អង្គការ​មូលនិ​ធិ​កុមារ​ក​ម្ពុជា​បើក​ភោជនីយ​ដ្ឋាន​​ ​រ​ក​ប្រាក់​កំ​រ៉ៃ​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​

អង្គ​ការ​​មូល​និ​ធិ​កុមារ​​កម្ពុជា​បាន​បើក​ភោជ​នីយ​ដ្ឋាន​​ Black​ ​Ba​m​b​u​មួយ​​កន្លែង​មាន​ទីតាំង​ស្ថិត​នៅ ​ផ្លូវ ​២២៨ ​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​រា​ជធានី​ភ្នំពេញ​ដើ​ម្បី​រក​ប្រាក់​កំរ៉ៃ​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។​

IMGs_1806ភោជ​នីដ្ឋាន​ដែល​ដើម​ទុន​បា​ន​មក​ពីការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុ​រស​ជន​​ក្រៅ​ប្រ​ទេស​ជួយ ​ដល់​អង្គ​ការ​​មូល​និធិ​កុមារ​​កម្ពុជា​ ​ បាន​បើក​សម្ពោធ​ជា​ផ្លូវ​កាល​ពី​ពេល​ថ្មីៗ ​កន្ល​ងទៅ​។​រាល់​ប្រាក់​ចំ​ណេញ​ពី​ភោជ​នីយ​ដ្ឋាន​នេះ​​ ម្ចាស់​ភាគ​ហ៊ុន​​នឹង​​មិ​ន​យក​ទេ​ហើយ​នឹង​​ប្រ​គល់​ជូន​អង្គ​ការ​​មូល​និធិកុ​មារ​​កម្ពុជា​ទាំង​អស់​​ដើម្បី​អោយ ​អង្គ​ការ​​យក​ថវិកា ​នេះ​ប្រើ​ប្រាស់​​តាម​​គម្រោង​​នានា​របស់​ខ្លួន​​ ។ ​​

លោក​ Sco​t​t ​N​​e​es​o​n​នា​យក​ប្រតិ​បត្តិអ​ង្គ​ការ​​មូល​និធិ​កុមារ​កម្ពុជា ​បាន​មាន​ប្រ​សាសន៍​ថា ​យើង​ចង់​អោយ​​ភោ​ជនីយ​ដ្ឋាន​នេះ ​ទទួល​បាន​នូវ​កេរ្តិ៍​ឈ្មោះស​ម្រា​ប់​គុណ​ភា​ព​ដ៏​អស្ចារ្យ​​នៃ​អាហារ​​ចេញពី​ចង្ក្រា​ន​ រួម​ជា​មួយ​​នឹង​បរិកាស​ដ៏​គួរ​អោយ​​រីក​រាយ​ហៀយ​គោល​បំណង​​នៃកា​​រ​បើកភោ​ជ​នី​យដ្ឋាននេះ​ ដើម្បី​អោយ​សិស្ស​​ដែល​សិក្សា​​ចប់​នៅ​អង្គ​ការ​​មូល​និធិ​កុមារ​កម្ពុជា ​មក​ហាត់​ការ​​ធ្វើ​ការ​​នៅ​ក្នុង​ភោជ​នីយ​ដ្ឋាន​នេះ មុ​ននឹ​ង​ពួក​គេ​​ចេញ​ទៅប​ម្រើ​កា​រ​​នៅ​តាម​ភោជ​នីយ​ដ្ឋាន ​រឺ​​កន្លែង​ផ្សេងៗ ។​ ​ម្យ៉ាង​វិញ​ទៀត​កា​​របើក​ភោជ​នីយ​ដ្ឋាន​នេះក៏​ដើម្បី​រក​ចំនូល​ចូល​អង្គ​ការ​​មូល​និធិ​កុមារ ​ដើម្បី​ជួយ​កុមារ​​ជា​ច្រើន​​ក្នុង​កា​​រ​សម្រេ​ច​បំណង​របស់​ពួក​គេ ​និង​ចង់​អោយ​អនា​គត​របស់​ពួក​គេ​​មាន​ភាព​ភ្លឺ​ស្វាង​​​ទៅ​ថ្ងៃ​ខាង​មុខ ​។​

លោក​បន្ត​ថា ​ភោជ​នីយ​ដ្ឋាន​នេះ ​យើង​បើក​ឡើងមិ​នមែន​សម្រាប់​តែ​ជន​បរទេស​​ប៉ុ​ណ្ណោះទេ​ ព្រោះ​ថា​កន្ល​ង​​មក​​មាន​ជន​បរទេស​បើក​​​ភោជ​នីយដ្ឋាន​​ភាគ​ច្រើន​សម្រាប់​តែ​ជន​បរទេស​គ្នា​គាត់​តែ​សម្រាប់​ B​l​a​c​k​ ​B​am​b​u​ គឺ​យើង​បើក​​ជា​លក្ខណៈ​បែ​ប​ខ្មែរសម្រាប់​ជន​ជាតិ​ខ្មែរ​​។​ ម្យ៉ា​ង​ទៀត​​កា​​​រ​បើក​​ហាង​នេះ ​ក្នុង​រយៈ​ពេល​ដំបូង​យើង​មិន​រំពឹង​ថា​​នឹង​មាន​ប្រាក់​ចំណេញ​ភ្លាមៗ​ទេ ​ដោយ​សារ​តែ​យើ​ង​បាន​ចំ​ណាយ​ច្រើន​ដើម្បី​ដំណើរ​ការ​​វា​​ តែ​បន្ទាប់​ពីនោះ​យើ​ង​រំពឹង​ថា​​នឹង​​អាច​រក​ប្រាក់​ចំណេញ​បាន​មក​វិញ​ខ្លះៗ ​។​

គួរ​បញ្ជាក់​ថា ​Bl​ac​k​ ​B​am​bu​បាន​ដាក់​អោយ​ដំណើរ​ការ​​ដោយ​អង្គ​ការ​​មូល​និធិ​កុមារ​កម្ពុជា​ ក្នុង​ឋានៈ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ​របស់​ខ្លួន ​។​ អង្គ​ការ​​មូល​និធិ​កុមារ​​កម្ពុជា​ ផ្ដល់​នូវ​ការ​​អប់រំ​និង​កា​​រ​គាំទ្រ​ដល់​សិស្ស​​ជា​ង​​២៣​០០​នាក់​​ដោយ​ផ្ដល់​ជា​សំខាន់​​លើ​តំបន់​ស្ទឹង​មាន​ជ័យ​ដែល​ជា​សហ​គមន៍​ក្រីក្រ​ ។​សិស្ស​​របស់​អង្គ​ការ​មូលនិ​ធិ​កុមា​រ​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់​​មា​ន​ប្រ​ភព​មក​ពី​គ្រួ​សារ​​ដែល​រក​ប្រាក់​ចំណូល​​មធ្យ​ម​​ប្រ​ចាំ​ថ្ងៃ​តិច​ជាង​ ៧៥​​សេន ​រឺ​​ ៣.០​០០​រៀល។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative