បើមាន​ជម្ងឺ​ក្លន​កុំភ្លេច​ម​កព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត​

អ្នកកើត​ជម្ងឺ​ក្លន​បើ​សិន​ជា​មាន​រោគ​សញ្ញា​ចុក​ខ្លាំង​ ក្អួត​រួចស​ង្កត់​ពោះវៀន​ឲ្យ​ចូល​ទៅ​កន្លែង​ដើ​ម​វិញមិ​ន​បាន​ទេ​នោះ ​មិន​ត្រូវ​ទុក​យូរ​លើស​ពី​៦​ម៉ោង​ដាច់​ខាត​ត្រូវ​តែ​នាំ​អ្ន​ក​ជម្ងឺ​មក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​តាម​តែអាច​ធ្វើ​ទៅ​បាន ​បើសិ​ន​ជា​ទុក​លើក​ពី​៦​ម៉ោង​នេះ​ពោះ​វៀ​ន​ដែល​លូន​វា​ប្រ​ឈម​និង​ការ​រលួយអា​​ច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ផង​ដែរ។​ នេះគឺ​ជា​ប្រ​សាសន៍​របស់​លោក​ថេង ​សទ្ធា​ វេជ្ជ​បណ្ឌិ​ត​ឯក​ទេស​ផ្នែក​វះ​កាត់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​អ្ន​ក​សាព័​ត៌​មាន​ដឹង​ក្នុង​កិច្ច​សម្ភា​ស​នៅ​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត​នា​ពេល​កន្ល​ង​មក​នេះ។​

image(2)sលោក​វេជ្ជ​បណ្ឌិត​ថេង ​សទ្ធា ​បានឲ្យ​ដឹង​ទៀតថា​:​ ជម្ងឺ​ក្លន​គឺ​ជា​ជម្ងឺ​មួយ​ដែល​កើត​ឡើងពី​កា​រ​ខ្សោយ​នៃ​ជញ្ជាំង​របស់​ពោះ​ហើយ​ក្លន​នេះ​វា​កើត​តាំង​ពី​កំណើត​ផង​ដែរ។​ជម្ងឺ​ក្លន​នេះ​មិន​មែន​ជា​ជម្ងឺ​ធ្ងន់​ធ្ង​រ​អ្វី​ទេគឺ​ជា​ជម្ងឺ​សាមញ្ញ​ធម្មតា​​តែ​បើ​សិន​ជា​មិន​ព្យា​បាល​ទាន់​វេលានោះ​វា​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដោយ​សារ​សេរី​រាង្គ​នោះលូ​ន​ចូល​ទៅ​ក្នុង​ពោះ​វៀ​ន​តូច​និង​អាច​រលួយ។​

មូល​ហេតុនៃ​ការ​កើត​ជម្ងឺ​ក្ល​ន​មាន​២​គឺ​ទី១​-អា​ច​កើត​មក​តាំង​ពីកំ​ណើត​,ទី​២-វា​អាច​កើត​ឡើងចំ​ពោះម​នុស្ស​ធំ​ដោ​យ​សារ​តែ​ខ្សោយ​នៃ​ជញ្ជាំង​របស់​ពោះ។កា​រព្យា​បាល​ជម្ងឺ​ក្លន​ទាម​ទារ​ធ្វើ​ការ​វះ​កាត់​ហើយ​បច្ចុ​ប្បន្ន​នេះនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​មាន​វិធ៏​សាស្ត្រ​ព្យា​បាល​ជម្ងឺ​ក្លន​ដ៏ទំ​នើប​គឺ​គេដា​ក់សំ​ណាញ់ដែ​ល​អាច​កាត់​បន្ថ​យ​នូវ​ការ​ឈឺ​ចុក​ចាប់​របស់​អ្នក​ជម្ងឺ​។​ក្រោយ​ពី​ការវះ​កាត់​ជម្ងឺ​ក្លន​នេះ​អ្នក​ជម្ងឺ​ឡប់​ឡើង​វិញ​មាន​ភាគតិ​ចណាស់។​ នៅ​កម្ពុជា​ជម្ងឺក្លន​សំបូរ​កើត​ឡើងទៅ​លើ​កុមារ​ដោយ​សារ​តែ​ឃើញថា​ នៅ​ម​ន្ទីរ​ពេទ្យ​គន្ធរ​បុប្ផា​ធ្វើ​ការ​វះកាត់​កុមារ​ច្រើន។​ វីធី​បង្កា​ចំពោះ​អ្នក​កើត​ជម្ងឺ​ក្ល​ន​គឺ​ធ្វើ​ម្តេច​កុំ​អ្នក​ជម្ងឺ​ប្រឹង​ដូច​ជា​ក្អួត​ ការ​បត់​ជើង​តូច ​ធំ ​កុំឲ្យ​ធ្វើ​ការ​ធ្ងន់​វិធី​នេះ​គ្រាន់​តែ​ជួយ​ទប់​ប៉ុណ្ណោះ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ត្រូវ​តែវះ​កាត់។​

លោក​ថេង ​សទ្ធា ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែក​វះ​កាត់ម​ន្ទី​រ​ពេទ្យ​កាល់​ម៉ែត​បាន​បញ្ជាក់​ថា:​បើ​សិន​ជាអ្ន​​ក​ជម្ងឺ​ក្លន​មាន​សញ្ញា​ឈឺ​ចុក​ចាប់​ខ្លាំង​ ក្អួត​ហើយ​សង្ក​ត់​ពោះ​វៀត​អត់​ចូល​ទេ​នោះ​ត្រូវ​មក​មន្ទី​រពេទ្យ​ឲ្យ​បានលឿន​តាម​តែ​អាច​ធ្វើ​បាន​ពី​ព្រោះ​ទុក​រយះ​ពេល​លើ​ស​ពី៦​ម៉ោង​ពោះ​វៀន​ដែល​លូន​ចូល​វា​ប្រឺម​និ​ង​ការ​រលួយ​ហើយ​វាអាច​គ្រោះ​ថ្នា​ក់​ដល់​ជីវិត។​យោង​តាម​ស្ថិតិ​នៅ​ប្រ​ទេស​បារាំង​អ្នក​កើត​ជម្ងឺ​ក្លន​នេះ​សំបូរ​ណាស់​ការ​វះកាត់​ជម្ងឺ​ក្លន​មាន​រហូត​ទៅ​ដល់​២០០​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ៕​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ទុយ ប៊ុនរី

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative