កម្ពុជា​ធ្វើ​ជា​ម្ខាស់​នៃកិ​ច្ច​ប្រជុំលើ​កទី​៩​ស្តី​ពីគ​ណក​ម្មា​ធិការ​ប្រឹក្សា​ថ្នាក់អ​នុ​តំ​បន់​ត្រី​កោណ​

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈបា​ន​រៀប​ចំកិច្ច​ប្រ​ជុំលើ​ក​ទី៩​ស្តី​ពី​គណ​កម្មា​ធិការ​ប្រឹក្សា​ថ្នា​ក់​អនុតំ​បន់​ត្រី​កោណ​ក្រោម​អធិប​តីភាព​លោក​អ៊ិតសំ​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួងកា​រ​ងារ​និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ។

IMG_1833d​កិច្ច​ប្រ​ជុំនេះ​មា​ន​រយ​ពេល​២ថ្ងៃ​គឺ​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ​២០​១៥នៅ​ ​សណ្ឋា​គារ​ អ៊ិន​ធើ​កុង​ទី​ណង់​តាល់ ​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​មក​ពី​ប​ណ្តា​ប្រ​ទេស​ដែ​ល​​នៅ​តាម​​មហា​អនុតំ​បន់​ទន្លេ​មេគង្គ​ផង​ដែរ។​

លោក​អ៊ិតសំ​​ហេង​បាន​មាន​ប្រ​សា​សន៍​ថា​កិច្ច​ប្រ​ជុំ​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​ថ្នា​ក់​អនុតំ​បន់ ​គឺជា​វេទិ​ការ​មួយស​ម្រាប់​​ដៃ​​គូ​ត្រី​​ភា​គី​ក្នុងកា​រ​ចែក​រំលែក​ព័ត៌មាន​ បទ​ពិ​សោធន៍​ និង​ផ្តល់​ការ​ណែ នាំ​ស្តី​ពីការ​ ប្រ​ឆាំង​នឹ​​ង​​កា​រ​ជួញ​ដូរ ​និង​ការ​គ្រប់​គ្រ​ង​ទេសន្ត​ប្រ​វេសន៍ ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​​នៅឆ្នាំ​នេះ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មាន​កិត្តិ​យស​ធ្វើ​ជាម្ខាស់​ផ្ទះ​រៀបចំ​នៃ​ព្រឹត្តិ​ការណ៍​នេះ។​លោក​រដ្ម​ន្ត្រីបា​ន​បន្ត​ថា ​កិច្ច​ប្រជុំ​​គណៈ​កម្មា​ធិការ​ប្រឹក្សា​ថ្នាក់​អនុតំបន់​ឆ្នាំ២​០១៥​ ជាមួ​យ​នឹង​ការ​ចែក​រំលែក​ព័ត៌​មាន​ និង​ស្វែង​រក​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ពេលអ​នា​គត​នឹង​ធ្វើ​ការ​ពិចារ​ណាលើ​ការ​រៀប​ចំ​ដែល​បាន​ស្នើ​ឡើង​សំរាប់​ដំ​ណាក់​កាល​ទី២​នៃ​គំរោង​ត្រី​កោណ​នៃ​មហា​អនុតំ​បន់ទ​ន្លេ​មេគង្គ​។លោ​ក​រដ្ឋ​មន្ត្​រីបាន​ចាត់​ទុក​ថា«​កិច្ច​ប្រជុំ​គណៈ​ក​ម្មា​ធិការ​ប្រឹ​ក្សា​ថ្នា​ក់​អនុតំ​បន់​ឆ្នាំ​២០​១៥ ​គឺ​ជា​ច្រ​ក​ចូល​ដ៏​សំ​ខាន់​មួយសំ​រាប់​រដ្ឋា​ភិបា​ល​អង្គ​ការ​នយោជ​ក​និង​និយោ​ជិត​ក្នុង​ការ​កំណត់​ទ្រង់​ទ្រា​យ​នជ​គំ​រោង​នេះ​ហើយ​ខ្ញុំ​សូម​ទទោច​ឲ្យ​អ្ន​ក​ទាំង​អស់​គ្នា​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការ​ធានាថា​គំរោង​ដំ​ណាក់​ទី២​ពិត​ជា​ឆ្លើយ​តប​នឹង​តំរូវ​ការ​របស់​យើង​ទាំង​អស់​គ្នា»។​

លោ​ក​រដ្ឋ​មន្ត្រី​លើក​ឡើងទៀ​តថា«​ ​ការ​គ្រប់​គ្រង​ទេសន្ត​ប្រ​វេសន៍​ការ​ងារ​គឺ​ជា​បញ្ហា​​​អន្តរ​វិស័យ​ដែល​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រា​យ​ដោយ​អន្តរ​ក្រសួង​ថ្នាក់​ជាតិ ​និង​កិច្ច​ស​​ហ​​ប្រតិ​​បត្តិ​​ការ​ជា​​មួយ​និង​ស្ថាប័ន​ជា​ច្រើន​ទៀ​​ទាំង​ទ្វេ​​ភាគី​ថ្នាក់​ជាតិ ​និង​អន្តរ​ជាតិ»។​លោក​រដ្ឋ​មន្ត្រី​បាន​ បន្ថែម​ថា ​ប្រទេស​កម្ពុជា​គឺ​ជារ​ដ្ឋ​ហត្ថ​លេខី​នៃ​អនុស​ញ្ញា​អន្ត​រ​ជាតិ​ស្តី​ពីកា​រ​ការ​ពារ​សិទ្ធិ​ពល​ករ​ទេ​សន្ត​ប្រ​វេសន៍​គ្រ​ប់​រូប ​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញពី​កា​រ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិបាល ​ក្នុការ​ធានា​ថា​ពល​ករ​ទេ​ស​ន្ត​​ប្រ​វេសន៍​ឲ្យ​មាន​ការ​ងារ​សមរម្យ​ក្នុង​សង្គម​ ដែល​សិទ្ធ​របស់​ពួគេ​ត្រូវ​បាន​ការ​ពារ។​

បន្ថែម​ពី​លើ​នេះ​ទៀត​លោក​រដ្ឋ​មន្ត្រី​ប្តេជ្ញា​ថា ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​គាំ​ទ្រ​នូវ​ការ​បន្ត​កិច្ច​​ខិ​​​ត​​​​​ខំ​ប្រឹង​ប្រែង ​ដើម្បី​ធានា​នូវ​ការ​អនុ​វត្ត​ដ៏មា​ន​ប្រ​សិទ្ធ​ភាព​នៃ​គោល​នយោ​បាយ ​និង​ធានា​ពីកា​រ​​ការ​ពារ​កាន់តែ​ខ្លាំ​ង​ក្លា​ឡើង លើ​សិទ្ធិ​ពល​ករ​ទេសន្ត​ប្រវេស​ន៍​ជា​ស្ត្រី​ និង​បុរស​ដើម្បី​ដឹក​នាំ​ក្នុ​​ង​​កា​​រ​សម្រេ​​ច​បាននូវ​ឥទ្ធិ​ពល​នៃទេសន្ត​ប្រវេសន៍លើ​ការ​អភិវឌ្ឍ។​

លោក​រដ្ឋ​មន្ត្រី​បានប​ញ្ជា​ក់​ថាគិ​ត​ត្រឹម​ខែឧ​សភា​ឆ្នាំ​​២០​​១​​៤​កន្លង​មក​នេះយើ​ង​បាន​ផ្តល់​ជំនួ​យ​ផ្លូវ​ច្បាប់​ជូន​ដល់​ពលករ​ ទេ​សន្ត​ប្រវេសន៍​បាន ​ចំនួន​២៧២រូ​ប ​ក្នុង​នោះមា​ន១​​១​​​៦រូ​ប ​ជាស្ត្រី។

​ក្នុ​​​​ងចំ​​ណោម​លទ្ធ​ផល ​ជាវិជ្ជមា​ន​នៃជំ​នួយផ្លូវ​ច្បាប់​ ដែ​​ល​ផ្តល់​ជូ​ន​​ព​លករ​ទេស​ន្ត​​ប្រវេសន៍នោះ​​​មា​​​ន ​សំ​ណង​ជា​ប្រាក់​ចំនួន​៥៤​៦០​ដុល្លា ​ដល់​ពលករ​​ចំនួន៨​៨​​រូប ​លិ​ខិ​ត​ឆ្លង​ដែ​​នចំ​នួន​១២៩​​ត្រូ​​វ​​បាន​​ផ្ត​​ល់​ជូន​ពលករ​ទេសន្ត​ប្រវេសន៍ ​និង​បាន​រក​ឃើញទី​តាំង​នៃ​​ប្រ​​ជា​ជន​ដែល​​បា​​ន​បា​​ត់ខ្លួន​ចំ​នួ​​ន​៨រូប។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative