ទិវា​ពិភព​លោក​កំចាត់​រោគ​របេង​ឆ្នាំ​នេះ​ប្រារព្វ​ឡើង​ក្រោម​ប្រធាន​បទ​«​រកឲ្យ​ឃើញ​រា​ល់​អ្នក​ជំងឺ​របេង​ដាក់​ឲ្យ​ព្យា​បាល​ជាសះ​ស្បើយ​សំរាប់​ជនគ្រ​ប់​រូប​»​

មជ្ឈល​ជាតិ​កំចាត់​រោគ​របេង​នឹង​ហង់​សិន​នៃ​ក្រ​សួងសុ​ខា​ភិ​បាលកា​លពី​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០​១៥​បាន​ប្រារព្វ​ទិវា​ពិភព​លោក​កំចាត់​រោគ​របេង​២៤​មីនា​ក្រោម​ប្រ​ធាន​បទ​«​រក​ឲ្យ​ឃើញ​រា​ល់​អ្នក​ជំងឺ​របេង​ដាក់​ឲ្យ​ព្យា​បាល​ជាសះ​ស្បើយ​សំរាប់​ជន​គ្រ​ប់​រូប»​ក្រោម​អធិប​តីភាព​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុនហេ​ង​រដ្ឋ​មន្ត្រី​ក្រ​សួងសុ​ខាភិ​បាល​និង​តំណាង​អង្គ​ការ​ជា​ដៃ​គូព្រម​ទាំង​សិស្សា​នុ​សិស្ស​ជា​ច្រើន​នាក់​ទៀត។​

IMG_1820sលោក​វេជ្ជ​បណ្ឌិត​ម៉ៅ​តាន់​អ៊ាង​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​កំចាត់​ជំងឺ​របេង​និង​ហង់​សិន​បាន​មាន​ប្រ​សា​សន៍​ថានេះ​គឺជា​លើក​ទី​១៧​ហើយ​ដែល​ប្រទេស​កម្ពុ​ជា​បាន​ប្រារព្វ​ទិវា​ពិភព​លោក​កំចាត់​រោគ​របេង​ដែល​លើកទី​១​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​១៩​៩៩​មក។​លោក​បាន​បន្ត​ថា​គោល​បំណង​នៃកា​រប្រារព្វ​ទិវា​ននេះ​ឡើង​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សកម្ម​ភាព​និង​ទំហំ​បញ្ហា​នៃ​ជំងឺ​របេង​នៅ​ក្នុង​ប្រ​ទេស​និងអ​ន្ត​រ​ជាតិ​។​ជំរុញកា​រ​លើក​កំពស់​បន្ថែម​ការ​ចលនា​ការ​ទាក់​ទាញ​ការ​គាំទ្រ​ផ្នែក​នយោបា​យនិ​ង​ថវិកា​ក្នុង​ការ​ប្រ​យុទ្ធ​នឹង​ជំងឺ​របេង​នៅ​ទូទាំង​ពិភព​លោក​និង​សហ​ការ​សំរប​សំរួល​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួមជិ​ត​ស្និត​ថែម​ទៀតពី​សំណាក់​គ្រប់​ភាគី​ទាំងអ​​ស់​រាប់​បញ្ចូល​ទាំង​អ្នក​ផ្ត​ល់​ជំនួយ​សហគមន៍​មូលដ្ឋាន​ស្ថាប័ន​សុខា​ភិបាល​និង​ស្ថាប័ន​មិន​មែន​សុខា​ភិបាល​ពា​ក់ព័ន្ធ​ដ៏ទៃ​ទៀត​ផង​ដែរ​ដើម្បី​ធានា​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែ​ង​ថែម​ទៀតសំ​ដៅជំរុញ​​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​ឲ្យ​បាន​ខ្លាំង​ក្លាទៅ​មុខ​ថែម​ទៀត។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​បាន​អាន​សារ​លិខិត​រប​ស់ស​ម្តេ​ច​អគ្គម​ហា​សេនា​បតី​តេ​ជោ​ហ៊ុនសែ​ន​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​ក្នុង​ទិវា​ពិភព​លោក​កំចាត់​រោគ​របេងដោ​យ​ក្នុង​សា​លិខិ​តនោះ​បាន​លើក​ឡើង​ពីកា​រកា​រ​គាំទ្រ​យ៉ាង​ពេញទំហឹ​ង​ចំ​ពោះ​គ្រប់​សកម្ម​ភាព​ទាំង​អស់​ដែបា​ន​និង​កំពុង​អនុវត្តក្នុ​ការ​ជំរុញនិ​ង​បំផុស​ការ​យល់​ដឹង​ជា​សាធា​រណៈនិ​ង​ការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស​ពិសេស​នៅ​តាម​ទីជ​នបទ​ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​និង​ទំលាប់​ប្រជា​ពល​រដ្ឋ​ក្នុងកា​ររើស​អើងអ្នក​ជំងឺនិ​ង​ការ​ប្រតិ​បត្តិ​ក្នុង​ការ​រស់​នៅ​​គឺ​ហូបស្អាត​​ផឹ​ក​ស្អាត​និង​រស់​នៅ​ស្អា​ត​ដើម្បីគេ​ច​ចេញ​ពី​ជំងឹ​នេះ​ពី​ព្រោះ ​ថា​ជំងឺ​របេង​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ខាត​បង់​យ៉ាង​ច្រើន​ទាំង​អាយុជី​វិ​ត​និង​ផល​សេដ្ឋ​កិច្ច។​កិច្ច​ការ​នេះនឹ​ង​រួម​ចំណែក​យ៉ាង​សកម្ម​ផុល​ផុស​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​នេះ។

នៅ​ក្នុ​ង​សា​លិខិ​ត​ដដែល​នោះស​ម្តេច​ហ៊ុន​សែន​ក៏​បាន​សំដែង​នូវ​សេច​ក្តៅ​រីរាយ​យ៉ាង​ខ្លាំង​ដោយ​ប្រ​ទេស​កម្ពុជា​បាន​សំរេច​បាន​នូវ​សមិទ្ធិ​ផល​គួរ​ជាទី​មោទ​នៈ​ក្នុង​ការ​ប្រ​យុទ្ធ​នឹង​ជំងឺ​របេង​ក្នុង​រយៈ​ពេលប៉ុ​ន្មាន​ឆ្មាំ​មក​នេះ​ខណៈ​ដែល​កាល​ពី​២០​ឆ្នាំ​មុន​ប្រ​ទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោ​ម​ប្រ​ទេស​ដែល​មាន​អត្រា​អ្នក​កើត​ជំងឺ​របេង​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ពិភ​ព​លោក​តែ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​កម្ពុជា​បាន​ក្លាយ​ជា​ប្រ​ទេស​ដ៏​គំរូមួ​យ​សំរា​ប់​ពីភព​លោក​ក្នុង​កម្ម​វិធី​កំចាត់​រោគ​របេង​យ៉ាងសកម្ម​និង​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព។​

IMG_1822ssលោក​វេជ្ជ​បណ្ឌិត​មៅតាន់អ៊ា​ង​បាន​លើក​ឡើងរ​បាយកា​រណ៍​មក​បញ្ជាក់​ថា​អ​ត្រា​ស្លាប់​ដោយ​សារ​ជំងឺ​របេង​បាន​ថយ​ពី​១៥​៧​លើ​១​​០០​ពាន់​នៅឆ្នាំ​១៩​៩០​មក​ដល់​៦៦លើ​​១០០​ពាន់​នៅ​ឆ្នាំ​២០​១៣​ដែល​ស្មើនឹ​ង​៥៨​ភាគ​រយ​ប្រៀប​ធៀបនឹ​ង​ផែន​ការ​៥០​ភាគ​រយ​នៅ​ចុង​ឆ្នាំ២​០​១៥​នេះ។​ចំណែក​ឯ​អត្រា​ប្រេ​វ៉ា​ឡង់រ​បេង​គ្រន​សណ្ឋា​ន​បាន​ថយ​ចុះពី​កំរិត​១៦​៧០​លើ១​០០​ពាន់​នៅ​ឆ្នាំ​១៩​៩០​មក​នៅ​៧១​៥​លើ​១០​០​ពាន់​នៅ​ឆ្នាំ​២០​១៣​ដែល​ស្មើ​នឹង​៥៧​ភាគ​រយ​ធៀប​នឹ​ង​ផែន​ការ។​នេះ​បាន​ន័យ​ថា​កម្ពុជាសំ​រេ​ច​បាន​គោល​ដៅអ​ភិវឌ្ឍន៍​សហ​វត្សរ៍​នៃ​អត្រា​ប្រេវ៉ា​ឡង់​និង​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​របេង​រួច​ហើយ​គឺ​មុន​កំណត់​៤​ឆ្នាំ។​

ប៉ុន្តែ​ទោះជា​យ៉ាង​ណាក៏ដោ​យ​នៅ​ក្នុង​សារ​លិខិត​ដែល​អាន​ដោយ​លោក​រដ្ឋ​មន្ត្រី​ក្រ​សួងសុ​ខា​ភិបា​លសម្តេច​ហ៊ុន​សែន​បាន​បញ្ជាក់​ថា​សម្តេច​យល់​ថា​ប្រទេស​កម្ពុជា​យើង​នៅមា​ន​អត្រា​ឈឺនិ​ងស្លាប់​ដោយ​ជំងឺ​របេង​ខ្ពស់​នៅ​ឡើយ​បើ​ប្រៀប​ធៀប​នឹង​បណ្តា​ប្រ​ទេស​មួយចំ​នួន​ទៀតនិ​ង​នៅ​មាន​មនុស្ស​ច្រើ​ន​នៅ​ឡើយ​ដែល​នៅ​តែ​មិន​ដឹង​ថា​គេមា​ន​មេរោគ​របេង។​បញ្ហា​នេះ​តំរូវ​ឲ្យ​យើង​បន្ត​កិច្ច​ខិត​ខំប្រឹ​ង​ប្រែ​ង​បំពេញភា​រ​កិច្ច​បន្ថែម​ទៀតដើ​ម្បី​កាត់​បន្ថយ​ឲ្យ​បាន​ច្រើ​ន​ថែម​ទៀត​នូវ​អត្រា​ឈឺនិ​ង​ស្លាប់​ដោយ​សារ​ជំងឺរ​បេង​និង​ឈាន​ទៅល​ប់​បំបាត់​ពី​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative