កម្ពុជា​មាន​ក្រុម​ហ៊ុនចំ​នួន​៥៨​និង​អង្គ​ការ​ចំនួន​២​សំរាប់​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស​

រហូត​មក​ដល់​ដើម​ឆ្នាំ​២០​១៥​នេះ ​កម្ពុជា​មាន​ក្រុម​ហ៊ុនចំ​នួន​៥៨ ​និង​អង្គកា​រចំ​នួន២​ ដែ​ល​បាន​ផ្តល់ ​ឱកាស​ ការ​ងារ​ដល់​ពល​ក​រកម្ពុជា​ទៅ​ធ្វើការ​បរទេស ​។​

111207_s04sនេះជា​ការ​លើក​ឡើង​របស់​លោក​អ៊ិត ​សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ ​ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូ​វ​ការ​ក្រុម​ហ៊ុន ​Procas​t ​C​a​m​bo​d​i​a C​o​,​LT​D​ដែល​​ជា​ក្រុម​ហ៊ុ​ន​ជប៉ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ​កាលពី​​ពេល​ថ្មីៗ​កន្លង​ទៅ។​

លោក​​យ៉ូ​​ស៊ី​​ខុន​​ដូ​​នា​យក​​ក្រុម​ហ៊ុន ​Pr​o​c​a​​st​ ​C​am​b​o​d​i​a​ Co​,​L​T​D​បាន​​មាន​ប្រ​សាសន៍​ថា​​ការ​សំរេច​ចិត្ត​​បើក​​ក្រុម​​​នៅ​​ប្រ​ទេស​​កម្ពុជា​​ដោយសា​រ​តែ​​ក្រុម​ហ៊ុន​​បាន​​មើល​ឃើញ​​ពី​​សក្តានុ​ពល​​សេដ្ឋកិច្ច​របស់​​ប្រ​ទេស​​កម្ពុជា​​ពិសេស​​​មាន​​អ្នក​វិនិយោ​គ​​ជប៉ុន​​ជា​ច្រើន​​បាន​​បណ្តាក់​ទុន​​រក​ស៊ី​​នៅ​​កម្ពុជា ​។​

ពាក់​ព័ន្ធ​នឹង​ការអ​ភិវឌ្ឍន៍​ប្រទេស​ជាតិ​នេះដែ​រ​​លោក​​យ៉ូ​​ស៊ី​​ខុន​​ដូ​​បាន​​មា​ន​ប្រសា​ស​ន៍​ថា​​កក្តា​​ធន​​ធា​ន​​មនុ​ស្ស​មាន​​សារៈសំ​ខាន់​​មិន​អាច​ខ្វះ​បាន​ឡើយក្នុង​ការ​​ចូល​រួម​​អភិ​វឌ្ឍន៍​​សេដ្ឋ​កិច្ច​​ប្រ​ទេស​​កម្ពុជា។​ដូច​នេះ​យើ​ង​​នឹង​​ជួយ​​បណ្តុះ​បណ្តា​ល​​យុវ​ជន​​កម្ពុជា​​ដើម្បី​​បា​ន​​ទៅ​ធ្វើ​​ការ​​នៅ​​ប្រ​ទេស​​ជប៉ុន។​លោក​នាយ​ក​​ក្រុម​ហ៊ុន​​បាន​​បញ្ជាក់​ថា«​ការ​បង្កើ​ត​​ក្រុម​ហ៊ុ​ន​​នេះ​​ក៏​​ដើ​ម្បី​​ធ្វើ​ជា​​ស្ពាន​មេត្រី​​និង​​មិត្ត​ភាព​​រវាង​​ប្រ​ទេស​​ទាំង​ពីរ​​ផ​ង​ដែរ»​។

​លោក ​មី​តូ​រិ​ ​ប្រ​ធាន​​ផ្នែក​​សហ​ប្រតិប​ត្តិ​ការ​ និង​​សេដ្ឋ​កិច្ច​​តំ​ណាង​​ស្ថាន​ទូត​​ជប៉ុន​​ប្រ​ចាំ​​នៅ​​កម្ពុជា ​មានកា​រជឿ​ជាក់​ថា ​វត្ត​មាន​​នៃ​​ក្រុម​ហ៊ុន ​Pr​o​c​a​s​t ​Ca​mb​o​d​ia​ និង​​ក្លាយ​ជា​​ស្ពាន​​ក្នុង​ការ​​រិ​ត​​ចំណង​​ទំនាក់​ទំនង​​រវាង​​កម្ពុ​​ជា​​ឲ្យ​​កាន់តែ​​ប្រ​សើរឡើ​ង​​បន្ថែម​ទៀត ​ពិសេស​​ក្រុម​ហ៊ុន ​Pr​o​c​a​s​t C​a​m​bod​i​a ​និង​​ជួយ​​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស ​និង​​ចំណេះដឹ​ង​វិជ្ជា​ជីវៈ​​ដល់​​យុវជ​ន​​នៅ​​កម្ពុជា​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព ​ដែល​ជា​​ចំណែក​​មួយ​​ក្នុង​ការ​​រួម​ចំណែក​​បណ្តុះ​​បណ្តាល​​ធ​ន​ធាន​មនុស្ស​​នៅ​​កម្ពុជា​​ឲ្យ​​កាន់​តែ​​រីកច​ម្រើន​​ឡើង​​បន្ថែម​ទៀត ​ស្រប​តាម​​យុទ្ធ​សាស្ត្រ​​រប​ស់​​រដ្ឋា​ភិ​បាល​​ក្នុង​ការ​​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​​តាម​រយៈ​​ការប​ង្កើន​​ធន​ធាន​មនុស្ស។​

​លោករ​ដ្ឋម​ន្ត្រី​បាន​ឲ្យដឹ​ង​ថា​បច្ចុ​ប្បន្ន​នេះមា​នព​លក​រ​កម្ពុជា​ទៅ​បម្រើ​ការ​ងារ​នៅ​បរ​ទេសស​រុប​ចំនួន៧​២​ម៉ឺន​នាក់​ក្នុង​នោះ​មាន​​នៅ​ប្រ​ទេ​​ស​​ថៃ ​ចំនួន​៦៤​ម៉ឺន​នាក់ ​ម៉ាឡេ​ស៊ីចំ​នួនជា​ង​៤៥​ម៉ឺននា​ក់ ​សឹ​ង្ហ​​បូរី​ចំនួន​៣២​៦​នាក់ ​ជប៉ុន​ចំនួន​ជា​​ង​​១​ពាន់​នាក់ ​និង​សាធា​រណរ​ដ្ឋ​កូរ៉េចំ​នួន​ជាង​៣ម៉ឺន​៦​ពា​ន់​នា​ក់​​។​​ក្នុង​នោះ​ពលករ​មិន​ស្រប​ច្បា​​ប់​​នៅ​ប្រ​ទេស​ថៃ​ប្រ​មាណ៥​០​ម៉ឺន​នាក់ ​និង​នៅម៉ា​ឡេ​ស៊ី ​និ​​ង​​សា​​​ធារ​ណរដ្ឋ​កូរ៉េ​មួយ​ចំនួនទៀ​ត​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative