មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​សម្រា​ប់​មន្ទី​រ​ពេទ្យ​និយាយ​ភាសា​បារាំង​

ក្រសួង​សុខាភិ​បាល​តាម​រយៈម​ន្ទី​រ​ពេទ្យ​កាល់​ម៉ែត ​បាន​ទទួលរៀ​​ប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃកិ​ច្ច​ប្រ​ជុំរ​បស់​បណ្តាម​ន្ទី​រ​ពេទ្យ​ នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​​​ប្រើ​ប្រាស់​ភាសា​បារាំង ​ជំនួស​ប្រទេ​ស​ទ្បាវ​ដែល​មិន​ទាន់​មាន ​សមត្ថ​ភាព​រៀប​ចំ​កិច្ច​ប្រជុំបែ​ប​នេះបា​ន​នៅទ្បើ​យ។​

IMG_2520sលោក​សាស្រ្តា​ចារ្យ​មហា​ប​រិញ្ញា​កុយ ​វ៉ាន់​នី​តំណាង​ឲ្យ​លោក​សាស្រ្តា​ចារ្យឈា​ង ​រ៉ា​អគ្គ​នាយក​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត ​បាន​ថ្លែ​ង​ឲ្យ​ដឹង​បន្ទាប់​ពី​កិច្ច​ប្រ​ជុំនា​ព្រឹក​​ថ្ងៃទី​២៣ ​មិនា​ក​ន្លង​មក​ថា ​ជាថ្មី​ម្តង​ទៀត​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​តំបន់ ​គឺ​កម្ពុជា ​វៀត​ណាម ​ទ្បាវ​ តាម​រយៈប​ណ្តាញ​មន្ទី​រ​ពេទ្យ​និយា​​យ​ភាសា​បារាំង​អាស៊ីអា​គ្នេយ៍ ​ដែល​ក្រុម​នេះ​បាន​ប្រមូល​ផ្តុំ​ប្រ​ទេសកម្ពុជា​ វៀត ​ណាម​និង​ទ្បាវ​ឲ្យធ្វើ​ការ​ជាមួយ​គ្នា ​ដើម្បី​ស្វែង​យល់​ពីភាព​រីក​ចំរើន​ និង​ដើម្បី​លើ​​ក​កំពស់​កម្រិ​ត​ស្តង់​ដា ​ឲ្យ​បាន​ខ្ពស់​លើ​ការ​ងារ​ថែរ​ទាំ ​ព្យា​បាល​ផ្នែក​វេជ្ជ​សាស្រ្ត​ ផ្នែ​​ក​វេជ្ជ​សាស្រ្ត​។​

លោក​បន្ត​ថា “​សិក្ខា​សាលានេះ​បាន​លើក​យក​ប្រ​ធាន​បទ​ថ្មី ​ដែល​និយាយ​ពី​​កា​រ​ថែរ​ទាំ​មនុស្ស​ចាស់ ​ហើយ​វាជា​ប្រ​ធាន​បទ​ក្តៅ​នៅ​ក្នុង​ពិភព​លោក ​ព្រោះ​តាម​ ទិន្ន​ន័យ​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក ​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០​៣០​ចំនួន​មនុ​ស្ស​ចាស់​នឹង​កើន​ទ្បើង​ដល់​១៤​០០​លាន​នាក់​ ហើយ​នៅឆ្នាំ​២០​៥០​ចំនួនម​នុស្ស​ចា​​ស់​នឹង​កើន​ទ្បង​ដល់​៤០​០០​លាន​នាក់​ ដែល​ជាកា​រគួ​រ​ឲ្យ​បារ​ម្ភ​ណាស់”។​​លោក​​បន្តថា ​“​ចំនួនម​នុស្ស​ចាស់​នេះ​លើស​ពី​៨០​ភាគ​រយ ​កំពុង​រស់​នៅ​ក្នុង​ប្រ​ទេស​កំពុង​​អភិ​វឌ្ឈន៍​ ដែល​មាន​កម្ពុជា​ វៀត​ណាម​ ទ្បា​វ​ជា​ដើម​នេះ ​ហេតុនេះ​ទើប​កិច្ច​ប្រ​ជុំបា​ន​លើក​យក​ប្រធាន​បទ​នេះ​មក​គិត​ទាំង​អស់​គ្នា ​ដើម្បី​ជួយ​ក្រុម​ជំពូក​មនុស្ស​ចាស់”។​

​កិច្ច​ប្រ​ជុំនេះ​មា​ន​ការ​ចូល​រួម​ពី​មន្រ្តី​សុខាភិ​បាល ​មក​ពី​គ្រប់​មន្ទី​រ​ពេទ្យ​ជាតិ ​និង​តាម​បណ្តា​ខេត្ត​ និង​មន្ទីរ​ពេទ្យ​ថ្នាក់​តំប​ន់​មក​ពី​ប្រទេស​វៀត​ណាម ​និង​ទ្បាវ​។

IMG_2518s​លោក​សាស្រ្តា​ចារ្យ​កុយ ​វ៉ាន់នី​បាន​បន្តថា​ ថ្នាក់​ដឹក​នាំ​មន្ទី​រ​ពេទ្យ​នានា​ដែល​ចូល​រួម ​ពិសេស​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​កំពុង​ចា​ប់​អារម្មណ៍​លើកា​រ​ងារ​នេះ បើ​ទោះ​​ជា​មិន​ទាន់​មាន​ផ្នែក​ពិសេស​ណា​មួយ ​សម្រាប់​ព្យា​បាល​មនុស្ស​ចាស់​ចាប់​ពី​អាយុ​​លើស​៦០​ឆ្នាំក្តី ​ប៉ុន្តែ​យើង​បាន​រៀបចំវិ​ធី​សាស្រ្ត​ថែរ​ទាំ ​ព្យាបា​ល​មនុស្ស​ចាស់ហើ​យ ​ដែល​មនុស្ស​ចាស់​ជាម​នុស្ស​មាន​ហានិ​ភ័យ​ខ្ពស់​ ដែល​ពួកគា​ត់​អាច​មាន​ជំងឺ​ពីរ​បី​មុខ​បញ្ចូល​គ្នា ​ដូច​ជា​ជំងឺ​លើស​ឈាម ​ទឹក​នោម​ផ្អែម ​បេះដូង ​មហារី​ក​ជាដើម​។​​លោក​បន្ត​ថា ​ជំងឺ​ដែល​មនុស្ស​ចាស់​ប្រ​ឈម​មាន​ច្រើន​ ដូច​ជា​ជំងឺ​ដាច់​សសៃឈា​​​ម​​ខួរ​ក្បាល ​ជំងឺ​ខ្សោយ​បេះដូង ​ជំងឺ​សួត​រុំារ៉ៃ ​ជំងឺទឹ​ក​នោម​ផ្អែម​ ជំងឺ​លើស​ឈាម​​ជា​ដើម។​

លោក​បន្ត​ថា ​ទោះជា​មន្ទីរ​ពេទ្យ​មិន​មាន​អាគារ​ពិសេស​ណាមួ​យ​សម្រា​ប់​ព្យាបា​ល​មនុស្ស​ចាស់​ដោយទ្បែ​ក ​តែយើ​ង​បាន​រៀបចំ​វិធី​សា​ស្រ្ត​នៃកា​រថែរទាំ ​ព្យា​បាល​មនុស្ស​ចាស់​ហើយ ​តែ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​ សូវៀតបា​ន​និង​កំពុ​​ង​កសាង​អាគា​រ​ដាច់ដោ​យទ្បែក​មួយ ​សម្រា​ប់​ដាក់​ព្យា​បាល​មនុស្ស​ចាស់​ហើយ។​ អាគារ​នោះ​នឹង​អាច​ដំណើរ​ការ​នៅ​ចុងឆ្នាំ​នេះ​ឬដើ​ម​ឆ្នាំ​ក្រោយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative