ពលរដ្ឋ​កម្ពុជា​រស់នៅ​ជន​បទ​៥០%​នៅមិន​ទាន់មា​ន​ទឹក​ស្អាត​ប្រើប្រា​ស់​នៅ​ឡើយ​ទេ​

លោក​វេជ្ជបណ្ឌិត ម៉ៅ សា​រ៉ា​យ ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍​​ជន​បទ​បាន​មាន​ប្រ​សាសន៍​ថា​បច្ចុ​ប្បន្ន​​នេះ​​មាន​​​ប្រជា​​ជន​​​កម្ពុ​ជា​​៥០​​ភារ​យ​​​រស់​​នៅ​​​​តំ​បន់​​​ជន​​បទ​​នៅ ​​ពុំ​ទាន់​​​ទទួល​​​បាន​​​ទឹក​​​ស្អាត​​​ប្រើ​​ប្រាស់​​​នៅឡើ​យទេ​​។​

CH-0418dលោក​វេជ្ជប​ណ្ឌិត​បា​ន​មាន​ប្រ​សាសន៍​បែប​នេះ​នៅ​ក្នុង​​វេទិ​កា​​យុវជន ​​ដើម្បី​​អប​អរ​សាទរ​​ទិវា​​ទឹក​​នៅ​​កម្ពុជា​​ឆ្នាំ​​២​០​១៥ ​ក្រោម​​ប្រធាន​បទ​​ទឹក​ និង​​ការ​​អភិ​វឌ្ឍ​​ប្រ​កប​ដោយ​​ចិរ​ភាព ​កាលពី​​ថ្ងៃ​​ទី​​២១ ​ខែ​​មីនា ​ឆ្នាំ​​២០​១៥​​ នៅ​​មជ្ឈ​មណ្ឌល​​កិច្ច​​សហ​ប្រតិប​ត្តិ​ការ​​កម្ពុជា​​-​​ជប៉ុន។​

វេទិ​កា​នេះរៀ​ប​ចំ​ឡើងដោ​យ​​អង្គ​ការ​​យូ​​នី​​សេ​ហ្វ​ ​(​U​ni​c​​ef​)​ ​អង្គ​ការ​​សុខ​ភាព​​ពិភព​លោក​ (​W​H​O​)​ វិទ្យា​ស្ថាន​ E​n​r​i​c​h​ មជ្ឈម​ណ្ឌល​​ទឹក​​អន្តរ​ជាតិ​​(​WATE​R​C​EN​T​R​E​) ​​ដើម្បី​​អប​អរ​សាទរ​​ទិវា​​ទឹ​ក​​នៅ​​កម្ពុជា​​ឆ្នាំ​​២០​១៥ ​ផ្តោត​​ការ​​យក​ចិត្ត​ទុក​​ដាក់​​ខ្លាំង​​ទៅ​លើ​វិ​ស័យ​​ទឹ​ក​​ស្អាត​​ជន​បទ ​ដែល​​ក្រ​សួង​​អភិ​វឌ្ឍន៍​​ជន​បទ​ ជា​អ្នក​ទទួល​ខុសត្រូវ​ និង​​ជា​​សេ​នាធិ​ការ​​ឲ្យ​​រាជ​រដ្ឋាភិ​បាល​​កម្ពុជា​ ក្នុង​​ការ​​សម្រ​ប​សម្រួល​​ជាមួយ​​ដៃ​គូ​​​អភិ​វឌ្ឍន៍​​នានា ​ដើម្បី​​អនុ​វត្ត​​កម្ម​វិធី​​ទឹ​ក​​ស្អា​ត​​ឱ្យ​​ឲ្យ​​ទទួល​ជោគជ័​យ ​តាម​​ទស្សន​វិស័យ ​និង​​ទិស​ដៅ​​សំ​ខាន់ៗ​​របស់​ខ្លួន​។​

លោក​​បាន​​បន្ថែ​ម​ថា ​វេទិកា​​​យុវជន​​ដើម្បី​​អប​អរ​សាទ​រ​​ទិវា​​ទឹក​​កម្ពុជា​ ឆ្នាំ​​២០​១៥​ ក្រោម​​ប្រ​ធាន​បទ ​«​​ទឹក ​និង​​ការ​​អភិ​វឌ្ឍ​​ប្រ​កបដោយ​​ចិរ​ភាព​​»​​ថ្ងៃ​នេះ ​ពិត​​ជា​មាន​​សារ​សំខាន់​​ណាស់​​ ដើម្បី​ ​ផ្សព្វ​ផ្សាយ​​អំពី​​ចំ​ណេះដឹ​ង​ទាក់​ទង​​នឹង​​បញ្ហា​​ទឹក​​ស្អា​​ត​ដល់​​ថ្នាក់​ដឹក​នាំ​ ​រាជ​រដ្ឋា​ភិបា​ល​​គ្រប់​លំដាប់​​ថ្នាក់​ ពិ​សេស​​ថ្នាក់​ក្រោម​​ជាតិ​ មាន​​ទាំង​​មន្ត្រី​រាជ​ការ​ នគរ​បាល ​យោធា​ និង​​រដ្ឋ​អំណា​ច​​តាម​​មូល​ដ្ឋាន​ ដើម្បី​​ឲ្យ​​មាន​ការ​​គាំទ្រ ​និង​​កា​រ​តាំង​​ចិត្ត​​ខ្ព​ស់​​លើ​​ការ​ងារ​​ទឹក​ស្អាត​​នេះ​។​ ផ្សព្វ​ផ្សាយ ​​ពី​​ផល​ប៉ះពាល់​​ដល់​​សុខ​ភាព​​ដោយ​សារ​​ការ​ប្រើ​ប្រាស់​​ទឹ​ក​​មិន​​ស្អាត​ ពិសេ​ស​​ដល់​​លោក​គ្រូ ​អ្នក​គ្រូ ​ប្រ​ជាព​លរដ្ឋ ​និង​​សិស្សា​នុសិ​ស្ស​​ឲ្យ​​បា​ន​​ចេះដឹង ​និង​​យល់​​ឲ្យ​​បាន​​ច្បា​ស់​​ដើម្បី​​បន្ត​​ផ្សព្វ​ផ្សាយ​​ឲ្យ​​ដ​ល់​​គ្នី​គ្នា​​ដទៃ​ទៀត ​ដែល​​មិន​​បា​ន​ដឹង​​ឲ្យ​​បាន​ដឹង​តៗ​​ឲ្យ​​បាន​​គ្រប់​គ្នា​​។​

ចំពោះ​ផល​វិបាក​នៃការ​ខ្វះ​ទឹក​ស្អា​ត​នេះ​លោក​វេជ្ជ​បណ្ឌិត​ម៉ៅ​សា​រ៉ាយ​​បាន​​ពន្យល់​​ថា ​កង្វះ​ខាត​ទឹក​ស្អាត​ប្រើ​ប្រាស់​បាន​ធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់​សុខ​ភាព​ប្រ​ជា​ពលរដ្ឋ​ដូច​ជា​​​ជំ​ងឺ​​រាក​​រួស​​គឺ​ជា​​មូលហេ​តុ​​ចម្បង​​ទី​​ពីរ​​នៃ​​អត្រា​​មរណៈ​​ខ្ពស់​​បន្ទា​ប់​ពី​​ជំងឺ​​ហើ​ម​​សួត។​ កុមា​រ​​មួយ​​ក្នុង​​ចំនួន​​ប្រាំ​​នា​ក់​បាន​​ស្លា​ប់ ​គឺ​​ប្រមាណ ​១.៥​ លាន​​នាក់​​ក្នុ​ង​​មួយ​ឆ្នាំ ​ត្រូវ​ស្លាប់​​ដោយ​សារ​​ជំងឺ​​រា​ក​រូស។ ​ជំងឺ​​រាក​​រួស​​បាន​សម្លាប់​​ក្មេងៗ​មា​ន​​ភាគ​រយ​​ច្រើន​ជាង​​ជំងឺ​​អេដស៍​​(​A​I​D​S​)​ ជំងឺ​​គ្រុន​ចាញ់ ​និង​​ជំងឺ​​កញ្ជ្រឹល។​

យោង​តាមរ​បាយកា​រណ៍រ​បស់​អង្គ​ការ ​​កុមារ​​យូ​​នី​​សេ​ហ្វ ​(U​ni​c​e​​f)​ ​បាន​ឲ្យដឹ​ង​ថានៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​ មា​ន​​កុមារ​​អាយុ​​ក្រោម​៥​ឆ្នាំ​ ចំនួន​​ប្រហែល​២ពាន់​​នាក់​ បាន​​ស្លាប់​​ដោយ​សារ​​ជំងឺ​រាក ​និង​៩ពាន់​​អ្ន​ក​​ផ្សេង​ទៀត​​បាន​​ស្លាប់​​ដោយសា​រ​​ជំងឺ​​រលាក​​សួត ​ជា​​រៀង​រាល់​ឆ្នាំ។​

ការ​​កាត់ប​ន្ថយ​​អត្រា​​មរណ​ភាព​​កុមារ ​ដែល​​បណ្តាល​មក​ពី​​ជំងឺ​រាក​​និង​​ជំងឺ​​ផ្លូវ​ដង្ហើម​ តាម​រយៈ​​ការ​ផ្លាស់ប្តូ​រ​​ឥ​រិ​យា​បទ​សាម​ញ្ញៗ​ ដូច​​ជាកា​រ​លាង​ដៃ​​នឹង​​សាប៊ូ​​នៅពេ​ល​​ញ៉ាំ​​អាហារ​ និ​ង​​ក្រោ​យ​ពេល​​ប្រើ​ប្រា​ស់​​បង្គន់​​រួច។​

តំណាង​អង្គ​ការ​យូ​នី​សេហ្វ​បាន​ឲ្យ​ដឹង​ថា«​ ការ​លាង​​សម្អាត​​ដៃ​​ជាមួយ​​សាប៊ូ​​ទៀងទា​ត់​​នឹង​​អាច​​កាត់ប​ន្ថយ​​ជំងឺ​រាក​ រូស​​បាន​ ៥០​ភាគ​រយ ​និង ​២៥ភា​គ​រយ​​ជំងឺ​​រលាក​​សួត ​ហើយ​​ក្រ​សួង​​អប់រំ​​គួរ​តែ​​ទិញ​​សាប៊ូ​​ចែក ​កុមារ​​លាង​ដៃ ​ដោយសា​រ​ វា​​ជា​​វិធី​​សាមញ្ញ​ និង​​ចំណាយ​​តិច​​ផង​ដែរ»​។

​ចំណែក​លោក​វេជ្ជ​បណ្ឌិត​ម៉ៅសា​រ៉ា​យ​បានប​ញ្ជាក់​ថា ​«​ការ​ប្រើ​​ប្រ​ដាប់​​បន្សុ​ទ្ធ​​នៅ​តាម​​ខ្នង​​ផ្ទះ​​តែ​មួយ​មុ​ខ​​អាច​​កាត់​បន្ថយ​​ជំងឺ​​រាក​​រូស​​បាន​​រហូត​​ដល់ ​៣៩% ​។ដូ​ច្នេះ​​ការ​ធ្វើ​អន្ត​រាគមន៍​​តាម​​ខ្នង​​ផ្ទះ​​គឺ​មាន​​ប្រ​សិទ្ធ​ភាព​​ខ្ពស់​ជាង​​នៅ​តាម​​ប្រភព​ទឹក​ ដើម្បី​​ការ​ពារ​​ជំងឺ​​រាក​​រូស​ »។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative