គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​​ថ្ងៃ​​ទី​​២៣​ ​មីនា​ ​ស្លាប់​​ ០៤​​នាក់ ​និង​របួស​​ធ្ងន់​​ស្រាល​ ០៨​​នាក់​​

តាម​រ​បាយ​​ការ​​ពី​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​ បាន​ឲ្យដឹ​ង​ថា គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​​ប្រទេស​កាល​ពីថ្ងៃ​​ទី​​២៣​ ខែ​​មីនា ​ឆ្នាំ​​២០​១៥​​បានកើ​តឡើ​ង​​ចំនួន​​០៦​​លើក ​យប់​​០៣​​លើក​​, ​បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​ចំនួន​​០​៤​​នាក់ ​(​ប្រុស​​) ​របួស​ធ្ងន់ ​០៥​​នាក់​​(​ប្រុស​​),​​និង​រ​បួស​ស្រាល​​៣​​នាក់​​(​ប្រុស​​)​​។​​

1620541_584306825039238_1293896214079681536_nDក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​០៦​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១០​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​០៧​​គ្រឿង​,​​រថ​យន្ត​​ធុន​​តូច​​ចំនួន​​០​១​​គ្រឿង​​,​​ រ​ថ​យន្ត​​ធុន​​តូច​​ធំ​នួន​​០១​​គ្រឿង​​,​​យាន​​ផ្សេងៗ​​​១​គ្រឿង​​។​​

មូលហេ​តុ ដែ​ល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នាក់​​គឺ ​ល្បើន​​២​​លើក​​,​​មិន​​គោរព​​សិទ្ធ​​១​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​១​លើក​​,​​កត្តា​​ យាន​យន្ត​​១​​លើក​​និង​​សត្វ​​គោ​​ឆ្លង​ផ្លូវ​​១​​លើក​​។ ​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោ​យ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​ ០៧​​នាក់​​(​យប់​​០៤​​នាក់​)​ ។​​

រថ​យន្ត​​ពិន័យ​​សរុប​​ចំនួន​​៦៣៥​​គ្រឿង​​(​រ​ថ​យន្ត​​ធំ​​២៣៤​​គ្រឿង​​)​​ស្មើ​​និង​​៦៥០​​ ករណី ​,​​ករណី​​ល្មើស​​ក្រដា​ស​​ស្នាម​​៣៩២​​គ្រឿង​ ស្មើ​​និង​​៣៩២​​ករណីៈ ​រួម​​មាន​​បណ្ណ​​បើកប​រ​​ហួស​​សុពលភា​ព​​០៥​​ករណី​​,​​គ្មា​ន​​បណ្ណ​​អាជីវ​កម្ម​​០៦​​ករណី​​,​​ គ្មា​ន​​ឈៀក​​២៧​​ករណី​​,​​បើកប​រ​​ហួស​​ល្បឿន​​កំណត់​​១៦៩​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​​១៦១​​ករណី​​,​​ល្មើ​​ស​ញ្ញា​​ចរា​ចរណ៍​​៣​​ករណី​​,​​ចំពោះ ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២៤៣​​គ្រឿង ​ស្មើ​​និង​​២៥៨​​ករ​ណី​​​រួមន​​មានៈ ​ដឹក​​សំពីង​សំពោង​​២១៩​​ករណី​​, ​ដឹក​​លើស​​ចំណុះ​​១៧​ករណី​​,​ផ្លា​ក​​លេខ​​បាក​​ឬ​​ខូច​​៣​​ករណី​​,​​ភ្លើង​​បំភ្លឺ​​មិន​​ គ្រ​ប់​គ្រាន់​​៧​​ករណី​​, ​បា​ឡុង​​តា​កេ​រ​​៦​​ករណី​​,​​ខូច​​គន្លឹះ​​សុវត្ថិ​ភាព​​៤​​ករណី​​,​​គ្មាន​​របាំង​ភក់​​ឬ​ ​ខូច​​១​​ករណី​​, ​គ្មាន​​រនាំង​​សុវត្ថិភា​ព​​១​ករណី ​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​១.​០​៤៨​​គ្រឿង​​ក្នុ​ង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៦៥៤​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៣៥៩​​ករណី​​,​ម៉ូតូ​​ បើក​​ភ្លើង​​ពេល​​ថ្ងៃ​​២​៥​​ករណី​​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​០៨​​ករណី​​,​ផ្លាក​​លេខ​​ បាក់​​ឬ​​ខូច​​២​​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative