សិស្សានុ​វសិស្ស​ជិត​៩០០​នាក់​ចូល​រួម​ប្រ​ឡង​ប្រកប​ពាក្យ​ភាសា​អង់​គ្លេស​

ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ស្តង់​ដា​ភាសា​អង់គ្លេស​ក្នុង​ចំណោម​កុមារ​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុម​ស្ម័គ្រ​ចិត្ត​បេះ​ដូង​សប្បុ​រស​ណាហ្គា​វើល​បាន​រៀប​ចំ​ការ​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​សំរាប់​សិស្សា​នុ​សិ​ស្ស​ដោយ​មាន​សិស្ស​ចូល​រួម​ប្រ​លង​៨៨០​នាក់ ​មក​ពី​នៅ​សាលា​ប​ឋម​សិក្សា​​ចំនួន​៩​នៅ​ស្រុក​ពារាំង​និង​ស្រុក​ពោធិ៍​រៀង​ក្នុង​ខេត្ត​ព្រៃ​វែង។​

P2xសាលា​ទាំង​៩​នោះ​រួម​មាន​សាលា​បឋម​សិក្សា​ត្នោត​សាលា​បឋម​សិក្សា​ពោធិ៍​រៀង​សា​​លា​បឋម​សិក្សា​ហ៊ុន​សែន​យាយ​សល់​សាលា​បឋម​សិក្សា​វាល​ព្រៅ​សាលា​ប​ឋ​ម​សិក្សា​ជា​ស៊ីម​អង្គ​រយ​ស់​សាលា​បឋម​សិក្សា​ព្រះ​ម្លូរ​សាលា​បឋ​ម​សិក្សា​ព្រៃ​ក្រ​ឡាញ់​សាលា​បឋម​សិក្សា​ព្រៃ​ស្រឡិត​និង​សាលា​បឋម​សិក្សា​គត​តូច។​

​លោក​Jame​s ​Ma​ ​នា​យក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក​និង​ការ​ងារ​សង្គម​ណាហ្គា​វើល​មាន​ប្រសា​ស​ន៍​ថា“​​ក្នុ​ង​ឱកាស​ប្រារព្ធ​ខួប​អនុស្សា​វរីយ៍​លើក​ទី​២០​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​យើង​បាន​រៀប​ចំ​កម្ម​វិធី​អប់រំ​ជា​ច្រើ​ន​ដែល​​នឹង​​ផ្តល់​​ប្រ​យោ​ជន៍​​ដល់​​ការ​​អភិ​វឌ្ឍ​ន៍​​ប្រ​ទេស​​កម្ពុជា​​ទាំង​​មូល​​ក៏​ដូច​ជា​សម្រាប់​​កុមារ​​កម្ពុជា​ផង​ដែរ​​​។​ភាសា​អង់គ្លេស​គឺ​ជាភា​សាស​កល​និង​ជា​កូន​សោ​សម្រាប់​បើក​នូវ​ប្រភព​ចំណេះ​ដឹង​ជា​ច្រើន​។តា​មរយៈ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​វា​នឹង​អាច​ជួយ​ឱ្យ​កុមារ​រៀន​នូវ​ចំណេះ​ដឹង​កាន់​តែ​ច្រើន​ពី​ប្រ​ភព​ដើម។​កម្ម​វិធី​​ការ​​ប្រកួត​​ប្រ​ជែង​​ប្រកប​​ពាក្យ​ភាសា​អ​ង់​គ្លេស​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដើម្បី​​ជួយព​ង្រឹ​ង​​ភាសា​​អង់គ្លេស​​ដល់​សិស្សា​នុ​សិស្ស​នៃ​​សាលា​​​បឋម​​សិក្សា​​នៅ​​តាម​បណ្តា​​ខេត្ត​​។​ក្នុង​​កម្ម​វិធី​​នេះ​​យើង​​បាន​​ផ្ដល់​ភាសា​​អង់​គ្លេស​៣០០​ពាក្យ​(​មាន​ការប​ក​ប្រែ​ជា​ភាសា​​ខ្មែ​រ​​រួម​​ទាំង​​របៀប​​ក្នុ​ង​​ការ​បញ្ចេញ​សំ​លេង​​)​ ទៅ​​ដល់​សិស្សា​នុ​សិស្ស​សាលា​​បឋម​​សិក្សា​​​។​យើង​​បា​ន​​ជ្រើស​​រើស​​ចំនួន ​១០០​ពាក្យ​​ក្នុ​ង​​ចំ​ណោម​៣០០​ពាក្យ​​សម្រាប់​​ការ​​ប្រ​ឡង​​។ ​សិស្សា​នុ​សិស្ស​មាន​ពេល​​មួយ​​ខែ​​សម្រា​ប់​​អាន​​​សរសេរ​ ​និង​​​ទន្ទេញ​​ពាក្យ​​ទាំង​​អ​ស់​​ដែល​​បាន​​ផ្ត​ល់​​ឱ្យ​​​។អ្នក​​ឈ្នះ​​នឹង​​ទទួល​​បាន​​រង្វាន់​​ជា​​សាច់​​ប្រា​ក់​សុទ្ឋ​​”​​​។លោ​ក​​បាន​​បន្ថែម​​ថា“​​កម្ម​វិធី​​នេះ​​គឺ​​មានកា​រ​​ចាប់​​អារម្មណ៍​​យ៉ាង​​ខ្លាំង​​ពី​​កុមារ​​ព្រោះ​​វា​​​ថ្មី​​សម្រាប់​​ពួក​​គេ​”​។​គាត់បា​ន​​ថ្លែង​ទៀត​​ថា​​វា​​គឺ​​ជា​​កម្ម​វិធី​​សាក​ល្បង​​ប្រ​សិន​​បើ​​កម្ម​វិធី​នេះទ​ទួល​​បាន​​ជោគ​ជ័យ​​យើង​​នឹង​ពង្រីក​ទៅ​​ប​ណ្តា​​ខេត្ត​​ផ្សេងៗ​​ទៀត​​។​តាម​រយៈ​កម្ម​វិធី​​ការ​​ប្រ​កួត​​ប្រ​ជែង​​ប្រកប​​ពាក្យ​​ភាសា​​អង់​គ្លេស​​នេះ ​​យើង​​សង្ឃឹម​​ថា​​វា​​នឹង​ជួយព​ង្រឹង​ពាក្យ​​វា​ក្យ​ស័ព្ទ​​របស់​​កុមារ​​ក្នុ​ងកា​រ​​ប្រើ​​​ប្រាស់​ភាសា​​អង់គ្លេស”​​​​។​

P1sកុមារី​ប៉ិក​សុរ​ក្សា​ជាសិ​ស្សថ្នា​ក់​ទី៦«​ក»នៃ​សាលា​បឋម​សិក្សា​ព្រៃ​ក្រ​ឡាញ់បា​ន​និយាយ​ទាំង​ទឹក​មុខ​ញញឹម​រីក​រាយ​ថា ​“​ខ្ញុំ​មាន​អារម្មណ៍ស​ប្បា​យ​រីក​រាយ​ណាស់​ដែល​ក្រុ​ម​ហ៊ុនណា​ហ្គាវើ​ល​បាន​ផ្តួច​ផ្តើម​បង្កើត​កម្ម​វិធី​នេះស​ម្រា​ប់​ពួក​យើង។​កម្ម​វិធី​នេះ​គឺ​មាន​សារៈសំ​ខាន់​ខ្លាំង​ណាស់​ដើម្បី​ជួយ​ពង្រឹ​ង​ការ​ប្រើ​ប្រា​ស់​ភាសា​អង់គ្លេស​របស់​ពួក​យើង ​ជា​ពិសេស​វា​ធ្វើ​ឱ្យ​យើង​ចេះ​ពាក្យ​ភាសា​អង់គ្លេស​ជា​ច្រើន​។​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ទទួល​បាន​ពិន្ទុ​ខ្ពស់​ក្នុ​ង​ការ​ប្រ​ឡង​នេះ។​ខ្ញុំ​នឹង​ខិត​ខំរៀន​សូត្រ​ដើម្បី​ទទួល​បាន​រង្វា​ន់​លេខ​១​ហើយ​យើងស​ង្ឃឹម​ថា​ក្រុម​ហ៊ុនណា​ហ្គា​វើល​នៅ​តែ​បន្ត​កម្ម​វិធី​នេះ”​។​នាង​បាន​ថ្លែ​ង​អំណរ​គុណ​ដល់​ណា​ហ្គា​វើល​ចំ​ពោះកា​រ​ផ្តួច​ផ្តើម​របស់​ពួកគេ​។

​លោក​នាយក​សាលា​បឋម​សិក្សា​ព្រៃ​ស្រ​ឡិត​មាន​ប្រ​សាស​ន៍​ថា ​“ព្រៃ​ស្រឡិត​គឺ​ជា​សាលា​ក្រី​ក្រ​មួយ ​ហើយ​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​ជា​ទូទៅ​មាន​ជីវ​ភាព​ក្រី​ក្រ​ខ្លាំង។​ឪពុក​ម្ដាយ​របស់​សិស្ស​ពុំសូ​វ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ណែនាំ​កូន​របស់​ពួក​គេ​ឱ្យ​ខំ​រៀន​ទេ​ព្រោះ​ពួក​គាត់​មមាញឹក​និង​ស្រែ​ចំការ​ដើម្បី​ផ្គត់​ផ្គង់​គ្រួ​សារ​របស់​ពួកគេ​។ ​កម្ម​វិធី​ការ​ប្រ​កួត​ប្រ​ជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេសនេះ​គឺមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សិស្សា​នុ​សិស្ស​ដើម្បី​ជួយព​ង្រឹង​ភាសា​អង់គ្លេស​របស់​ពួក​គេ។​គ្មាន​ក្រុម​ហ៊ុន​ឬអ​ង្គ​ការ​ណា​បានផ្តួចផ្តើម​បង្កើត​កម្ម​វិធី​នេះ​ស​ម្រាប់​កុមា​រ​ពី​មុន​មក​ទេ។​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ផ្តួច​ផ្តើម​បង្កើត​កម្ម​វិធី​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុ​សិស្ស​ឱ្យ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អនា​គត​ល្អ​ប្រ​សើរ”​​​។​គាត់​បាន​បន្ថែ​ម​ថា ​“​ក្នុង​នាម​ជា​នា​យ​​ក​សាលា ​ខ្ញុំសូ​ម​ថ្លែង​អំណរ​គុណដ​ល់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹ​ង​ប្រែ​ង​រប​ស់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ចំណែក​ដល់​ការ​អភិ​វឌ្ឍស​ហ​គមន៍”​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative