្ជាក់​ថា​កិច្ច​ប្រជុំគ​ណៈ​កម្មា​ធិកា​រប្រឹ​ក្សា​ថ្នាក់​អនុតំ​បន់​ឆ្នាំ​២០​១៥ ​គឺជា​វេទិការ​មួយ​សម្រាប់​​ដៃ​គូ​ត្រី​​ភា​គី​ក្នុងកា​រ​ចែក​រំលែក​ព័ត៌​មាន ​បទ​ពិ​សោធន៍​ និង​ផ្តល់​ការ​ណែ​នាំ​ស្តី​ពីការ​ប្រឆាំង​នឹ​​ង​​ការ​ជួញដូរ ​និង​ការ​គ្រប់​គ្រង​ទេសន្ត​ប្រវេ​សន៍ ​ដែល​មាន​ការ​អញ្ជើញចូ​ល​រួម​ពី​បណ្តា​ប្រទេស​ដែ​​ល​​នៅ​តាម​​មហា​អនុតំ​បន់​ទន្លេ​មេគង្គ​ចូល​រួមផ​ងដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative