លោក​នេត​សាវឿន​​ចេញ​ប​ញ្ជា​​បន្ទាន់​ ឲ្យ​បង្កើន​​ការ​រក្សា​សន្តិ​សុខ ​សុវត្ថិ​ភាព ​នៅ​​កន្លែង​​លក់​​គ្រឿង​អលង្ការ​ ប្តូ​រ​ប្រាក់​​

នាយ​​ឧ​ត្ត​​ម​​សេនីយ៍ ​នេ​ត​ សាវឿន​អគ្គ​ស្នង​ការន​គរ​បាលជាតិ ​បាន​ដាក់​​បញ្ជា​​ជា​បន្ទាន់​​មួយ ​ដល់​​កងក​ម្លាំង​​នគ​រ​បាល ​ទូទាំង​ប្រ​ទេស ​ក្នុង​ការ​​រឹ​ត​បន្តឹង​ និង​​រក្សា​​សន្តិ​សុខ ​សុវត្ថិ​ភាព ​នៅ​ទី​ប្រជុំជ​ន​​នានា ​ជាពិ​សេស​​គឺ ​កន្លែង​​លក់​​គ្រឿង​អលង្កា​រ និង​​ប្តូ​រ​ប្រាក់​។​​

AB-23-March-2015-12-49-36-26804sយោងតា​ម​​ គេហ​ទំព័រ​ប៉ូលិស​​ជាតិ ​បាន​ឲ្យ​​ដឹងថា​ ប​ទ​បញ្ជា​​បន្ទាន់​ ដែល​​ត្រូវ​បាន​​ប្រកា​ស​​ដល់​​កម្លាំ​ង​​នគរ​បាល គ្រប់​​ស្នង​ការ​ដ្ឋាន​ ទូទាំង​ប្រ​ទេស ​កាល​ពី​​ថ្ងៃ​​សៅរ៍ ​ទី​​២១​ ខែ​មីនា​​នេះ​ លោក​នាយ​​ឧ​ត្ត​​​ម​សេ​នីយ៍ ​នេ​ត​ សាវឿន ​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ​ បាន​កំណ​ត់​​ឲ្យ​​គ្រប់​​ស្នង​ការ​ដ្ឋាន​​ទាំង​អស់ ​ត្រូវ​​រៀប​ចំ​​កម្លាំង​ ដែល​មាន​​ក្រុម​​ប្រ​ត្តិ​​ប​ត្តិ​​ការ​ ជាប្រ​ចាំ ២​៤ ​ម៉ោង ​លើ ​២៤​ ម៉ោង​ នៅ​​គ្រប់​​ទី​ផ្សា ​ទីប្រ​ជុំ​ជន​ ជា​ពិសេស​​គឺ ​កន្លែង​​លក់​​គ្រឿង​អល​ង្ការ ​និង​​ប្តូ​រ​ប្រាក់ ​ដែល​​អាច​​នឹង​​កើត​មាន​​អំពើ​​ប្លន់​​ប្រ​ដាប់អា​វុធ​ ជាយ​ថា​ហេតុ​។​​​

លោក​នាយ​​ឧ​ត្ត​​ម​​សេ​នីយ៍ ​អគ្គ​ស្នងកា​រ​​នគរ​បាល​​ជាតិ បា​ន​​បញ្ជាក់​ថា ​ស្នងកា​រ​ដ្ឋាន​​នីមួយៗ ​ត្រូវ​​រៀប​ចំ​​កម្លាំង​​ឲ្យ​​បាន​ច្បាស់​លាស់ ​នៅតា​ម​​ទីតាំង​​នីមួយៗ ​និង​​មាន​​អាស័យ​ដ្ឋាន​ ក៏​ដូច​ជា លេ​ខ​​ទូ​ស័ព្ទ​ ដើម្បី​​ងាយ​ស្រួល ​ទំនាក់​ទំនង​​ផង​ដែរ​​។​​

​គួរ​​បញ្ជា​ក់​ថា កា​រ​ដាក់​​បទ​បញ្ជា​​ជា​ប​ន្ទាន់​​នេះ ​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​​មាន​​ករណី​​ប្លន់​​ប្រ​ដាប់​អាវុធ ​បាន​​កើត​មាន​​ផ្ទួនៗ ​ជា​ប​ន្ត​បន្ទា​ប់​​កាល​ពី​ពេល​​ថ្មីៗ​​នេះ ​នៅ​​ផ្សារ​​ក្នុង​ស្រុក​​ស្ទោង​ ខេត្ត​កំពង់​ធំ ​នៅ​​ខេត្ត​​ព្រះ​សីហនុ ​និង​​ខេត្ត​ពោធិ​សាត់ ​ជាដើ​ម​​។​​

នៅ​ក្នុង​​បទ​បញ្ជា​​ ជា​បន្ទាន់​​នោះដែរ​ លោក​នាយ​​ឧ​ត្ត​​​ម​​សេនី​យ៍ ​នេ​ត​ សាវឿន ​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ ​បាន​​ក៏បា​ន​​ធ្វើ​ការ​​ព្រ​មាន​​ជា​មុន ​ដល់​​គ្រប់​​ស្នង​ការ ​អធិកា​រ ​ក៏ដូ​ចជា​ កម្លាំង​​នគរ​បាល ​ដែល​​ទទួល​ខុស​ត្រូវ ​នៅតា​ម​​ទីតាំង​ និង​​មូល​ដ្ឋាន​​ទាំ​ង​អស់​ អាច​​នឹង​​ប្រ​ឈម​​កា​រ​ត្រួត​ពិ​និត្យ ​និង​​ដក​តំណែ​ង​​ទៀត​ផង​ ប្រ​សិនបើ​​​មាន​ការ​​ធ្វេស​ប្រ​ហែស ​បណ្តាល​​ឲ្យ​​ករណី​​ប្លន់​​ប្រ​ដាប់​អាវុ​ធ​​នេះ​​​កើត​មាន ​ដោយ​​គ្មាន​​កា​រទទួល​ខុស​ត្រូវ​​ខា​ង​​សន្តិ​សុខ ​សុវត្ថិ​ភាព​​ទេនោះ​​។​​

ជាមួ​យ​គ្នា​នេះ​​លោក​នាយ​​ឧ​ត្ត​​ម​​សេនីយ៍ ​នេ​ត​ សាវឿន ​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ ​ក៏​បាន​​ចេញ​​បញ្ជា​​ដល់​​ផ្នែក​​ជំនាញ​​ថ្នាក់​កណ្តាល​ ក្នុង​ការ​​ចូលរួ​ម​​កិច្ច​​រក្សា​​សន្តិ​សុខ ​សុវត្ថិ​ភាព ​និង​​ការ​ស្វែង​រក ​ចាប់​ខ្លួន​​ជន​សង្ស័យ​ ប្ល​ន់​​ប្រដាប់​អាវុធ ​ដែល​​កើត​​មាន​នៅ​​ថ្នាក់​មូល​ដ្ឋាន​​កន្ល​ង​ទៅ​នេះ​​ដែរ​​។​​

គេហទំ​ព័រ​​ប៉ូ​លិស​​ ជាតិ ​បាន​លើកឡើ​ង​​បន្ត​ថា ឧ​ត្ត​ម​​សេនីយ៍​​ឯក​ អ៊ិន ​បូរ៉ា ​ប្រធា​ន​​នាយក​ដ្ឋាន​​កណ្តាល​​យុត្ត​​ធម៌​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​បាន​​ថ្លែង​ប្រាប់​​សារ​ព័ត៌​មាន​​នគរ​បាល​​ជាតិ​​ថា ​ក្នុង​​ប្រតិ​បត្តិ​​ការស្វែ​ងរ​ក​​ចាប់​ខ្លួន ​ជន​សង្ស័យ ​ប្លន់​​ប្រ​ដាប់​អាវុធ ​និង​​ចោរ​ឆក់​​នៅតា​ម​​បណ្តា​​ខេត្ត​​នា​ពេល​​ថ្មីៗ​​នេះ ​កម្លាំង​​សមត្ថកិ​ច្ច ​ទទួល​បាន​​លទ្ធ​ផល​​ជា​វិជ្ជ​មាន ​គឺ​​នៅ​​ស្រុក​​ស្ទោង​​ខេត្ត​កំព​ង់​ធំ ​ចាប់​ខ្លួន​​ជន​សង្ស័យ​​ជា​​ចោរ​ប្លន់ ​២ ​នាក់ ​និង ​រឹប​អូស​​ម៉ូតូ ​៣ ​គ្រឿង​ និង​​កំពុង​​ស្វែង​រក​​ជន​ស្ស័​​យ​​ពាក់​​មួយ​ចំនួន​ទៀត ​រីឯ​​នៅ​​ខេត្ត​​ព្រះ​សីហនុ ចា​ប់​​ជន​សង្ស័យ​​ជា​​ចោរ​ប្លន់ ​២​ នាក់​ និង​​ជន​សង្ស័យ​​ជា​​ចោរ​ឆក់​ ២ ​នាក់​ ហើយ​​នៅ​ក្នុង​​ហេតុកា​រណ៍​​ប្លន់​ នៅក្នុង​​ផ្សា​រ​​ស្រុក​​ក្រ​វ៉ា​ញ ​សមត្ថ​កិច្ច​​ចាប់​​ជន​សង្ស័យ​​បាន ​៥ ​នាក់ ​រឹប​អូស​​អាវុធ​​បាន​ ២ ​ដើម​ និង​​មាស​​មួយចំ​នួន ​ហើយ​​កំពុង​​ស្វែង​រក​​ជន​​ពាក់​ព័ន្ធ​​ផ្សេង​ទៀត​។​​

ទោះជា​​យ៉ាង​ណាក៏​ដោយ​ ឧ​ត្ត​​ម​​សេនីយ៍​​ឯក​ អ៊ិន ​បូរ៉ា ​បាន​​ថ្លែង​ថា ​បទ​បញ្ជា​​ថ្មី​​របស់​​ឯក​ឧត្តម​​នាយ​​ឧ​ត្ត​​ម​​សេនីយ៍ ​នេ​ត​ សាវឿន ​អគ្គ​ស្នងកា​រ​​នគរ​បាល​​ជាតិ​ នេះ​​នឹង​​អាច​​កា​រ​ពារ​​ហេតុកា​រណ៍​​អាក្រក់​​កើត​ឡើង​​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative