គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ ថ្ងៃ​ទី​​២៤​​ ​មីនា​​ ​ស្លាប់​​ ​០៥​​នាក់ ​របួស​​ធ្ងន់​​ស្រាល​​១៦​​នាក់​​

តាម​រ​បាយ​​ការ​​ពី​​នា​យកដ្ឋាន​​សណ្តាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​ទី​​២៤​​ខែ​​មីនា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រ​ទេស​​ចំនួន​​១២​​លើក ​យប់​​០៥​​លើក​​, បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​ចំនួន​​០៥​​នាក់​ (​​ប្រុស​​) ​របួស​ធ្ងន់ ​០៨​​នា​ក់​​(​​ស្រី​​ម្នាក់​)​,​​និង​​របួស​ស្រាល​​០៨​​នាក់​​(​​ស្រី​​២​​នាក់​​)​។​​

15492sdក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ១២​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៥​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១០​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំនួន​​០២​​គ្រឿង​​,​​ រថ​យន្ត​​ធុន​​តូច​​ធំ​នួន​​០២​​គ្រឿង​​,​​យាន​​ផ្សេងៗ​​១​​គ្រឿង​​និង​​ថ្មើរ​ជើង​​០​២​​នាក់ ​​​។​​

​មូល​ហេតុ ដែ​ល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នាក់​​គឺ ​ល្បើន​​៣​​លើក​​,​​មិន​​គោរ​ព​​សិទ្ធ​​១​​លើក​​,​ប្រ​ជែង​​គ្រោះ​ថ្នាក់​​១​​លើក​​,​​មិន​​ ប្រ​កាន់​​ស្តាំ​​១​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​១​​លើក​​និង​​ស្រ​វឹង​​៤​​លើក​​។​ ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​ ១៤​​នាក់​​(​​យ​ប់​​០​៣​​នាក់​​) ​។​​

​រថ​យន្ត​​ពិន័យ​​សរុប​​ចំនួន​​៦៩៧​​គ្រឿង​​(​​រថ​យន្ត​​ធំ​​១៩៩​​គ្រឿង​​)​​ស្មើ​​និង​​៦៩៧​​ ករណី ​,​​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​៤៣៤​​គ្រឿង ​ស្មើ​នឹ​​​ង​​៤៣៤​​ករណីៈ ​រួម​​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព​​០៩​​ករណី​​,​​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​ ០៧​​ករណី​​,​​គ្មាន​​បណ្ណ​​អាជីវ​កម្ម​​១៨​​ករណី​​,​​គ្មាន​​ឈៀក​​៣៤​​ករណី​​,​​បើក​បរ​​ហួស​​ ល្បឿន​​កំ​ណត់​​១៦​៧​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រវ៉ា​ត់​​១៩៥​​ករណី​​,​​ល្មើ​​សញ្ញា​​ចរា​ចរណ៍​​៣​​ករណី​​,​​ចំពោះ ​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២៦៣​​គ្រឿង ​ស្មើ​​និង​​២៦​៣​​រ​ណី​​រួមន​​មានៈ ​ដឹក​​សំពីង​សំពោង​​២៣៨​​ករណី​,​ ដឹ​ក​​លើស​​ចំណុះ​​២៤​​ករណី​​,​​បក​​កញ្ចក់​​ពណ៌​​១​​ករណី​​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​២.២២៥​​គ្រឿង​​ក្នុង​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​១,២​០៧​​ករណី​​,​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៩៤៤​​ករណី​​,​ជិះ​​ ម៉ូតូ​​អត់​​មួក​​និង​​កញ្ចក់​​៦​​ករណី​​,​​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ​​២៦​​ករណី​​,​​ ល្មើស​​សញ្ញា​​ចរា​ចរណ៍​​២៥​​ករណី​​,​ផ្លា​ក​​លេខ​​បាក់​​ឬ​​ខូច​​៤​​ករណី​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative