​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​២២​មីនា​ស្លាប់​មនុស្ស​៧​នា​ក់​និង​របួស​៤២​នាក់​​

តាម​រ​បាយ​ការណ៍ ​ពី​​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ​ បាន​ឲ្យដឹ​ង​ថា​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រទេស​កាល​ពី​ថ្ងៃ​​ទី​​២២ ​ខែ​​មីនា ​ឆ្នាំ​​២០​១៥​បា​ន​​កើត​ឡើងចំ​នួន ​១២​​លើក​ (​​យប់​ ០៥​​លើក​​) ​បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​ ០៧​​នាក់​ (​ស្រី​ ០២​​នាក់​​),​ រង​របួស​​ធ្ងន់​ ១៣​​នាក់​ (​ស្រី​ ០​២​​នាក់​)​ និង​​រង​​របួស​ស្រាល​ ២​៩​​នាក់​ (​ស្រី​ ១៣​​នាក់​)​ ។​​

fulldក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១២​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​២១​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ​១២​​គ្រឿង​​,​ រថយន្ត​​ធុន​​តូច​​ចំនួន ​០៥​​គ្រឿង​​, ​រថ​យន្ត​​ធុន​​ធំ​​ចំនួន ​០២​​គ្រឿង​ និង​​យាន​​ផ្សេងៗ​​ចំនួន ​០២​​គ្រឿង ។​​

មូល​ហេតុ ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​ គឺ​​មក​ពី​​ល្មើស​​ល្បឿន ​០៣​​លើក​​,​​ស្រវឹង​ ០៣​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០៣​​លើក​,​ បត់​​គ្រោះ​ថ្នាក់ ​០១​​លើក​,​ បើ​ក​ប​រ​ង​ងុយ​ដេក ​០១​​លើក ​និង​​កត្តា​​ផ្លូវ​ ០១​​លើក ​។ ​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ​ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​១៣​​នាក់​ (​​យប់​ ០៩​​នាក់​​) ។​​

រថ​យន្ត​​ពិន័យ​​សរុប​​ចំនួន ​២៣៤​គ្រឿង ​(​រថ​យន្ត​​ធុន​​ធំ ​៣២​​គ្រឿង​)​ ស្មើ​​និង​ ២៣៨​​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ១៩០​​គ្រឿង​ ស្មើ​​និង​ ១៩៤​​ករណី ​រួម​មាន ​បណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព ​០៥​​ករណី​​, ​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​ ០៥​​ករណី​​, ​គ្មាន​​បណ្ណ​​អាជីវ​កម្ម ​០៤​​ករណី​,​ ​គ្មាន​​ឈៀក ​១៩​​ករណី​,​ ​បើក​បរ​​លើស​​ល្បឿន​​កំណត់ ​១៥៨​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រវ៉ាត់​ ០២​​ករណី​​, ​បើកប​រ​​មិន​​គោរ​ព​​សញ្ញា​​ចរា​ចរណ៍ ​០១​​ករណី​,​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ៤៤​​គ្រឿង​ ស្មើ​​និង​ ៤៤​​ករណី ​រួម​មាន​ ដឹក​​សំពីង​សំពោង​ ៣១​​ករណី ​និង​​ដឹក​​លើស​​ចំណុះ ១​៣​​ករណី ​។​​

ដោយ​ឡែក​​ម៉ូតូ ​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ​៥៧៦​​គ្រឿង​ ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៣២២​​ករណី​​,​ ជិះ​​ម៉ូតូ​​អត់​​ដា​ក់​​កញ្ច​ក់ ​២៤៧​​ករណី​​,​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​និង​​កញ្ច​ក់ ​០៣​​ករណី​ និ​ង​ផ្លា​ក​លេខ​​បាក់ ​ឬ​ខូច ​០៤​​ករ​ណី ​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative